/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 29 April 2025

ខេត្តតាកែវ÷ សកម្មភាពជីកកកាយយកអាចម៍ដីពីព្រែក៦មករា ថិតនៅ ក្នុងភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ កំពុងបង្កហានិភ័យដល់ដីស្រែប្រជាពលរដ្ឋជិតខាង នៅជាប់ប្រឡាយនោះ ក្នុងពេលដែលឈ្មួញឈ្មោះឈន ឈាន កំពុងកើបលុយតាមរយៈការលក់អាចម៍ដីរាប់រយឡានក្នុង១ថ្ងៃៗ។ រីឯ អាជ្ញាធររដ្ឋបាលស្រុកអង្គរបុរី ជំរុញឲ្យអ្នកកាសែតទៅជួបដោយផ្ទាល់នៅសាលាស្រុក បើចង់ដឹងរឿងច្បាស់លាស់។

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រុមអ្នកកាសែតបានឃើញទិដ្ឋភាពផ្ទាល់ នៃការកំពុងជីកកកាយយកអាចម៍ដីលក់ បែបអាណាធិបតេយ្យ របស់ឈ្មួញឈ្មោះឈន ឈាន នៅចំណុចព្រែក៦មករា នៃទីតាំងភូមិឃុំខាងលើ។ មិនតែប៉ុណ្ណោះក្រុមរថយន្តដឹកដីទាំងនោះបែរជាមកចាក់លុបព្រែកខាងលើនេះ ឲ្យម្ចាស់ខ្ចុះមួយកន្លែងនៅលើព្រែកនេះទៅវិញ។ ប្រជាពលរដ្ឋនិយាយថា តាមច្បាប់មិនអនុញ្ញាតឲ្យចាក់ដីដើម្បីលុបព្រែកនេះទេ។

នៅទីនេះ គឺឈ្មួញកំពុងជីកកកាយយកអាចម៍ដីពីព្រែកនៅចំណុចទីតាំងមួយកន្លែងហើយយកមកចាក់ទៅលើខ្ចុះមួយកន្លែងទៀត នៅក្នុងព្រែកដដែលនេះ។ នេះគឺជាទង្វើនៃការល្មើសច្បាប់ទ្វេគុណ ដែលនោះគឺការជីកកកាយយកអាចម៍ដីខុសបទដ្ឋានបច្ចេកទេសនោះផង និងការយកមកចាក់លុបលើចំណីព្រែក៦មករានេះផង។

ការជីកយកអាចម៍ដីដែលមានជម្រៅជ្រៅ ខុសបទដ្ឋានបច្ចេកទេស,មិនសមស្របលក្ខណៈបច្ចេកទេសនេះបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងដល់ ផ្ទៃដីស្រែប្រជាពលរដ្ឋដែលនៅជិតខាងព្រែក៦មករាក្នុងភូមិសាស្ត្រ ភូមិ-ឃុំខាងលើនេះ។ ប្រជាពលរដ្ឋដែលមានដីស្រែនៅតំបន់ព្រែកខាងលើនេះ ធ្លាប់ប្រតិកម្មប្ដឹងផ្ដល់ឱ្យអាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋានជួយដោះស្រាយផងដែរ ប៉ុន្តែហាក់មិនមានប្រសិទ្ធភាពចំពោះទង្វើល្មើសច្បាប់របស់ឈ្មួញឈន ឈាន នេះឡើយ។ទង្វើការជីកកកាយយកអាចម៍ ដីនេះគឺមិនសមស្របតាមអ្វីដែលគេហៅថា បទដ្ឋានបច្ចេកទេសនោះទេ។

ម្ចាស់គ្រឿងចក្រ,ការដ្ឋានរណ្ដៅដីការយកអាចម៍ដីខាង លើលោកឈន ឈានអះអាងថា ការជីកកកាយយកអាចម៍ដីលក់បានលុយស្រួលៗនេះ គឺមានការអនុញ្ញាតច្បាប់ទម្លាប់ត្រឹមត្រូវចេញដោយរដ្ឋបាលស្រុកអង្គរបុរីលោករស់ ប៊ុនធឿន។ ជាមួយនោះលោកក៏បានបដិសេធផងដែរថា គ្រឿងចាក់របស់លោកមិនបានដឹកដីទៅចាក់លុបព្រែកនៅទីតាំងខ្ចុះមួយកន្លែងនោះ ដែលជាទង្វើខុសច្បាប់នោះទេ។

