/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 31 December 2024

កណ្តាល÷ពលរដ្ឋនៅ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងថា ល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធអនឡាញ កំពុងរីកដុះដាល់យ៉ាងសម្បើម ដោយមិនឃើញមានការបង្ក្រាបទាល់តែសោះពីសំណាក់មេនគរបាលប៉ុស្តិ៍ ឃុំព្រែកថ្មី និងមេអធិការដ្ឋាននគរបាល ស្រុកកោះធំ នៃខេត្តកណ្តាល។ការរក្សាភាពស្ងៀមស្ងាត់របស់សមត្ថកិច្ច នៅក្នុងមូលខាងលើ ដែលបណ្ដែតបណ្ដោយឲ្យ មានទីតាំងល្បែងស៊ីសង មាន់ជល់តាមប្រព៍ន្ធ អនឡាញ នៅក្នុងភូមិស្វាយលើ ឃុំព្រែកថ្មី និងភូមិកំពង់សំបួរ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បានធ្វើឲ្យអ្នកភូមិនាំគ្នាលើកឡើងថា ហេតុអ្វីបានជា លោកអធិការនគរបាលស្រុកកោះធំ លោកស៊ីម ឃាង រក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហាល្បែងទាំងនេះ។

បើតាមប្រភពបានឲ្យដឹងថា ល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ នៅក្នុងឃុំព្រែកថ្មី ក្នុងទឹកដីស្រុកកោះធំ ដែលសព្វថ្ងៃនេះកំពុងកៀងគរ ក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ហើយអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាបនោះឡើយ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ទីតាំងល្បែងសុីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ

នៅក្នុងទឹកដីឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កំពុងបើកដំណើរការយ៉ាងពេញបន្ទុក គេពុំដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះទប់ស្កាត់ និងបង្ក្រាបឡើយ ខណៈល្បែងស៊ីសងខុស ច្បាប់ នៅតែបន្តបើកលេងអនាធិបតេយ្យ។

អ្នកនៅក្នុងឃុំព្រែកថ្មី បានប្រាប់ថា សព្វថ្ងៃប្រជាពលរដ្ឋកំពុងតែវក់វីនឹងបញ្ហាល្បែងស៊ីសងតាមអ៊ីនធឺណិតដូចជា ជល់ មាន់តាមអនឡាញនិងឆ្នោតឡូតូជាដើម។ប្រជាពលរដ្ឋវក់នឹងល្បែង ហើយភ្លេចការងារប្រចាំថ្ងៃ ជាពិសេសបានបំផ្លិចបំផ្លាញលុយកាក់ទ្រព្យ សម្បត្តិអស់ជាបន្តបន្ទាប់។ នៅក្នុងភូមិនីមួយៗមានទីតាំងល្បែងស៊ីសងតាមអ៊ីនធឺ ណិតជាច្រើនកន្លែង ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ចូលចិត្តលេងល្បែងស៊ីសងទាំងនោះ។ អាជ្ញាធរមិនអាចនិយាយថា មិនដឹងនោះទេ ពីព្រោះប្រជាពលរដ្ឋតែងតែជួបជុំគ្នាច្រើន នៅតាមទីតាំងដែលមានល្បែងស៊ីសងទាំងនោះ។

បើតាមប្រជាពលរដ្ឋដែលមាន ប្ដី,សី,កូន,ចៅ កំពុងតែរងគ្រោះដោយសារ ល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញទាំងនោះនិយាយថា សព្វថ្ងៃនេះល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់នៃឃុំព្រែកថ្មី បានបើកជាចំហប្រៀបដូចជាល្បែងស៊ីសងស្របច្បាប់យ៉ាងដូច្នោះដែរ។ គ្មានការបង្ក្រាប ឬចាត់វិធានការតឹងតែង ចំពោះទីតាំងបើកល្បែងស៊ី សងមាន់ជល់តាមប្រព័ន្ធអនឡាញ ទាំងនេះទេ។ អ្នកភូមិបានត្រឹមតែសម្ដែងចម្ងល់ចំពោះបញ្ហាល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ពួកគាត់បានបើកដំណើរកាយ៉ាងរលូន ហើយអ្វីដែលចោទជាបញ្ហានោះគឺករណីចោរលួច,ចោរប្លន់ទ្រព្យសម្បត្តិ និងអំពើហិង្សានៅក្នុងគ្រួសារចេះតែកើនឡើង។

