/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 25 February 2025

ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះលោកវី សំណាងអភិបាលខេត្តតាកែវបានដាក់បញ្ជាយ៉ាងតឹងរឹងបំផុតចំពោះរថយន្តគ្រប់ប្រភេទដែរចរាចរណ៏តាមដងផ្លូវខុសលក្ខណៈបច្ចេកទេសដូចជារថយន្តកែឆ្នៃដឹកសំពីងពោងបំពាក់ស៊ីផ្លេវាំងននស្ទេគរ៏គ្មានស្លាកលេខជាពិសេសអ្នកបើកបរត្រូវពិនិត្យរកសារធាតុញៀននិងបណ្ណ័បើកបរ។

ក្រោយទទួលបានបទបញ្ជាភ្លាមៗ សមត្ថកិច្ចតាមមូលដ្ឋានបានបំពេញភារកិច្ចតាមជំនាញដោយឡែកតែស្រុកព្រៃកប្បាសគេសង្កេតឃើញថាក្រុមគ្រឿងចក្រចល័តនៅស្រុកព្រៃកប្បាសនៅដំណើរការយ៉ាងរលូននៅលើដងផ្លូវ។ក្រោយឃើញសកម្មភាពរថយន្តរបស់ក្រុមគ្រឿងចលត័បែបនេះពលរដ្ឋបានស្នើរដល់លោកឡេងប៊ុន ឡុង អធិការស្រុកព្រៃកប្បាសសូមមេត្តាចាត់វិធានការតាមផ្លូវច្បាប់ផងទាន។ព័ត៍មានបឋម

ចំនួនអ្នកទស្សនា: Views

សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ល្បែងស៊ីសងមាន់ជល់អនឡាញរបស់ក្រុមហ៊ុនR78 កំពុងពង្រីកវិសាលភាពនៅក្នុងស្រុកកំពុងសៀម ដែលក្នុងនោះគេឃើញមាននៅក្នុងឃុំកោះរកានិងឃុំទ្រាន។ រីឯរដ្ឋបាលស្រុកនិងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ធ្វើ ដូចជាមិនមានរឿងអ្វីកើតឡើង បើទោះបីជាប្រទេសកម្ពុជាចាត់ទុកល្បែងស៊ីសងអនឡាញទាំងនេះជាទង្វើខុសច្បាប់យ៉ាងណាក៏ដោយ។

រូបភាពដែលបានថតដោយផ្ទាល់ពីអ្នកកាសែតបានឲ្យដឹងថា ឥឡូវនេះមាន់ជល់អនឡាញរបស់ក្រុមហ៊ុន R78 នៅតាមមូលដ្ឋានស្រុកកំពុងសៀមខេត្តកំពង់ចាមបាននឹងពង្រាយនៅគឺគ្រប់ភូមិ ទៅហើយ។ ប្រភពបានឲ្យដឹងថា ល្បែងជល់មាន់អនឡាញរបស់ក្រុមហ៊ុនR78 ទំនងជាវិនិយោគជាមួយអាជ្ញាធរមូលដ្ឋានស្រុកកំពង់ សៀម អស់ដើមច្រើនណាស់ទើបអាចពង្រាយបានគ្រប់មូលដ្ឋានឃុំក្នុងស្រុកនេះស្ទើរទាំងមូល។ អាចនិយាយបានថា ក្រុមហ៊ុនមាន់ជល់អនឡាញ R78 កំពុងទទួលបានជោគជ័យដ៏ធំសម្បើម នៅក្នុងស្រុកកំពង់សៀមដែលប្រការនេះរដ្ឋបាលខេត្តកំពង់ចាម គួរបំពាក់មេដៃឲ្យមន្ត្រីពាក់ព័ន្ធក្នុងស្រុកកំពង់សៀមផង។

ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញក្រុមហ៊ុន R78 ជាច្រើនកន្លែងនៅស្រុកកំពង់សៀម កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុង១ថ្ងៃៗរាប់សិបគូរ ហើយក្នុង១គូរៗចាក់ភ្នាល់រាប់រយដុល្លារឬក៏រាប់ម៉ឺនរៀលឯណោះដោយមិនញញើតនឹងច្បាប់ទាល់តែសោះ។ អ្នកភូមិខ្សិបថា គេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងមន្ត្រីនគរបាលអធិការដ្ឋានស្រុកកំពង់សៀម ចុះទៅមើលដែរ ប៉ុន្តែមិនមែនទៅបង្ក្រាបនោះឡើយ។ អស់លោកមន្ត្រីនគរបាលទាំងនោះត្រូវប្រជាពលរដ្ឋសង្ស័យថា ទំនងជាអ្នកសម្របសម្រួលដើម្បីឲ្យ ទីកន្លែងល្បែងស៊ីសងមាន់ ជល់អនឡាញរបស់ក្រុមហ៊ុនR78 នេះដំណើរការដោយ សុវត្ថិភាពតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានស្រុកកំពង់សៀមហើយមើលទៅ ទើបម្ចាស់ទីតាំងនិងក្រុម ហ៊ុនជល់មាន់អនឡាញនេះ អាចបើកដំណើរការចាក់ភ្នាល់មាន់ជល់បានយ៉ាងរលូនបែបនេះ ។ ប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេនៃស្រុកកំពង់សៀមលើកឡើងថា ទីតាំងល្បែងស៊ីសងមាន់ជល់នេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ អំពីការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម,ការបែកបាក់គ្រួសារ។ បុរសជាមេគ្រួសារមួយចំនួនចំណាយ ពេលវេលានិងលុយកាក់នៅទី កន្លែងជល់មាន់អនឡាញខាងលើនេះ។

វរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកក៏ ដូចជាលោកទន់ ណេតអភិបាលស្រុកកំពង់សៀម តែងណែនាំដល់មន្ត្រីឱវាទឱ្យបន្តជម្រុញ,ផ្សព្វផ្សាយគោល នយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព និងវេទិកាសាធារណក្នុងមូលដ្ឋានឱ្យបានច្រើន ពិសេស នៅតាមសាលារៀន,តៀមលក់ការហ្វ...។ ប៉ុន្តែមិនដឹងហេតុដូច ម្ដេចបានជាមាន់ជល់អនឡាញ របស់ក្រុមហ៊ុនR78
អាចដំណើរការបានយ៉ាងគគ្រឹកគគ្រេងនៅក្នុងមូលដ្ឋានស្រុកកំពង់សៀមយ៉ាងដូច្នេះ?៕

Sunday, 23 February 2025

រថយន្តធុនធំជាង១០គ្រឿងមានថៅកែឈ្មោះម៉ាន់ កំពុងធ្វើសកម្មភាពដឹកអាចម៍ដីពីប្រឡាយធម្មជាតិអូរតាគី និងគ្រឿងចក្រកំពុងជីកកកាយយ៉ាងសកម្មដែលមើល ទៅជារបៀបនៃការស្ដារប្រឡាយធម្មជាតិមួយនេះ។ ប៉ុន្តែការពិតវាគឺជាការឃុបឃិតគ្នាព្រួញ១បាញ់បានសត្វ២នៃក្រុមមន្ត្រីជំនាញរួម មានមន្ទីរធនធានទឹកនិងមន្ទីរ៉ែ និងថាមពលខេត្តបាត់ដំបង ក៏ដូចជារដ្ឋបាលស្រុកថ្មគោលដើម្បីយកអាចម៍ដីលក់បានលុយចែកគ្នាស្រួលៗ។ នៅ ពេលដែលអ្នកកាសែតសួរអំពីបញ្ហានេះទាំងមន្ទីរជំនាញនិងរដ្ឋបាលស្រុករុញដាក់គ្នារបៀបឆ្លើយយករួចខ្លួន។