លោករស់ រត្ន អភិបាលស្ដីទីស្រុកអង្គរបុរីបានប្រាប់អ្នក កាសែតថា កំពុងជាប់រវល់ចូលរួមសម្ពោធផ្លូវដូច្នេះតម្រូវឲ្យអ្នកកាសែតទៅសួរនាំព័ត៌មាននៅរដ្ឋបាលស្រុកអង្គរបុរីដោយផ្ទាល់តែម្ដងទៅ៕

ចំនួនអ្នកទស្សនា: Views

Monday, 28 April 2025

ខេត្តកណ្ដាល÷ក្រុមឈ្មញជីកនិងដឹកអាចម៍ដី មានអាជ្ញាប័ណ្ណស្របច្បាប់ ចេញដោយលោកចេង ឌីណា ចៅហ្វាយស្រុកខ្សាច់កណ្តាល ឲ្យបុគ្គលឈ្មោះណឹម ណេង បានធ្វើសកម្មភាពដឹកអាចម៍ដី យ៉ាងគគ្រឹកគ្រេង ក្នុងនោះមហាជន តែងតែឃើញសកម្មភាពឡានដីកអាចម៍ដី មិនគ្របប៉ាតង់នោះទេ?ធ្វើឲ្យអ្នកធ្វើដំណើរ មានការព្រួយបារម្ភ ខ្លាចអាចម៍ដី ធ្លាក់ទៅលើឡានម៉ូតូរបស់ពួកគាត់។

សូមជម្រាបថា លោកចេង ឌីណា បានចេញអាជ្ញាប័ណ្ណ ឲ្យបុគ្គលឈ្មោះណឹម ណេត មានទីតាំងស្ថិតនៅក្នុងភូមិស្វាយ ដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបុគ្គលឈ្មោះណឹម ណេត មិនបានបំពាន ទៅលើអាជ្ញាប័ណ្ណ ជីកនិងដឹកអាចម៍ដីនោះទេ? ប៉ុន្តែសកម្មភាពឡានដឹកអាចម៍ដី របស់បុគ្គលណឹម ណេត មិនបានគ្របប៉ាតង់ ឲ្យបានត្រឹមត្រូវនោះទេ?ធ្វើឲ្យអ្នកធ្វើដំណើរមានការព្រួយបារម្ភ ខ្លាចអាចម៍ដីនធ្លាក់ទៅលើម៉តូនិងឡានរបស់ពួកគាត់។

ពាក់ព័ន្ធជុំវិញករណីខាងលើនេះ មហាជន បានសំណូមពរដល់លោកចេង ឌីណា មេត្តាចាត់វិធានការ ឲ្យបានតឹងរឹងបន្តិចចំពោះក្រុមឈ្មួញដឹកអាចម៍ដីទាំងឡាយណា ដែលធ្វើសកម្មភាពដឹកអាចម៍ដីមិនគ្របប៉ាតង់ ដែលធ្វើអាជីវកម្ម នៅទូទាំងស្រុកខ្សាច់កណ្តាល។ សូមជម្រាបថា សកម្មភាពឡានដឹកអាចម៍ដីរបស់បុគ្គលណឹម ណេត មិនគ្របប៉ាតង់ លោកចេង ឌីណា បានឲ្យដឹងថា អរគុណចាំណែនាំអោយគាត់គ្រប។

ខេត្តកំពង់ស្ពឺ ៖ ទីតាំងជលមាន់តាមអនឡាញកំពុងបើកដំណើរការលេងភ្នាល់ជារៀងរាល់ថ្ងៃ ដោយមិនរំខានពីសមត្ថកិច្ចឡើយ សង្ស័យជាឆ្នាំបាយពួកគាត់។ជាក់ស្តែងទីតាំងទី១ នៅតារាងបាល់ទះ ម្ចាស់ ផ្ទះឈ្មោះ តិល ស្ថិតភូមិចេក ឃុំស្តុក ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។ ទីតាំងទី២ នៅតារាងបាល់ទះម្ចាស់ឈ្មោះ វណ្ណៈ ភូមិត្រពាំងដា ឃុំស្នំក្រពើ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។