ពាក់ព័ន្ធនឹងករណីខាងលើនេះមហាជបានសំណូមពរដល់មេប៉ូលិសខេត្តកណ្តាល លោកឈឿន សុចិត្ត និងលោកចៅហ្វាយខេត្តកណ្តាល លោកគួច ចំរើន មេត្តាចេញបទបញ្ជាដល់មន្ត្រីក្រោមឱវាទ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង មាន់ជល់តាមប្រព័ន្ធអនឡាញលើ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ចំនួនអ្នកទស្សនា: Views

កណ្តាល÷ចម្ងាយ២២គីឡូម៉ែត្រពីរាជធានីភ្នំពេញ លើផ្លូវជាតិលេខ ១ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីឆ្លងទន្លេមេគង្គក្រោមឆ្ពោះទៅទៅស្រុកល្វាឯមគេត្រូវធ្វើ ដំណើរតាមស្រឡាង ដែលបំពាក់ដោយទូកម៉ាស៊ីន។ នៅក្នុងស្រុកកៀនស្វាយនៅត្រង់ចំណុចក្តាបន្ទះ ឆ្លងទៅខាងស្រុកល្វាឯម នៅភូមិផ្លូវត្រី ឃុំថ្មគរ…ដែលកំពុងចម្លងនេះតែងតែបង្កឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លង កាត់រអ៊ូរទាំ,អំពីបញ្ហាហានិភ័យនិងគ្រោះថ្នាក់ដែលអាចនឹងកើតឡើងជាយថាហេតុ។នៅរដូវប្រាំងនេះ ផ្លូវចុះ-ឡើងហាក់ដូចជាមានចំណោទបន្តិចប៉ុន្តែមិនមានការកែសម្រួលដើម្បីឲ្យយានយន្តគ្រប់ប្រភេទស្រួលធ្វើដំណើរចុះ-ឡើងនោះឡើយ។ ថ្វីបើវាមិនទាន់បង្កឲ្យមានគ្រោះថ្នាក់ដុំកំភួន ប៉ុន្តែអ្នកធ្វើដំណើរឆ្លងកាត់ទីនេះបង្ហាញ អារម្មណ៍មិនស្រួលចិត្តច្រើនលើកច្រើនសារ។ ភាពគ្មានសណ្តាប់ធ្នាប់ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ មិនត្រូវបានម្ចាស់កំពុងចម្លងដែលកំពុងកើបលុយក្នុងមួយថ្ងៃៗ វាល់លានរៀលនោះ រៀបចំឲ្យមានរបៀបរៀបរយ និងបង្ការហានិភ័យគ្រោះថ្នាក់នោះទេ។

ប្រភពពីប្រជាពលរដ្ឋ ដែលតែងតែឆ្លងកាត់ធ្វើដំណើរតាមកំពុងចម្លងនេះនិយាយថា បើទោះបីជាបញ្ហាគ្រោះ ថ្នាក់នៅលើផ្លូវទឹកបានកើតមានជាញឹកញាប់ យ៉ាងណា ក៏ដោយ ក៏នៅលើទូកចម្លងទីតាំងខាងលើនេះ មិនទាន់មានពោងសុវត្ថិភាពបំពាក់នៅឡើយ។ វានៅតែជាក្តីព្រួយបារម្ភ សម្រាប់អ្នកធ្វើដំណើរ នៅពេលដែលបញ្ហាច្រាំងចុះ-ឡើងនៅកំពង់ចម្លងនេះមិនត្រូវបានកែសម្រួលដើម្បីធានាបានសុវត្ថិភាព ឲ្យយានយន្តគ្រប់ប្រភេទនោះឡើយ។ មានន័យថា ថៅកែកំពុងចម្លងនេះដឹងតែពីយកលុយដោយមិនគិតពីសុវត្ថិភាពអ្នកធ្វើដំណើរនោះទេ។