ខ្សែប្រឡាយទឹកអូរតាគី ក្នុងភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សកម្មភាពរថយន្តដឹកអាចម៍ដីយកទៅលក់នេះ មើលទៅគ្រប់គ្រឹកគគ្រេងណាស់ ដែលចំណូលមិនតិចលានរៀលទេក្នុង១ថ្ងៃៗ។ លោកតេង
គឹមស៊ាន អភិបាលស្រុកថ្មគោលគ្រាន់តែឮអ្នកកាសែតសួរនាំ ក៏ឆ្លើយយ៉ាងរហ័សថា នឹងបញ្ជូនមន្ត្រីឃុំ(ជ្រៃ)ឲ្យទៅមើល ហើយធ្វើរបាយការណ៍ជូនរដ្ឋបាលស្រុកដើម្បីពិនិត្យ។ តាមអ្វីដែលលោកអភិបាលស្រុកថ្លែងមើលទៅហាក់ដូចជាដឹងរឿងយ៉ាងរហ័ស ស្របទៅនឹងអ្វីដែលបាននឹងកំពុងកើតមាននៅក្នុងមូលដ្ឋានរបស់លោក។

មន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានឆ្លើយក្នុងលក្ខខណ្ឌមិនបញ្ចេះឈ្មោះថា ជាធម្មតាគឺត្រូវតែមាន ច្បាប់ទម្លាប់ហើយ ប្រសិនបើវាតូចតាចគឺត្រូវសុំច្បាប់ត្រឹមស្រុក ប៉ុន្តែបើវាធំដុំត្រូវសុំច្បាប់ដល់ថ្នាក់ខេត្ត។ មន្ត្រីដដែលនេះជំរុញឲ្យអ្នកកាសែតសួរនាំពីថ្នាក់ក្រោមមកលើ ដើម្បីឲ្យដឹងច្បាស់ថា តើដំណើរការនៃការជីកយកអាចម៍ដីនោះ មានច្បាប់ទម្លាប់ត្រឹមណា។ និយាយបែប នេះគឺប្រៀបដូចជាកំពុងជាសហការលាក់បាំងត្រូវគ្នាជាមួយនឹងក្រុមឈ្មួញកាយអាចម៍ដីឈ្មោះម៉ាន់ខាងលើនេះហើយ។

ដូចគ្នានេះដែរ ថៅកែគ្រឿងចក្រដែលកំពុង ធ្វើសកម្ម ភាពនៅការដ្ឋាននៅប្រឡាយមេទឹកធម្មជាតិអូរតាគីស្ថិត នៅក្នុងឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រាប់អ្នកកាសែតថា គេមិនអាចដំណើរការដោយគ្មានច្បាប់ ទម្លាប់បាននោះទេ " គឺត្រូវតែមានច្បាប់ហើយទើបអាចដំណើរការជីកយកអាចម៍ដីនេះបាន"។ ប៉ុន្តែនៅពេលដែលអ្នកកាសែតសួរបញ្ជាក់អំពីច្បាប់ទម្លាប់ដែលចេញ ពីស្ថាប័នណានោះគឺលោកថៅកែម្ចាស់គ្រឿងចក្រឈ្មោះម៉ាន់ បានប្រាប់ថា គេមានច្បាប់ទម្លាប់ត្រឹមត្រូវ បើសិន ជាគ្មាននោះមិនអាចរកស៊ីបាននោះទេនិងមិនប្រាប់ពីច្បាប់ដែលថ្នាក់ណាចេញនោះទេ។

យោងតាមច្បាប់គឺប្រឡាយទឹកសាធារណៈ មិនអាចថ្នាក់ខេត្ត ឬថ្នាក់ស្រុក អាចចេញច្បាប់ឲ្យមកស្ដារប្រឡាយទឹកបាននោះទេ។