 ទីតាំងទី៣.ម្ចាស់ផ្ទះឈ្មោះ លោកស្រី ពៅ អួក ភូមិថ្មស ឃុំស្នំក្រពើ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។ ពាក់ព័ន្ធនិងល្បែងស៊ីសងតាមប្រព័ន្ធអន់ឡាញនេះដែរ ប្រជាពលរដ្ឋសូមសំណូមពរ ទៅលោកជាម ចន្ទ័សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមជួយពិនិត្យមើលផង ពិសេសសូមលោកមេត្តាដុះក្អែលលោកអភិបាលស្រុកគង់ពិសី និងលោក យ៉ាង សុខលី អធិការនគរបាលស្រុកគង់ពិសីផងទាន ដើម្បីពលរដ្ឋមានភាពកក់ក្តៅ ពាក់ព័ន្ធភូមិឃុំមានសុវត្ថិភាព។

 ពលរដ្ឋលើកឡើងថា កន្លងមកស្ងាត់មួយរយៈហើយ ទើបតែពេលនេះកើតមានល្បែងអនឡាញជាថ្មីបើកនៅមូលដ្ឋានរបស់ពួកគាត់ឡើងវិញ។ ប្រជាពលរដ្ឋសូមសំណូមពរដល់មន្ត្រី និងស្ថាប័នពាក់ព័ន្ធ សូមចាត់វិធានការក្តៅ កុំឱ្យមានល្បែងអនឡាញ និងមាន់ជល់អនឡាញស៊ីសងនៅខេត្តកំពង់ស្ពឺ ព្រោះមួយរយៈនេះ មានប្រជាពលរដ្ឋលេងល្បែងស៊ីសងច្រើនណាស់។សូមរំឮកដែរថា កន្លងមក ប្រមុខថ្នាក់ដឹកនាំ ក៏ដូចជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានចេញសេចក្តីប្រកាស ឲ្យអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។

Sunday, 27 April 2025

ខេត្តកណ្ដាល÷ សំណង់អាគារកំពស់៣ជាន់ ១កន្លែងស្ថិតនៅក្នុងសង្កាត់តាខ្មៅ តាមបណ្ដោយផ្លូវលេខ២០៨ នៅទីប្រជុំជនក្រុងតាខ្មៅកំពុងទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងចម្ងល់ជាទូទៅថា តើអគារនេះបានសុំច្បាប់ពីស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធដែរឬទេ? បើតាមប្រភពពី រដ្ឋបាលក្រុងតាខ្មៅបង្ហើបថា អាគារដែលកំពង់សាងសង់ និងការវាយបញ្ចូលគ្នា ផ្ទះល្វែងពីរជាប់គ្នានោះបានសង់លើសការកំណត់នៃច្បាប់។ ចំណែកម្ចាស់សំណង់បែរជាសួរអ្នកកាសែតវិញថា បានព័ត៌មានមកពីណា?។

បើតាមប្រភពប្រជាពលរដ្ឋ នៅក្រុងតាខ្មៅបានខ្សឹបថាអាគារកម្ពស់៣ជាន់ដែលកំពង់សាងសង់នោះ ជារបស់ហ៊ាឆាយ សាងសង់លើសការកំណត់នៃច្បាប់ ដែលរដ្ឋបាលក្រុងតាខ្មៅបានផ្ដល់ឱ្យ និងផ្ទះចាស់មួយទៀតកំពុងតែវ៉ៃ ចូលគ្នាមិនមានការសុំច្បាប់ពីរដ្ឋបាលក្រុងតាខ្មៅនោះទេ។ មន្ត្រីអាជ្ញាធររដ្ឋបាលសង្កាត់តាខ្មៅ អះ អាងថាមិនមានការសុំច្បាប់ទម្លាប់ទេ។ រីឯប្រភពពីមន្ត្រីរដ្ឋបាលក្រុងតាខ្មៅឯណោះវិញអះអាងថា មានការសុំ ច្បាប់ ប៉ុន្តែម្ចាស់សំណង់បានសង់ លើសច្បាប់ដែលបានកំណត់។