បើនិយាយពីអ្នកបើកបរសាឡង់វិញ ត្រូវបានប្រជាពល រដ្ឋអ្នកធ្វើដំណើររិះគន់គ្រប់ៗគ្នា។ អ្នកខ្លះធ្លាប់ទាំងបានស្នើឲ្យថៅកែផ្លាស់ប្ដូរអ្នកបើកបរសាឡង់នោះចេញ ក៏ ប៉ុន្តែថៅកែមិនស្ដាប់សំណូមពររបស់អ្នកធ្វើដំណើរនោះទេ។ ពេលខ្លះនៅគ្រាដែលរថយន្ត កំពុងតែចុះមិនទាន់ឡើងលើស្រឡាងផុតផង អ្នកបើកបរស្រឡាងចេញ ដំណើរទៅហើយ។ ពេលខ្លះនៅលើស្រឡាង មិនមានមនុស្សឬយានយន្តណែនណាន់តាន់តាប់នោះទេ ហើយទើបតែចេញផុតពីច្រាំង៤-៥ម៉ែត្រ នៅពេលដែលមានប្រជាពលរដ្ឋត្រូវធ្វើដំណើរទៅជាមួយដោយប្រញាប់នោះក៏មិនត្រឡប់មកយកវិញដែរ។

ប្រជាពលរដ្ឋនិយាយថា បើរដូវវស្សាវិញនៅពេលជិះលើស្រឡាងនៅចំណុចខាងលើនេះម្ដងៗគឺពួកគាត់មានការព្រួយបារម្ភជាខ្លាំង។ បើនិយាយដល់អ្នកបើកបរវិញនោះគឺហាក់ដូចជាមិនបានយកចិត្តទុកដាក់ អំពីបញ្ហាអាយុ ជីវិតមនុស្សនៅលើស្រឡាងនោះឡើយ។ ប្រជាពលរដ្ឋរួចបារម្ភនៅពេលធ្វើដំណើរឆ្លងទន្លេមេគង្គ នៅចំណុចខាងលើនេះ ដែលជួនកាលត្រូវជួបខ្យល់ខ្លាំង ភ្លៀងផ្គរ ឬទឹកហូរ ខ្លាំងនៅរដូវវស្សា ក៏ប៉ុន្តែអ្នកបើកបរហាក់ដូចជាមិនបានយកចិត្តទុកដាក់ ឬយល់ចិត្តអតិថិជនដែលកំពុងនៅលើកស្រឡាងនោះឡើយ។

គេមិនដឹងថា តើបញ្ហានេះថ្នាក់ដឹកនាំខេត្តកណ្ដាលបាន ដឹងអំពីករណីប្រឈមដែរឬទេ? ហើយបើនិយាយអំពីបញ្ហាលុយកាក់វិញ គឺគេអាចប្រមូលបានលុយរាប់បាវក្នុងមួយខែៗ។ ប៉ុន្តែមិនព្រមអភិវឌ្ឍន៍ផ្លូវចុះ-ឡើងឲ្យ បានសមរម្យទៅនិងទំហំអ្វីដែលខ្លួនទទួលបាននោះឡើយ។ ករណីដែលបានលើកឡើងនេះគួរតែមានការសម្របសម្រួលដើម្បីកាត់បន្ថយហានិភ័យឬភាពភ័យ ខ្លាចរបស់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ចំណុចខាងលើនេះផង៕ជុំវិញករណីខាងលើនេះ មហាជនសំណូមពរដល់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល មេត្តាជួយត្រួតពិនិត្យ ករណីនេះផង ដើម្បីបង្កើនសុវត្ថភាពដល់អ្នកធ្វើដំណើរ។

ខេត្តព្រះសីហនុ÷អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ 

កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីមនុស្សចំនួន ៤១នាក់ មានអាការៈរាគរូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋានមួយកន្លែង។ ករណីនេះ ត្រូវបានផ្តោតការសង្ស័យថា ជាករណីពុលអាហារ។ 