អ្នកកាសែតព្យាយាមទំនាក់ទំនងទៅ លោកខៃ សូដា អនុប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបងទទួលបន្ទុកក្តាប់រួមជាច្រើនលើកប៉ុន្តែមិនបានជោគជ័យទេ ដោយទូរសព្ទជាប់រវល់ជាដរាប។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនៃឃុំជ្រៃស្រុកថ្មគោលបានខ្សិបថា វាជាយុទ្ធសាស្ត្ររបស់អាជ្ញាធរ និងស្ថាប័នជំនាញក្នុងខេត្តបាត់ដំបង ឃុបឃិតគ្នាតាមយុទ្ធសាស្ត្រព្រួយ១បានសត្វ២នោះគឺប្រឡាយត្រូវបានស្ដារដែលជាសត្វ១និងសត្វ១ទៀតគឺបានលុយចែកគ្នាតាមរយៈយកអាចម៍ដីលក់។ ប្រជាពលរដ្ឋសាទរចំពោះការស្ដារប្រឡាយមេអូរតាគីនេះហើយអាជ្ញាធរនិងស្ថាប័នជំនាញក៏បានលុយកាក់ចែកគ្នាដែរ។ ចំណាត់ការល្អយ៉ាងនេះនរណាក៏ចង់បានដែរ។ តើរដ្ឋបាលខេត្តបាត់ដំបងនិងក្រសួងធនធានទឹកឧតុនិយមយល់យ៉ាងណាដែរ?៕

Saturday, 22 February 2025

ការវិវឌ្ឍន៍នៃប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិតបាននិងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ,មន្ត្រីរាជការ,កងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធអ៊ីនធឺណិតអនឡាញ។ ល្បែងស៊ីសងច្រើនប្រភេទមានទាំងឡុកឡាក់,ឆ្នោតឡូតូនិងមាន់ជល់ជាដើម..ត្រូវបានគេផ្សព្វផ្សាយតាមអ៊ីនធឺណិតយ៉ាងគគ្រឹកគគ្រេងហើយអាជ្ញាធរជំនាញមានសមត្ថកិច្ចលំបាកក្នុងការតាមបង្ក្រាប។ វិធានការអនុវត្តច្បាប់ឲ្យ បានតឹងតែងកាត់ផ្ដាច់ដល់ឫសគល់គឺចាប់ក្រុមអ្នក បង្កើត group ល្បែងទាំងនោះយកមកផ្ដន្ទាទោសឲ្យ ខាងតែបានទើបកាត់បន្ថយបញ្ហានេះបាន។

group ល្បែងស៊ីសងមានមនុស្សចូលរួមរាប់ពាន់រាប់ម៉ឺននាក់ ពេលខ្លះមានរូបភាព,និងវីដេអូអាសអាភាសដើម្បីទាក់ទាញទៀតផង។ ពួកគេបានប្រើសំឡេងនៃប្រព័ន្ធ AI និងវិធីផ្សេងៗទៀត តាមរយៈការដាក់លុយត្រឹមតែ 4000 រៀលឬ១ដុល្លារក៏អាចចូលលេងល្បែង ស៊ីសងទាំងនោះបានដែរ។ វិធីទាក់ទាញនៃល្បែងស៊ីសងនីមួយៗគឺមានច្រើនប្រភេទ ជាពិសេសគឺការចាក់នៅឈ្នះលុយបានភ្លាមៗតែម្ដង។ វិធីញុះញង់ទាក់ទាញយ៉ាងនោះត្រូវគេសង្កេតឃើញថាមានមនុស្សជាច្រើនបានលង់ខ្លួននិងចាញ់បោក។

តាមរយៈ group ល្បែងស៊ីសងទាំងនោះ គេសង្កេត ឃើញថា ពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីមួយចំនួនកំពុងវក់នឹងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតទាំងនេះហើយអាជ្ញាធរមានសមត្ថកិច្ចហាក់ដូចជា ដើរមិនទាន់ជាមួយពួកអ្នកបង្កើតល្បែងទាំងនោះទេ។  ប៉ុន្តែយ៉ាង ណាក៏ដោយប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចមានវិធានការតឹងតែងយ៉ាងពិតប្រាកដនោះ គេជឿថាអាចនឹងបង្ក្រាបបានចំពោះបញ្ហានេះពីព្រោះពួកគេអ្នកបង្កើត account ល្បែងស៊ីសងទាំងនោះ មិននៅក្រៅស្រុកនោះទេ។ នៅក្នុង clip ឬ logo ផ្សព្វផ្សាយល្បែងស៊ី សងទាំងនោះខ្លះមានភ្ជាប់ជាមួយលេខទូរសព្ទទៀត ផង។ ដូច្នេះមិនលំបាកក្នុងការបង្ក្រាបទេ។