គេមិនដឹងថា តើស្ថាប័នជំនាញខាងមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តកណ្ដាល បានឃើញស្ថានភាព នៃការសាងសង់អាគារកម្ពស់បីជាន់នេះដែរឬយ៉ាងណានោះទេ? ប្រជាពលរដ្ឋបានចោទជាសំណួរថា ម្ចាស់សំណង់ទំនងជាមានលុយមានអំណាច,អាងលុយអាងខ្សែអំណាចទើបធ្វើអ្វីៗស្រេចតែនឹងចិត្ត ហើយសូម្បី តែស្ថាប័នជំនាញ និងអាជ្ញាធរក៏មិនខ្វល់នឹងចុះមកត្រួត ពិនិត្យនោះដែរ? ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋ រិះគន់ស្ថាប័នជំនាញក៏ដូចជាអាជ្ញាធរក្រុងតាខ្មៅថា បណ្ដោយ ឲ្យអ្នកមានលុយ,មានអំណាចធ្វើអ្វីស្រេចតែនឹងចិត្ត។ តើប្រជាពលរដ្ឋក្រីក្រ ឬអ្នកគ្មានខ្នងគ្មានអំណាចអាចធ្វើសំណង់បែបនេះបានទេ?។

បុគ្គលឈ្មោះ (ហ៊ាឆាយ) ដែលជាម្ចាស់សំណង់ បានឆ្លើយតបមកកាន់បណ្តាញសារព័ត៍មាន តាមប្រព័ន្ធ telegram យ៉ាងដូច្នេះថា បងពិនិត្យមើលមួយជួរហ្នឹងតើលើសឬមិនលើស? ដូច្នេះសូមអញ្ជើញតាមសម្រួល។ ប្រជាពលរដ្ឋដែលបានឃើញទិដ្ឋភាពនៃការសាងសង់ខាងលើនេះមានចម្ងល់ចំពោះអាជ្ញាធរជាពិសេសស្ថាប័នជំនាញ តើមានបានត្រួតពិនិត្យមើលចំពោះស្ថានភាពទូទៅនៃការសាងសង់នោះទេ? ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរៗសំណង់នេះព្រួយបារម្ភអំពីហានិភ័យផ្សេងៗដែលនឹងកើតឡើងនាពេលអនាគត។ជាមួយគ្នានេះ មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកណ្ដាល មិនអាចសុំការបំភ្លឺបានទេជុំវិញករណីសំណង់នៅកណ្ដាលក្រុងតាខ្មៅមួយនេះ៕

ទាក់ទិននិងករណីខាងលើនេះ មហាជនបានសំណូមពរដល់ លោកគួច ចំរើន ចៅហ្វាយខេត្តកណ្តាល មេត្តាជួយពិនិត្យ ការសាងសង់សំណង់ខាងលើតាមការគួរ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។ អត្ថបទដោយសហការី

ខេត្តកណ្ដាល÷ សំណង់អាគារកំពស់៣ជាន់ ១កន្លែងស្ថិតនៅក្នុងសង្កាត់តាខ្មៅ តាមបណ្ដោយផ្លូវលេខ២០៨ នៅទីប្រជុំជនក្រុងតាខ្មៅកំពុងទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងចម្ងល់ជាទូទៅថា តើអគារនេះបានសុំច្បាប់ពីស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធដែរឬទេ? បើតាមប្រភពពី

រដ្ឋបាលក្រុងតាខ្មៅបង្ហើបថា អាគារដែលកំពង់សាងសង់និងការវាយបញ្ចូលគ្នា ផ្ទះល្វែងពីរជាប់គ្នានោះបានសង់លើសការកំណត់នៃច្បាប់។ ចំណែកម្ចាស់សំណង់បែរជាសួរអ្នកកាសែតវិញថា បានព័ត៌មានមកពីណា?

គេមិនដឹងថា តើស្ថាប័នជំនាញខាងមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តកណ្ដាល បានឃើញស្ថានភាព នៃការសាងសង់អាគារកម្ពស់បីជាន់នេះដែរឬយ៉ាងណានោះទេ? ប្រជាពលរដ្ឋបានចោទជាសំណួរថា ម្ចាស់សំណង់ទំនងជាមានលុយមានអំណាច,អាងលុយអាងខ្សែអំណាចទើបធ្វើអ្វីៗស្រេចតែនឹងចិត្ត ហើយសូម្បី តែស្ថាប័នជំនាញ និងអាជ្ញាធរក៏មិនខ្វល់នឹងចុះមកត្រួត ពិនិត្យនោះដែរ? ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋ រិះគន់ស្ថាប័នជំនាញក៏ដូចជាអាជ្ញាធរក្រុងតាខ្មៅថា បណ្ដោយ ឲ្យអ្នកមានលុយ,មានអំណាចធ្វើអ្វីស្រេចតែនឹងចិត្ត។ តើប្រជាពលរដ្ឋក្រីក្រ ឬអ្នកគ្មានខ្នងគ្មានអំណាចអាចធ្វើសំណង់បែបនេះបានទេ?