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ  មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ និងអាហារដ្ឋានមួយកន្លែង ដើម្បីប្រមូលព័ត៌មាន និងបានដកយកសំណាកគំរូ ដែលរួមមាននំសាំងវិច និងគ្រឿងផ្សំសម្រាប់ផលិតនំសាំងវិច ចំនួន ១២គំរូ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគរកកត្តាបង្កគ្រោះនានា។

លទ្ធផលវិភាគបានបង្ហាញថា សំណាកគំរូដែលទទួលបានពីកន្លែងកើតហេតុ ត្រូវបានរកឃើញ វត្តមានបាក់ តេរីប្រភេទ អ៊ីកូឡាយ(E-coli) ក្នុងបរិមាណលើស កម្រិតអនុញ្ញាត ពោលគឺចំនួនច្រើនជាង ១០០ CFU/g និងមាន វត្តមាន បាក់តេរីប្រភេទ ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) ក្នុងបរិមាណលើស កម្រិតសុវត្ថិភាព ពោលគឺចំនួនច្រើនជាង ១០.០០០ CFU/g។ 

សូមបញ្ជាក់ផងដែរថា ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) អាចនឹងបង្កការពុលអាហារ បន្ទាប់ពីបានទទួលទានអាហារមានផ្ទុកបាក់តេរីប្រភេទនេះ ក្នុងរយៈពេលចាប់ពី១ ទៅ៦ម៉ោង ដោយបង្ហាញចេញនូវអាការៈរោគមួយចំនួនដូចជា ក្អួតចង្អោរ  ចុកពោះ និង រាគរូសជាដើម។

វត្តមាននៃបាក់តេរីទាំងពីរប្រភេទខាងលើនេះបង្ហាញថា ការអនុវត្តអនាម័យក្នុងផលិតកម្ម អនាម័យ បុគ្គលិក អាចនៅមិនទាន់បានល្អប្រសើរនៅឡើយ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាអង្គភាពទទួលបន្ទុកផ្នែកសុវត្ថិភាពម្ហូបអាហារ សូមធ្វើការអំពាវនាវដល់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារទាំងអស់ ជាពិសេសបងប្អូនអ្នករៀបចំ កែច្នៃ និងផលិតម្ហូបអាហារ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការអនុវត្តឱ្យបានជាប្រចាំនូវគន្លឹះទាំង៥ ដែលធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាព របស់អង្គការសុខភាពពិភពលោក (WHO) ដូចមានបង្ហាញជូនក្នុង QR Code ខាងក្រោម ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសដើម្បីជួយឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហាររួចផុតពីការប្រឈមចំពោះមុខច្បាប់ផងដែរ៕

Monday, 30 December 2024

កាស៊ីណូ៧៧៧នៅច្រកព្រំដែនស្វាយអាង៉ោងស្ថិតក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែង ក៏ដូចជាសមត្ថកិច្ចនៅច្រកព្រំដែនមួយនេះត្រូវគេប្រាប់ថា បានរស់យ៉ាងសុខ សាន្តសព្វថ្ងៃនេះមដោយសារតែជនជាតិវៀតណាមចូល លេងល្បែងក្នុងការស៊ីណូខាងលើ។ កាស៊ីណូនេះមានល្បែងស៊ីសងច្រើនប្រភេទ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមាន់ជល់រស់តែម្ដង។

គេសង្កេតឃើញថា កាស៊ីណូយីហោ៧៧៧ បានកំពុងបើកឱ្យពលរដ្ឋខ្មែរ និងវៀតណាមឆ្លងដែនចូលទឹកដីខ្មែរដែលខ្លះមានប៉ាស្ព័រ ខ្លះអត់ ឆ្លងដែនចេញមកចូលលេងល្បែងស៊ីសងនៅ casino ៧៧៧ យ៉ាងគគ្រឹកគគ្រេង ចំណែកអាជ្ញាធរ ជាពិសេសសមត្ថកិច្ចនៅច្រកព្រំដែនត្រូវគេរាយការណ៍ថា មានការពាក់ព័ន្ធជាមួយនឹងអំពើ ពុករលួយតាមរយៈការបើកបារ៉ាស់ឱ្យជនជាតិវៀតណាមឆ្លងដែនចូលលេងល្បែងក្នុងការស៊ីណូនេះ។ ពួកអ្នកឆ្លង ដែនជនជាតិវៀតណាមទាំងនេះ ត្រូវបង់ប្រាក់ឲ្យមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែនក្នុងម្នាក់៣ម៉ឺនរៀល។

