/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Friday, 24 January 2025

ចំនួនអ្នកទស្សនា: Views


ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយ ដំណាក់ ឃុំស្វាយរមៀត  ស្រុកខ្សាច់កណ្ដាល កំពុងប្រឈមបញ្ហាសុខភាពដោយសារតែរថយន្តដឹកដីរបស់ថៅកែរណ្តៅដីឈ្មោះផេង បង្ហុយទ្រលោមរាល់ថ្ងៃ រីឯអាជ្ញាធរមាន សមត្ថកិច្ចធ្វើដូចជាមិនដឹង មិនឮ? ជាងនេះទៅទៀតប្រភពខ្សឹបខ្សៀវពីប្រជាពលរដ្ឋនៅតំបន់នោះប្រាប់ថារណ្ដៅដីដែលកំពុងជីក កកាយពីបឹងខាងក្រោយភូមិនោះមិនមានច្បាប់ទម្លាប់ទេ។ ករណីនេះប្រជាពលរដ្ឋយល់ថា បើគ្មានការឃុបឃិត ពីអាជ្ញាធរ គឺគេមិនអាចធ្វើ សកម្មភាពបានឡើយ។ ដូច្នេះមន្ទីរជំនាញក៏ដូចជាអាជ្ញាធរខេត្តកណ្ដាលគួរពិនិត្យមើលផង។

ប្រភពរាយការណ៍ថា ឈ្មួញឈ្មោះផេង ធ្វើសកម្មភាពជីករណ្ដៅដីដើម្បីយកអាចម៍ដីទៅលក់ ដោយអត់ច្បាប់ទម្លាប់គឺជាបញ្ហាមួយ ប៉ុន្តែបញ្ហាមួយទៀតការបើកបរដឹកជញ្ជូននៃបណ្ដារថយន្តដឹកដីដ៏លឿនៗ នៅលើផ្លូវក្នុងភូមិបង្កឲ្យហុយទ្រលោម ដែលប្រជាពលរដ្ឋអ្នកធ្វើដំណើរថ្មើរជើងអ្នកជិះម៉ូតូ..ផ្ទះខ្លះបិទទ្វារ.បង្អួច..ព្រោះតែដីហុយពេញក្បាល,ពេញផ្ទះសំបែង..។អ្នកភូមិជេរអ្នកបើកបររថយន្តដឹកដីទាំងនោះ ប៉ុន្តែមិនបានជេរលោកថៅកែឈ្មោះហ័ងនោះឡើយ។ អ្នកភូមិប្រាប់ថា បើទោះបីជាប្រជាពលរដ្ឋប្រតិកម្មរឿងរថយន្តដឹកដីនេះ យ៉ាងណាក៏ដោយ ក៏អាជ្ញាធរមូលដ្ឋានឃុំ-ស្រុកមិនចាត់វិធានការឡើយ។


នោះគឺជាផលប្រយោជន៍ផ្ទាល់ របស់បុគ្គលឈ្មោះផេងប៉ុន្តែបានបង្កឲ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋរស់ នៅក្នុងសហគមន៍នៃឃុំស្វាយ រមៀត ។ អាចម៍ដីត្រូវបានឈ្មោះផេង ដឹកយកទៅលក់ឲ្យប្រជាពលរដ្ឋសម្រាប់ចាក់ដីភូមិនិងមួយចំនួនលក់ឲ្យឈ្មួញនៅតាមឡឥដ្ឋ។ បើតាមអ្នកភូមិយល់ថា ការជីកដីបឹងខាងក្រោយភូមិនោះមិនមានច្បាប់ទម្លាប់អ្វីទេ។ គេសង្ស័យថាគ្រាន់តែជាការត្រូវរូវគ្នារវាងអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក ចែកប្រយោជន៍គ្នាពីអាចម៍ដីនេះ។ ហេតុដូច្នេះហើយបានជាមិនដែលឃើញអាជ្ញាធរចាត់វិធានការចំពោះខ្សែរថយន្តដឹកដីរបស់ឈ្មួញឈ្មោះហ័ងនេះម្ដងណាឡើយ។

ក្រុមអ្នកកាសែតដែលបានឃើញផ្ទាល់ភ្នែកអំពីសកម្ម ភាពនៃការជីកយកអាចម៍ដីលក់យកលុយស្រួលៗរបស់ថៅកែរណ្តៅដីឈ្មោះផេង នោះ ហាក់ដូចជាមិនគិតគូរអំពីសុខមាល ភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះឡើយ។ថា ឈ្មួញទៅចុះមិនគិតគូរអំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ,រីឯអាជ្ញាធរដែនដីឃុំស្វាយ រមៀត ក៏ដូចជាស្រុកខ្សាច់កណ្ដាលក៏ធ្វើមិនដឹងមិនឮអំពីបញ្ហានេះដែរ។ ភាពមិនដឹងមិនឮនេះធ្វើឲ្យប្រជាពលរដ្ឋអន់ស្រពន់ចិត្តចំពោះអាជ្ញាធរជាខ្លាំង៕




0 Comments:

Post a Comment