ហ៊ាឆាយដែលជាម្ចាស់សំណង់បានឆ្លើយមកកាន់សារព័ត៌មានយើង។ តបតាមប្រព័ន្ធ telegram យ៉ាងដូច្នេះថា បងពិនិត្យមើលមួយជួរហ្នឹងតើលើសឬមិនលើស? ដូច្នេះសូមអញ្ជើញតាមសម្រួល។

ប្រជាពលរដ្ឋដែលបានឃើញទិដ្ឋភាពនៃការសាងសង់ខាងលើនេះមានចម្ងល់ចំពោះអាជ្ញាធរជាពិសេសស្ថាប័នជំនាញ តើមានបានត្រួតពិនិត្យមើលចំពោះស្ថានភាពទូទៅនៃការសាងសង់នោះទេ? ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរៗសំណង់នេះព្រួយបារម្ភអំពីហានិភ័យផ្សេងៗដែលនឹងកើតឡើងនាពេលអនាគត។

ជាមួយគ្នានេះ មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកណ្ដាល មិនអាចសុំការបំភ្លឺបានទេជុំវិញករណីសំណង់នៅកណ្ដាលក្រុងតាខ្មៅមួយនេះ៕

ទោះយ៉ាងណាក៏ដោយបណ្ដាញសារព័ត៌មាន យើងខ្ញុំនៅតែរង់ចាំការស្រាយបំភ្លឺបន្ថែម ពីភាគីដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ អត្ថបទដោយសហការី

Saturday, 26 April 2025

កណ្តាល៖ បណ្តាញសារព័ត៌មានក្នុងស្រុក បានចេញផ្សាយ ពីអំពើពុករលួយជាប្រព័ន្ធ រវាងអតីតអភិបាលខេត្តកណ្ដាលលោកគង់ សោភ័ណ្ឌ ដឹងឈ្មួញរណ្ដៅដីដ៏ល្បីល្បាញនៅស្រុកខ្សាច់កណ្ដាលឈ្មោះ អ៊ុក រដ្ឋា ក្នុងទំហំទឹកប្រាក់៤ម៉ឺនដុល្លារ។ ស្ថាប័នពាក់ព័ន្ធជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ។គួរ តែបើកការស៊ើបអង្កេតករណីនេះ ពីព្រោះតាមអ្វីដែលលោកអ៊ុក រដ្ឋា បានបង្ហាញនៅក្នុងបណ្ដាញព័ត៌មាននានាអាចបញ្ជាក់បានអំពីភស្តុតាងច្បាស់លាស់។

គួរបញ្ជាក់ថា លោក គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលនៅកាន់តំណែងជាអភិបាលខេត្តកណ្ដាល លោកអ៊ុក រដ្ឋា ម្ចាស់លុយបានសម្ដែងការ ឈឺចាប់ ដោយអះអាងថា ខ្លួនបានបង់លុយក្រោមតុ.ឱ្យលោក គង់ សោភ័ណ្ឌ កាលនៅកាន់តំណែងជាអភិបាល ខេត្តកណ្ដាល លុយ៤មុឺនដុល្លារ ជាថ្នូរនឹងអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្លួន កាន់កាប់ដី១ផ្នែក នៃ”មេទឹក” ចំនួន ៣កន្លែង ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល និងក្រុងអរិយក្សត្រ និងអាជីវកម្មរណ្ដៅដីផងដែរ។ ប៉ុន្តែចុង ក្រោយ រដ្ឋបាលខេត្តកណ្ដាល ចុះចាប់គ្រឿងចក្រ និងរងការផាកពិន័យអស់រាប់លានដុល្លារ។ ពោលគឺ សូម្បីតែដីដែលខ្លួនកំពុងកាន់កាប់ ក៏ក្លាយជាកម្មសិទ្ធរបស់ក្រុម ហ៊ុនផ្សេង ធ្វើឱ្យខ្លួនរងការខាតបង់ផលប្រយោជន៍យ៉ាង ធ្ងន់ធ្ងរ ទើបរំលើកបើកកកាយរឿង អាស្រូវពុករលួយរបស់លោកគង់ សោភ័ណ្ឌ តែម្ដងទៅ។

