/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Monday, 9 December 2024

ចំនួនអ្នកទស្សនា: Views



ខេត្តកណ្ដាល÷ ទីតាំងល្បែងស៊ីសងឆ្នោតឡូតូយីហោ ក្រុមហ៊ុន7777 តាមប្រព័ន្ធអនឡាញ និងមាន់ជល់អនឡាញជាច្រើនកន្លែងនៅតាមហាងកាហ្វេតាមបណ្តោយផ្លូវជាតិលេខ៦ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្ត កណ្តាល ដែលមិនរំខានដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសោះឡើយ ឬមួយជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានស្រុកមុខកំពូល? ។


ប្រភពពីប្រជាពលរដ្ឋខ្សិបថា មានបុគ្គលម្នាក់ដែលជាម្ចាស់ហាងកាហ្វេជាមិត្តភក្កិលោកអភិបាលស្រុក ដែលទើបនឹងឡើងថ្មី ថែមទៀតផង តើរឿងនេះពិតដែរឬទេ ?ដោយសារឥទ្ធិពលមិត្តភក្កិលោកអភិបាលស្រុកនោះហើយទើបល្បែងទីសងតាមអ៊ីនធឺណិតនៃក្រុមហ៊ុន 7777 បានពង្រាយស្ទើរគ្រប់ច្រកល្ហក តាមដងផ្លូវនៅក្នុងភូមិសាស្ត្រស្រុកមុខកំពូល។ បើតាមប្រភពប្រាប់ថាទើបគ្រប់ផ្លូវឲ្យតែមានហាងកាហ្វេសុទ្ធតែមានបង្កប់ទៅដោយល្បែងស៊ីសងឡូតូ internet នៅក្នុងនោះជាស្រេច។ 


ពលរដ្ឋសំណូមពរមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានចុះបង្ក្រាប និងជាពិសេសឧត្តមសេនីយ៍ទោឈឿន សុខចិត្ត ស្នង ការនគរបាលនិងលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជួយចាត់កម្លាំងក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងតាមអ៊ីធឺណិតខាងលើដោយក្ដីអនុគ្រោះផង។ ប្រជាពលរដ្ឋមិនរំពឹងធ្វើអាជ្ញាធរស្រុកមុខកំពូលនោះទេពីព្រោះមើលទៅហាក់ដូចជាមិនអាចមានសមត្ថភាពបង្ក្រាបទីតាំងល្បែងស៊ីសងតាមអ៊ីនធឺណិតទាំងនេះបានឡើយ។


មិនអាចសុំការបំភ្លឺពី ឯក លន់ អធិការនគរបាលស្រុកមុខកំពូលបានទេ ជុំវិញបញ្ហាល្បែងស៊ីសងតាមអ៊ីនធឺ ណិតដ៏ច្រើនស្អេកស្កះនៅក្នុងមូលដ្ឋានរបស់លោក។


គួររំលឹកថា នៅក្នុងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោក ស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោកឧបនាយករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេង ល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ៕






0 Comments:

Post a Comment