/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 14 January 2025

ចំនួនអ្នកទស្សនា: Views

 សេក្តីជូនព័ត៌មាន៖

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជនបានជ្រាបថា​នៅថ្ងៃទី១៤ខែ​ មករា​ ឆ្នាំ២​០២៥​ នេះម្ចាស់គណនីហ្វេសប៊ុក​ឈ្មោះ​ហេង​ ហៃផេង​ បានសរ​សេ​ រ​ បង្ហោះក្នុងគណនីរបស់ខ្លួន​ពីករ​ណីបាត់កូនរបស់គាត់ដែលជា​សិ​ស្ស រៀននៅ(សាលាគថ្លង់)​សម្រាប់ ក្មេងដែលមានបញ្ហាខាងស្មារតីស្ថិតក្នុងសង្កាត់ស្វាយប៉ោ​ ក្រុង​ បាត់ដំបង​។ 

ទទួលបានព័ត៌មាននេះ​ លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានបញ្ជាដល់សមត្ថកិច្ចក្នុងផែនជំ​នាញ​ និងអង្គភាពពាក់ព័ន្ធ​ ធ្វេីការស្រាបជ្រាវជាបន្ទាន់ លេីករណីនេះ​ ក្នុងនោះបានធ្វេីការសាកសួរស្រាវ​ជ្រាវព័ត៌មានពី អាណាព្យាបាលនិងពីអ្នកនៅទីកន្លែងដែល​ ក្មេងខាងលេី​ មានវត្តមានមុនពេលកេីតហេតុ។ 

នៅម៉ោង១៦និង០៧នាទីនេះសមត្ថកិច្ចបានសហការជាមួយអាណាព្យាបាលនិងអ្នកពាក់ព័ន្ធពិនិត្យ​មេីល​នៅចំណុចទឹកស្ទឹងសង្កែ​ ដែលអាចមានការសង័្សយអំពី​បញ្ហា​ នេះ​ហេីយរហូតវេលាម៉ោង១៦​និង៣០នាទី​នេះ ក្មេងដែលសង័្សយថា​ បាត់នោះត្រូវបានរកឃេីញ​ហេីយ​ នៅក្នុងទឹកស្ទឹងសង្កែ​ តែជាអកុសល​ ក្មេងប្រុសរូបនេះបានបាត់បង់ជីវិតទៅហេីយ។ 

ទន្ទឹមនឹងបញ្ហាមួយនេះ ក៏បានកត់ សម្គាល់ឃើញមានការផ្សព្វផ្សាយនិងចែករំលែកតាមបណ្តាញសង្គមយ៉ាងផុលផុស​ ពី​ករណីបាត់ក្មេង ឬការសង័្សយនានា​ដែលការផ្សព្វផ្សាយនោះមិនមានមូលដ្ឋានឱ្យពិត ប្រាកដនៅឡើយ ដែល​ជាហែតុនាំបង្កឱ្យមាន​ការភាន់ច្រឡំ ពីមជ្ឈដ្ឋាន មហាជនទូទៅ​  និងមានចំណែក​ ជាព័ត៌មានដែលមានចេតនាបំពុលបរិយា កាសសង្គមទៅវិញ។

ដូចបានជម្រាបជូនខាងលេី​សូមសា​ធារណជន​មេត្តាជ្រាបជាព័ត៌​មាននិង​ បន្តចូលរួមសហការជាមួយសមត្ថកិច្ចជាបន្តទៀត។ (​ក្រុមការ ងារព័ត៌មាននិងប្រតិកម្មហ័ស)









0 Comments:

Post a Comment