លោក អ៊ុក រដ្ឋា ម្ចាស់ក្រុមហ៊ុន មហារដ្ឋា ត្រេឌីងបានអះអាងថា លុយចំនួន៤០.០០០ដុល្លារនោះ គឺ រូបលោក ពិតជាបានប្រគល់ឱ្យលោក គង់ សោភ័ណ្ឌ កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២១ ប្រាកដមែនដោយពេលនោះលោកជាអភិបាលខេត្តកណ្ដាល។ តាមលោកអ៊ុក រដ្ឋា លុយទាំងនេះចែកចេញជា៤ផ្នែក៖ ទី១៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងការបើកភ្លើងខៀវ ឱ្យក្រុមហ៊ុនខ្លួនធ្វើអាជីវកម្ម ជីកស្ដាររណ្ដៅដី ក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។២៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងឱ្យក្រុមហ៊ុនខ្លួន កាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង”មេទឹកប្រមូលខ្លា”ស្ថិតនៅក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។

៣៖ ប្រាក់១០.០០០ដុល្លារ ជាថ្នូរនឹងឱ្យក្រុមហ៊ុនខ្លួន កាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង”មេទឹកផ្លូវទូក” ក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល។និងទី៤៖ ប្រាក់១០.០០០ដុល្លារទៀត ជាថ្នូរនឹងឱ្យក្រុម ហ៊ុនខ្លួន កាន់កាប់និងអាស្រ័យផលដី១ផ្នែកក្នុង”មេទឹកបឹងរាម”នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។លោក អ៊ុក រដ្ឋា ថា លោក គង់ សោភ័ណ្ឌ យកលុយពីក្រុមហ៊ុនខ្លួនហើយ គ្មានទទួលខុសត្រូវ ចំពោះការចាត់ ចែងដីធ្លីពីម្នាក់ទៅម្នាក់ទៀតបណ្ដាលឱ្យ”ក្រុមហ៊ុន មហារដ្ឋា ត្រេឌីង”ក៏ដូចជាក្រុមហ៊ុនមួយ ចំនួនទៀត រងការខាតបង់ ទុនវិនិយោគយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន! ជាពិសេសដី”មេទឹកប្រមូលខ្លា”និង”ដីបឹងរាម”តែម្ដង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានចុះចាប់គ្រឿងចក្រ របស់លោក អ៊ុក រដ្ឋា ដល់ក្នុងរណ្ដៅដី និងអនុវត្តនីតិវិធីដោយគ្មានការ លើកលែង គឺផាកពិន័យជាង៣.០០០.០០០ ដុល្លារ។មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តកណ្តាល ជំនាន់លោកគង់ សោភ័ណ្ឌ ជាអភិបាលខេត្ត បានធ្វើសំណើជូនថ្នាក់ដឹក នាំ ដោយយក”ដីមេទឹកទំនប់ផ្លូវទូក”និងមេទឹកប្រមូលខ្លា.ទៅធ្វើអនុបយោគឱ្យក្លាយជាកម្មសិទ្ធិ{ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក}ជាថ្នូរនឹងការសាងសង់ ច្រាំងទន្លេ សួនច្បារក្រុងតាខ្មៅ វិមានឈ្នះ-ឈ្នះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងខេត្តកណ្តាល ដោយពន្ធប្រថាប់ត្រា និងពន្ធលើការសាងសង់ផ្សេងៗជាបន្ទុករបស់រដ្ឋ.!។

ករណីអនុបយោគនេះដែរ ទាំងលោក អ៊ុក រដ្ឋា ក៏ដូចជាអ្នកវិនិយោគផ្សេងទៀត បានលើកឡើងស្រដៀងគ្នាថា មូលហេតុដែលពួកខ្លួនខាតបង់ គឺដោយសាររដ្ឋបាលខេត្តកណ្ដាល នៅពេលនោះ ពុំបានដោះស្រាយឱ្យដាច់ ស្រេច ឬសិក្សាពីផលប៉ះពាល់ជាមុនសិន ចាំធ្វើរបាយ ការណ៍ ទៅថ្នាក់ដឹកនាំ ដើម្បីសុំអនុបយោគនោះឡើយ។ផ្ទុយទៅវិញស្ងាត់ៗស្រាប់តែធ្លាក់.ស.ជ.ណ.មកគ្របលើដីពួកគាត់តែម្ដង។ទាក់ទិននិងករណីនេះគេហទំព័រសាន់ដេ រង់ចាំការឆ្លើយតបបំភ្លឺពីគ្រប់ភាគទីពាក់ព័ន្ធជាពិសេសខាងលោកអ៊ុក រដ្ឋា និងលោកគង់ សោភ័ណ្ឌ អតីតអភិបាលខេត្តកណ្ដាល៕

