/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Friday, 13 December 2024

ចំនួនអ្នកទស្សនា: Views


កំពង់ស្ពឺ៖ បន្ទាប់ពីមានករណីលួចសាងសង់សំណង់អាគារកម្ពស់ប្រាំមួយប្រាំពីរជាន់អត់ច្បាប់ និងបានសង់រំលោភយកដីរដ្ឋ ដីប្រឡយ៦៥ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណៈមកទល់ពេលនេះ ពុំមាននរណាអាចបញ្ជាក់ពីសាវតារបស់ម្ចាស់សំណង់អត់ច្បាប់ខាងលើនៅឡើយនោះទេ បើទោះបីអាជ្ញាធរស្រុកធ្លាប់ចុះទៅហាមឃាត់ចំនួន៣លើករួចមកហើយក៏ដោយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន Phally News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ។

តើម្ចាស់សំណង់ខុសច្បាប់ ដែលបានលួចសាងសង់រំលោភយកដីរដ្ឋនៅចំណុចប្រឡាយ៦៥ ស្ថិតនៅក្នុងភូមិក្រាំងទ្រា ស្រុកគងពិសីខាងលើជានរណា អាងអំណាចអ្វីក្នុងសម័យសន្តិភាពនេះ ហើយតើអាចរួចផុតពីផ្លូវច្បាប់និងកណ្ដាប់ដៃលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ និងលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដែរឬទេ បន្ទាប់ពីលោកទាំងទ្វេរបានជ្រាបនូវករណីខាងលើនេះទៅហើយ បន្ទាប់ពីមានការផ្សាយពីបណ្ដាញសារព័ត៌មាន Phally News នាពេលកន្លងម?។

ជុំវិញករណីខាងលើនេះ លោក ហាន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានឲ្យ Phally  News ដឹងថា លោកអភិបាលរងទទួលបន្ទុកថាសំណង់នេះអត់ច្បាប់នោះទេ ហើយរដ្ឋបាលស្រុកបានឃាត់ចំនួន០៣លើកមកហើយ ម្ចាស់នោះតែងតែលួចលាក់ នឹងធ្វើបន្ត ទោះបីជាមានការឃាត់ច្រើនលើកក៏ដោយ ករណីនេះ រដ្ឋបាលស្រុកនឹងសុំគោលការណ៍ និងវិធានការ បន្តពីរដ្ឋបាលខេត្ត និងជំនាញមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត។ ហើយបន្ទាប់មកលោកចៅហ្វាយស្រុករូបនេះក៏បានបង្ហាញពីអាកប្បកិរិយាហាក់មិនសហការជាមួយអ្នកសារព័ត៌មាននោះទេ ព្រោះរាល់ពេលអ្នកសារព័ត៌មានហៅទូរស័ព្ទចូលដើម្បីឲ្យជួយបំភ្លឺបន្ថែមជុំវិញករណីខាងលើនេះ តែលោកចៅហ្វាយស្រុករូបនេះមិនលើកទូរស័ព្ទនោះឡើយ បើទោះបីអ្នកសារព័ត៌មានព្យាយាមហៅទូរស័ព្ទចូលនិងទៅដល់សាលាស្រុកគងពិសីក៏ដោយ។

ទាក់ទិនករណីខាងលើនេះ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺក៏មិនបានចូលរួមជួយបំភ្លឺជុំវិញករណីខាងលើនោះដែរ តែលោកបានព្យាយាមគេចវេសពីអ្នកសារព័ត៌មាន ព្រោះរាល់ពេលអ្នកសារព័ត៌មានហៅទូរស័ព្ទចូលទៅកាន់លោក បែរជាលោកតែងតែនិយាយថា លោកជាប់ប្រជុំ និងបានចុចទូរស័ព្ទបិទតែម្ដង។ បន្ទាប់មកអ្នកសារព័ត៌មានក៏នៅតែព្យាយាមហៅទូរស័ព្ទទៅកាន់លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពង់ស្ពឺម្ដងហើយម្ដងទៀត មិនក្រោមក្បែរ១០ដងនោះទេដើម្បីឲ្យលោកជួយបំភ្លឺចៀសវាមានការភាន់ច្រឡំណាមួុយ តែរាល់ពេលខលចូលគឺគ្មានមនុស្សលើកនោះឡើយ ថាតើអាកប្បកិរិយាបែបនេះ អាចឆ្លុះបញ្ចាំពីក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមលោកជាមន្ត្រីជាអ្នកបម្រើរាស្ត្រដែរឬយ៉ាងណា? 

បើតាមលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានឲ្យ Phally  News ដឹងថា ប្រឡាយខាងលើនេះគឺជាប្រឡាយ៦៥ នៅក្នុងឆ្នាំ២០០៧ ក្រសួងបានធ្វើការស្ដារប្រឡាយនេះ និងដោយសារស្ថានភាពប្រឡាយមានសភាពតូច រដ្ឋក៏បានទិញដីពីប្រជាពលរដ្ឋពង្រីកបន្ថែមរហូតមានទំហំ៣០ម៉ែត្រ ប៉ុន្តែលោកមិនដឹងថា អាគារខាងលើនោះ គេធ្វើហើយមុនឬយ៉ាងម៉េចនោះទេ ហើយប្លង់ចេញមុនឬម៉េចទេ ហើយក៏មិនដឹងថា បានកាត់កងគ្នាឬក៏អត់នោះដែរ។

ក្រៅពីអាគារអត់ច្បាប់ខាងលើ លោកក៏បានលើកឡើងពីរោងចក្រធ្វើរបងរំលោភយកដីមាត់ប្រឡាយ៦៥ផងដែរដោយលោកថា របងនឹងដឹងតែខុសច្បាប់ហើយ ចិនបានធ្វើរបងលើដីរដ្ឋ ហើយលោកក៏បានទាមទារឲ្យវ៉ៃចេញដែរ ប៉ុន្តែលោកអត់ទាន់ដឹងថាវ៉ៃពេលណា។ លោកបន្ថែមថា លោកបានបង្កើតគណៈកម្មការដើម្បីវាយរបងហ្នឹងថើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ឆ្លងកាត់របស់កម្មករ។

លោកបានបន្តថា លោកដឹងថារោងចក្រធ្វើរបងរំលោភយកដីប្រឡាយមុនលោកឡើងមកធ្វើជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺទៅទៀត ហើយលោកក៏បានឲ្យវ៉ៃរបងចេញឲ្យអស់ដែរ ព្រោះលោកបានប្រជុំពីរបីដងហើយ ប៉ុន្តែមិនទាន់បានដំណើរការស្រួលបួល ព្រោះរោងចក្រគេកំពុងធ្វើការ បើវ៉ៃទៅ វាខុសខ្សែចង្វាក់ផលិតកម្ម តែលោកបានឲ្យគេគូសវាសប្លង់ហើយ តែក្រោយមកអត់លុយ ក៏ផ្អាកទៅ កាលកូវីដ១៩។ ប៉ុន្តែលោកអត់ពន្យាពេលទេ តែលោកអត់មានពេលវេលាណាមួយទៅអនុវត្តនៅកន្លែងនឹង។

ជុំវិញករណីសំណង់អត់ច្បាប់និងរបងអត់ច្បាប់ខាងលើនេះ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ឲ្យ  បណ្ដាញសារព័ត៌មានយើង ដឹងនៅថ្ងៃនេះថា លោក «ទទួល»។

ពាក់ព័ន្ធករណីសំណង់អត់ច្បាប់ខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យបណ្ដាញសារព័ត៌មាន យើង ដឹងផងដែរថា «គណៈបញ្ជាការឯកភាពស្រុក និងខេត្តត្រូវតែចាត់ការហើយ ព្រោះខាងជំនាញបានផ្ដល់យោបល់ជូនលោកហើយ»៕









0 Comments:

Post a Comment