បើតាមប្រជាពលរដ្ឋក្បែរនោះ បានឱ្យដឹងថា កាស៊ីណូ ៧៧៧ មានអ្នកចូលលេងភ្នាល់ដាក់លុយសុីសងខុស ច្បាប់ដូចជា ជល់មាន់, បៀរ ,អាប៉ោង,យូគី...យ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានដូចជាមិនដែលចុះពិនិត្យឡើយ។ ប្រជាពលរដ្ឋរស់នៅតំបន់នោះមានការព្រួយបារម្ភ ភ័យខ្លាចបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្ម ចោរ លួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហិង្សាគ្រួសារគ្រឿងញៀនជាដើមចមចេញពីល្បែងសុីសងនេះ។ សម្រាប់អាជ្ញាធរ មាន សមត្ថកិច្ចនៅច្រកព្រំដែន ក៏ដូចជាអាជ្ញាធរដែនដី មិនព្រួយបារម្ភអំពីបញ្ហាដូចដែលប្រជាពលរដ្ឋខ្មែរបានលើកឡើងនោះឡើយ។

ករណីនេះ បើនិយាយពីសមត្ថកិច្ចនៅច្រកព្រំដែនគឺបានលុយពីពួកអ្នកចូលលេងល្បែងជនជាតិវៀតណាម ដោយផ្ទាល់ប្រចាំថ្ងៃនោះផង និងបានផលប្រយោជន៍ពីថៅកែកាស៊ីណូ៧៧៧នោះទៀតផង។ គេនិយាយថា បើសមត្ថកិច្ចនៅច្រកព្រំដែនមិនបើកបារាស់ ឲ្យជនជាតិវៀតណាមចូលលេងល្បែងទេនោះ កាស៊ីណូខាងលើនេះមុខជាបិទទ្វារយូរណាស់ហើយ។ ដូច្នេះថៅកែកាស៊ីណូត្រូវតែមានកញ្ចប់អាថ៌កំបាំងណាមួយផ្ដល់ជូនសមត្ថកិច្ចប្រចាំការនៅច្រកព្រំដែន បើមិនដូច្នោះទេ សមត្ថកិច្ចបិទបារាស់នោះ កាស៊ីណូមុខជាដួលមិនខាន។

ពលរដ្ឋរស់នៅក្បែរខាងតំបន់នោះសំណូមពរដល់ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង,លោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏ដូចជាអាជ្ញាធរស្រុកជួយពិនិត្យបញ្ហានេះ កុំបណ្តោយឱ្យម្ចាស់កាសុីណូ ៧៧៧៧ បើកឱ្យពលរដ្ឋលេងទ្រង់ទ្រាយធំបែបនេះ ក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង មិនព្រមទប់ស្កាត់។ពួកគាត់ក៏បាន សំណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មេត្តាចាត់កម្លាំងមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យស្រាវជ្រាវកាសុីណូ៧៧៧៧ នេះផង ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋនៅក្នុងមូលដ្ឋានមូលដ្ឋាន៕

មោទនភាពអ្នកខេត្តកណ្តាល

«នាគរាជក្បាល៥» របស់ខេត្តកណ្តាល ក្លាយជាម្ចាស់ជ័យលាភីលេខ១ ប្រកួតខ្លែង ខេត្តសៀមរាប ផ្នែកវិស័យឯកជន

បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល២ថ្ងៃរួចមក នៅរសៀលថ្ងៃទី២៩ ខែធ្នូនេះ ការប្រកួតខ្លែងឯក និងសេរី រកឃើញម្ចាស់ជ័យលាភីហើយ។ សម្រាប់ជ័យលាភីវិស័យខ្លែងសេរី ផ្នែកឯកជន ជ័យលាភីលេខ១ បានទៅលើខ្លែង «នាគរាជក្បាល៥» ពីស្រុកកៀនស្វាយ ខេត្តកណ្ដាល, លេខ២ខ្លែង «សំពៅហង្ស» ខេត្តកណ្ដាល និងលេខ៣ខ្លែង «ប្រយុទ្ធអន្តរជាតិ» ខេត្តសៀមរាប។ 

ចំពោះខ្លែងឯកវិស័យឯកជនវិញ លេខ១បានទៅលើខ្លែង «ផែនសិល្បៈ និងកីឡា» ពីខេត្តសៀមរាប, និងលេខ២ខ្លែង «ផ្ការីកគ្រប់រដូវ» ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ខេត្តស្វាយរៀង និងលេខ៣ បានទៅលើខ្លែង «ធនញ្ជ័យ» ខេត្តសៀមរាប៕

ដោយការយកចិត្តទុកដាក់ ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយសហការជាមួយ ឯកឧត្ដម ជៀម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ លើករណីសិស្សវិទ្យាល័យល្វា ស្រុកព្រៃឈរ ដែលបានធ្វើដំណើរទៅទស្សនកិច្ចសិក្សា នៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ហើយបានជួបគ្រោះថ្នាក់ចរាចរនោះ មកដល់ត្រឹមម៉ោង ១១យប់ ថ្ងៃទី២៩ ខែធ្នូ នេះ សិស្សវគ្គទី១ ចំនួន ១៥នាក់ បានធ្វើដំណើរតាមរថយន្ត មកដល់វិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមកដល់សាលាស្រុកព្រៃឈរ នៅវេលាម៉ោង ១២ និង៤០ ដោយសុវត្ថិភាព។  នេះបើតាម ការបញ្ជាក់ឲ្យដឹង ពីលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ខណៈពេលដែល រូបលោក រួមជាមួយនឹង លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ និងសហការី ជាច្រើននាក់ ត្រូវបានឯកឧត្ដម អភិបាលខេត្តកំពង់ចាម ចាត់ឲ្យចាំទទួលដំណើរវិលត្រឡប់វិញ របស់សិស្សានុសិស្សទាំងអស់នោះ នៅខាងមុខវិទ្យាល័យល្វា ស្រុកព្រៃឈរ ។

លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ឲ្យដឹងដែរថា ពេលនេះ សិស្សវគ្គទី១ ចំនួន ១៥នាក់ បានមកដល់គោលដៅហើយ តែយើងក៏នៅតែបន្តរង់ចាំទទួលដំណើរវិលវិញ របស់សិស្ស ក្នុងវគ្គបន្តបន្ទាប់ទៀត ផងដែរ ។ ដោយឡែក សិស្សមួយចំនួនទៀត ក៏ត្រូវបានឪពុកម្ដាយ របស់ពួកគេ បានទៅទទួលដោយផ្ទាល់ ពីខេត្តកំពង់ស្ពឺ មកកាន់លំនៅដ្ឋាន របស់ពួកគេហើយដែរ ។
សូមជម្រាបថា នារសៀលថៃ្ងទី២៩ ខែធ្នូ ឆ្នាំ២០២៤ នេះ មានករណីរថយន្តក្រុង ១គ្រឿង បានរេចង្កូតធ្លាក់ផ្លូវ រួចទៅអែបនឹងជ្រោះ មានដើមឈើ នៅចំណុច លោកយាយបាំងដៃ ហួសចំណុចជ្រោះអូរកសេះ ស្ថិតនៅក្នុងភូមិសាស្រ្ត លើខ្នងភ្នំឧទ្យានជាតិ ព្រះកុសុមៈគីរីរម្យ នៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជាមួយនោះ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្ដមអភិបាលខេត្តកំពង់ចាម និងឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ ក៏បានចាត់កម្លាំងសមត្ថកិច្ចជំនាញ ប្រតិបត្ដិការ អន្ដរាគមន៍ ជួយសង្រ្គោះមនុស្ស ទាន់ពេលវេលា និងបានដឹកជញ្ជូនសិស្សទាំងនោះ ធ្វើដំណើរតាមរថយន្តផ្សេង វិលត្រឡប់ មកកាន់វិទ្យាល័យល្វាវិញ ទៅតាមដំណាក់កាល បន្តបន្ទាប់ ផងដែរ ។
  បើតាម លោកស្រី ឃាន សុភាព នាយិកាវិទ្យាល័យល្វា បានឲ្យដឹងថា ដំណើរទស្សនកិច្ចសិក្សា នៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ នៃខេត្តកំពង់ស្ពឺ នេះ ដឹកនាំដោយគ្រូ ០១រូប និងក្រុមគ្រួសារ ចំនួន ០៤រូប ហើយបានធ្វើដំណើរ តាមរយន្តក្រុង ១គ្រឿង មានមនុស្ស សរុប ៦៨នាក់ ៕