Friday, 25 April 2025

រឿងអ្នកលេងឆ្នោតកន្ទុយលេខនេះ ធ្វើឲ្យអាជ្ញាធរមាន សមត្ថកិច្ចឈឺក្បាលមិនតិចទេ ពីព្រោះសព្វថ្ងៃគេអាចចាក់ឆ្នោតកន្ទុយលេខតាមរយៈការទាក់ទងគ្នា ដោយប្រព័ន្ធទូរសព្ទនិងបណ្ដាញសង្គមផ្សេងៗ។ ប៉ុន្តែយ៉ាង ណាក៏ដោយមេឆ្នោត ត្រូវតែផ្ដល់លាភសក្ការៈឲ្យអាជ្ញាធរមានសមត្ថកិច្ច បើមិនដូច្នោះទេ មុខជាត្រូវគេចាប់ដាក់ខ្នោះច្រវ៉ាក់បញ្ជូនឡើងតុលាការមិនខានឡើយ។

នៅខេត្តកំពង់ចាមមានសេចក្តីរាយការណ៍ឱ្យដឹងថា មេឆ្នោតល្បីល្បាញ១រូបឈ្មោះ អ៊ី ណារិន បាននឹងកំពុងបោះទីតាំងនៅភូមិជង្ហុក ឃុំអម្ពិល ស្រុកកំពង់សៀមខេត្តកំពង់ចាម ដោយក្នុងមួយថ្ងៃៗមេឆ្នោតខាងលើនេះប្រមូលបានលុយច្រើនសន្ធឹកសន្ធាប់ ជួនកាលច្រកបាវទៀតផង។ ការប្រមូលលុយបានតិចឬច្រើនដោយសារ តែមេឆ្នោតរូបនេះមានបណ្ដាញទំនាក់ទំនងកូនកញ្ច្រែងច្រើនក្នុងការប្រមូលអតិថិជន។ កូនកញ្ជ្រែងសព្វថ្ងៃមិនលំបាកដោយកត់កន្ទុយលេខដូចមុនៗទេ គឺគ្រាន់តែចាំទទួលទូរសព្ទ ដែលអ្នកចាក់ផ្ញើលេខនិងចំនួនទឹកប្រាក់តាមប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាម និងការទូតទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគារ។

យ៉ាងណាក៏ដោយប្រភពប្រាប់ថា សមត្ថកិច្ចបានដឹងអំពីទីតាំងល្បែងឆ្នោតកន្ទុយលេខរបស់មេឈ្មោះ ណារិន នេះច្បាស់លាស់ណាស់ដែរ។ ប្រភពប្រាប់ថា បើនិយាយ ទៅ រវាងសមត្ថកិច្ចជំនាញនិងមេឆ្នោតគឺប្រៀបដូចជាអណ្ដាតនិងធ្មេញ ពីព្រោះបើទោះជាយ៉ាងណាក៏ដោយនៅមានប្រជាពលរដ្ឋមួយចំនួន ដែលត្រូវទៅចាក់កន្ទុយ លេខដោយផ្ទាល់ដល់ផ្ទះមេឆ្នោត ឬតាមកូនកញ្ច្រែងនានា។ ប៉ុន្តែយ៉ាងណាក៏ដោយប្រជាពលរដ្ឋ នៅតែមិនយល់ថា ហេតុអ្វីបានជានគរបាលស្រុកកំពង់សៀមមិនចាត់វិធានការមេកន្ទុយលេខដ៏ធំនេះ?

ប្រជាពលរដ្ឋនិយាយថា មេឆ្នោតណារិន នៅតែមាន លទ្ធភាពក្នុងការប្រមូលប្រាក់ច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗពីតាមកូនកញ្ច្រែងនានា ក្នុងមូលដ្ឋានខេត្តកំពង់ចាម។ ប្រជាពលរដ្ឋសំណូមពរដល់មន្ត្រីមាន សមត្ថកិច្ចជាពិសេសនគរបាលស្រុកកំពង់សៀមលោកអធិការវរសេនីយ៍ឯក ប៉ាន់ ដន មើលទីតាំងកត់កន្ទុយ លេខនេះផង? ភាពស្ងៀមស្ងាត់របស់សមត្ថកិច្ចធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា តិចលោបានលាភសក្ការៈទេដឹង បានជាមិនចាត់វិធានការ?៕

Thursday, 24 April 2025

ទីតាំងល្បែងស៊ីសងឆ្នោតឡូតូក្រុមហ៊ុនអាស៊ានដែលបានបោះទីតាំងនៅឃុំព្រែក កក់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ដែលបានចាប់ផ្ដើមទាក់ទាញប្រជាពលរដ្ឋអតិថិជនចូលលេងយ៉ាងច្រើន។ អាជ្ញាធរមូលដ្ឋានស្រុកស្ទឹងត្រង់ ក៏ដូចជា ឃុំព្រែកកក់មិនទាន់មានចំណាត់ការយ៉ាងណាទេ។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសង្ឃឹមថា អាជ្ញាធរខេត្តកំពង់ចាមពិនិត្យមើលករណីនេះផង។

ប្រជាពលរដ្ឋរស់នៅភូមិអណ្ដូងស្វាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានឲ្យដឹងថា ទីតាំងល្បែងស៊ី សងគីឡូតូខាងលើនេះបានចាប់ផ្តើមដំណើរការនៅក្នុងរយៈពេលថ្មីៗនេះ ដែលមានអ្នកលេងទាំងយប់ទាំងថ្ងៃ។ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងឡូតូអនឡាញក្រុមហ៊ុនអាស៊ាននេះ ស្ថិតនៅតាមបណ្តោយផ្លូវ នៅក្នុងភូមិស្វាយអណ្ដូង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ការល្បែងឡូតូអនឡាញនេះចាប់លេងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៦ល្ងាចនិងពេលយប់ចាប់ ពីម៉ោង៧ រហូតដល់ម៉ោង១២រំលងអាធ្រាត្រ ដែលមានអ្នកញៀនល្បែងចូលលេងយ៉ាង ច្រើន ភ្នាល់លុយចាញ់រាប់រយ,ពាន់ដុល្លារក៏មាន ទាំងលុយរៀលក៏មាន។ ប្រភពបានបន្ថែមថា សមត្ថកិច្ចហាក់ដូចជាមើលរំលងចំពោះទីតាំងល្បែងស៊ីសងតាមកុំព្យូទ័រនេះ។

ប្រភពព័ត៌មានបានបន្តថា ម្ចាស់ទីតាំងល្បែងស៊ីសងអាស៊ានអនឡាញធ្លាប់បានបោះពាក្យសម្តីថា រូបគេមិនខ្លាចក្នុងការបើកលេងល្បែងស៊ីសងអនឡាញនេះទេ ដោយសារតែមានខ្នងបង្អែកនៅពីក្រោយធំៗណាស់ដែរ។ អ្វីដែលប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងអនឡាញខាងលើនេះមានក្តីកង្វល់ និងមានការព្រួយបារម្ភនោះ គឺខ្លាចមានកើតអំពើលួច ឆក់ ប្លន់អំពើហិង្សាក្នុងគ្រួសារនិងអំពើផ្សេង ដោយ សារតែលេងចាញ់ល្បែងនោះ។ ប្រជាពលរដ្ឋចេះតែឆ្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ច ជាពិសេសលោកអធិការនគរបាលស្រុកស្ទឹងត្រង់ ឯម វឌ្ឍនា មើលមិនឃើញល្បែងស៊ីសងក្រុមហ៊ុនអាស៊ានអនឡាញនេះយ៉ាងដូច្នេះ?

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរនិងសមត្ថកិច្ចជំនាញនិងមានវិធានការទប់ស្កាត់ និងចុះបង្ក្រាបទីតាំងល្បែង ស៊ីសងតាមកុំព្យូទ័រ ដែលកំពុងតែបើកដំណើរការលេងទាំងថ្ងៃទាំងយប់ខាងលើនេះ។ ប្រជាពលរដ្ឋសំណូមពរលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត,លោកស្នងការនគរបាលខេត្ត និងលោកអភិបាលខេត្តកំពង់ចាម មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងបង្ក្រាប និងបិទទីតាំងល្បែងស៊ីសងអនឡាញនេះផង៕
ដោយសហការី