(កណ្ដាល)៖ រូបភាពដែលបានបង្ហាញអំពីសំណង់រឹងមាំជាប់មាត់ទន្លេបាសាក់ស្ថិតនៅក្នុងភូមិសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល គឺជាហាងកាហ្វេដ៏ធំមួយដែលបានទាក់ទាញយុវជន-យុវនារីជាច្រើនឲ្យចូលមកទទួលទានកាហ្វេ និងអាហារជារៀងរាល់ថ្ងៃ។ អ្វីដែលសំខាន់គឺហាងកាហ្វេនេះ បានសង់សំណង់ថ្មរឹងមាំខុសច្បាប់លយចូលដីចំណីមាត់ទន្លេបាសាក់យ៉ាងធំជ្រងោលៗ ហាក់កំពុងបង្អួតអាជ្ញាធរមូលដ្ឋាននៅក្នុងសង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្ដាលខ្លួនអាចធ្វើអត់ច្បាប់បានឬយ៉ាងណា?។

ប្រភពរាយការណ៍ថា ទីតាំងហាងកាហ្វេនេះ ស្ថិតនៅតាមមាត់ទន្លេបាសាក់ដែលមានឈ្មោះថា «ឃ្រូសំរោង» ដែលបានសាងសង់សំណង់រឹងមាំហើយធ្វើផែបណ្ដែតទឹកមួយទៀតផង។ នៅតាមបណ្ដោយមាត់ទន្លេប្រហែល៥០ ម៉ែត្រ គេបានចាក់បេតុងបង្គោលថ្មយ៉ាងរឹងមាំការពារខ្លាចរលំបាក់ចូលក្នុងទន្លេដោយប្រការណាមួយ។ គេអាចមើលឃើញបានថា វាជាសំណង់ខុសច្បាប់ទាំងស្រុងពីព្រោះបានរំលោភបំពានទៅមួយផ្នែកនៃទន្លេ។នៅទីនេះមានយុវជន-យុវនារីដែលមកផឹកកាហ្វេអាចមានមួយចំនួនជាក្រុមដែលមានសមាសភាពមិនល្អនៅក្នុងចំណាត់ការរបស់រាជរដ្ឋាភិបាលទៀតផង។យ៉ាងណាក៏ដោយវាជាចំណែកមួយដែលអាជ្ញាធរមាន សមត្ថកិច្ចត្រូវចុះត្រួតពិនិត្យនៅទីនោះ។

ទាក់ទិនករណីខាងលើនេះ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅមិនអាចបំភ្លឺបានទេ ដោយលោកបានឆ្លើយយ៉ាងខ្លីតាមទូរស័ព្ទថា «លោកជាប់រវល់មានភ្ញៀវ»។ជុំវិញករណីសំណង់ខុសច្បាប់ខាងលើនេះដែរ លោក ឃឹម សំភារៈ  អភិបាលក្រុងតាខ្មៅបានឆ្លើយតបថា «លោកមិនច្បាស់ទេ ចាំលោកពិនិត្យមើលឯកសារសិន ការងារច្រើន ចាំមិនអស់ទេ»។ពាក់ព័ន្ធសំណង់ហាងកាហ្វេ «ឃ្រូសំរោង» បណ្ដាញសារព័ត៌មាន សាន់ដេ នៅមិនទាន់បានការបំភ្លឺពីលោក ឌឹម បូរ៉ា អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្ដាលនៅឡើយ ព្រោះទូរស័ព្ទលោកខលចូលតែពុំមានមនុស្សលើកនោះទេ។

គួរជម្រាបជូនថា សំណង់នៅទីនោះ ត្រូវបានគេកត់សម្គាល់ឃើញថា មានច្រើនប្រភេទដែលជាអាគារដ៏រឹងមាំ។ គេមិនដឹងថា តើអាជ្ញាធរក្រុងតាខ្មៅនិងសមត្ថកិច្ចជំនាញបានដឹងអំពីបញ្ហាសំណង់ខុសបទដ្ឋានបច្ចេកទេសសង់រំលោភចូលនៃទន្លេបាសាក់នេះដែរឬយ៉ាងណានោះទេ? គេរំពឹងថា អាជ្ញាធរក្រុងតាខ្មៅក៏ដូចជាស្ថាប័នជំនាញនឹងចុះត្រួតពិនិត្យមើលអំពីភាពស្របច្បាប់នៃសំណង់មួយនេះផង៕ 

Sunday, 29 December 2024

ខេត្តព្រះសីហនុ÷ប្រភពព័ត៌មានបានបង្ហើបថា នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីរាជការសាលាក្រុងព្រៈសីហនុ បានបើកប្រជុំក្រុមប្រឹក្សា ដែលមានសមាជិក និង អ្នកចូលរួមសរុប៥៦នាក់ នៅក្នុងកិច្ចប្រជុំនោះដែរ សមាជិកក្រុមប្រឹក្សាក្រុង ទទួលបន្ទុករៀបចំកិច្ចប្រជុំ និងបញ្ជូនសារ ក៏បានកាម៉ង់ទិញនំសាំងវិច សម្រាប់ជាអាហារសម្រន់ ពីហាងសំពៅមាស២ ដែលមានទីតាំងនៅខាងលិចសាលាក្រុងព្រះសីហនុ។

ប្រភពសុំមិនបញ្ចេញឈ្មោះបានបង្ហើបទៀតថា មនុស្សដែលបានទទួលទាននំសាំងវិចនោះ មានប្រហែល ៥០ នាក់។ ក្រោយពីបញ្ចប់កិច្ចប្រជុំ ម្នាក់ៗនាំគ្នាត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនដើម្បីសំរាក។ ស្រាប់តែដល់ពាក់ កណ្តាលយប់ម៉ោងប្រមាណជា១១-១២ យប់ថ្ងៃទី២៦ ខែធ្នូរ ម្នាក់ៗ ចុកពោះរាគមួល ប្រកាច់ប្រកិន ស្រដៀងៗគ្នា រហូតមកដល់ថ្ងៃទី២៨-២៩ ខែ ធ្នូ ក៏នៅមានមនុស្សភាគច្រើន នៅមិនទាន់បានជាសះស្បើយនៅឡើយទេ។

ពួកគាត់ទាំងអស់គ្នាបានសន្មតថា អាការឈឺពោះនេះ គឺមកពីពុលចំណីអាហារ តែមកពីអ្វីឲ្យប្រាកដមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ ។

ទាក់ទិននឹងរឿងនេះអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបញ្ជាក់ណាមួយពីម្ចាស់ហា ឬមន្ត្រីជំនាញបាននៅឡើយទេថា តើពួកគាត់ឈឺនោះមកពីមូលហេតុអ្វីឲ្យប្រាកដ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ។

សម្រាប់រឿងដែលបានកើតឡើងនេះ តើនណាជាអ្នក ទទួលខុសត្រូវ ទាកទងនិងបញ្ហានេះផងដែរ អ្នកប្រកបអាជីវកម្មលក់ចំណីអាហារ និងមន្ត្រីជំនាញពាក់ពន្ធ័គួតែយកទុកធ្វើជាបទពិសោធន៍ និងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងជួបទៀតនៅពេលក្រោយ ៕