កាលពីឆ្នាំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញវិធានការក្នុងការបង្ក្រាបទាំងស្រុងចំពោះការផ្សព្វផ្សាយល្បែងស៊ីសងតាមអ៊ីនធឺណិត។ មិនតែប៉ុណ្ណោះល្បែងស៊ីសងដោយផ្ទាល់នៅតាមមូលដ្ឋាននានា ក៏ត្រូវចាត់វិធានការបង្ក្រាបឲ្យខាងតាបានផងដែរ។ នៅពេលដែលសមត្ថកិច្ចចាប់ ផ្ដើមបង្ក្រាបល្បែងស៊ីសងដោយផ្ទាល់នៅតាមមូលដ្ឋាននោះ ពេលនេះ ស្រាប់តែលេចចេញនៅវត្តមានល្បែងស៊ី សងតាមអ៊ីនធឺណិតដែលគេបង្កើតជា group ហើយបង់លុយតាមប្រព័ន្ធធនាគារ ដោយការបង្កើតអាខោនសម្រាប់លេងតែម្ដង។

ករណីនេះគឺជាប្រការមួយដ៏លំបាកដែលទាមទារឲ្យអាជ្ញាធរមានវិធានការនិងមានសមត្ថភាពខ្ពស់ក្នុងការចាត់វិធានការបង្ក្រាបឲ្យបានតឹងរឹងបំផុត។ ប្រសិនបើមិនមានវិធានការឲ្យបានទាន់ពេលវេលាទេនោះវានឹងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋជាពិសេសអ្នកដែលចូលចិត្តលេងល្បែងស្រីសងតាមប្រព័ន្ធអ៊ីនធឺណិតនេះ៕

Friday, 21 February 2025

(កណ្ដាល)៖  មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីបំភ្លឺព័ត៌មានករណីវិទ្យុអាស៊ីសេរី (RFA Khmer)បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គមកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ថា ពលរដ្ឋដែលកើតជំងឺរបេងនៅខេត្តកណ្តាល មួយចំនួនជួបការលំបាក ក្រោយរដ្ឋាភិបាលថ្មីអាមេរិកផ្អាកផ្តល់ជំនួយ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រយៈពេល៩០ថ្ងៃ គិតចាប់ពីចុងខែមករាមកថា គឺជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងស្នើវិទ្យុអាស៊ីសេរីធ្វើការកែតម្រូវខ្លឹមសារឡើងវិញ។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តកណ្តាលដែលបណ្ដាញសាេព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

មន្ទីរសុខាភិបាលខេត្តកណ្តាលបានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) រួចមក មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាលបានបំភ្លឺថា ទោះបីមានការផ្អាកការផ្តល់ជំនួយតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកលើគម្រោងគំនិតផ្តួចផ្តើមនៃការចលនា សហគមន៍ ដើម្បីបញ្ចប់ជំងឺរបេងដំណាក់កាលទី២(COMMIT2) នៅក្នុងខេត្តកណ្តាលក្តី ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ ការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្រខេត្តកណ្តាលឡើយ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាល បាន គិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហា ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ពិសេសជំងឺរបេង ស្របតាមផែនការយុទ្ធសាស្ត្រជាតិ បញ្ចប់ជំងឺរបេងនៅកម្ពុជា ឆ្នាំ២០២១-២០៣០ (រយៈពេល១០ឆ្នាំ) ឱ្យបានជោគជ័យ។ 

មន្ទីរសុខាភិបាលខេត្តកណ្តាលបានអះអាងថា ចំពោះប្រជាពលរដ្ឋដែលមានទីលំនៅស្ថិតនៅក្នុងខេត្តកណ្តាល(អ្នកជំងឺរបេង) សូមកុំឱ្យមានការព្រួយបារម្មណ៍ជាមួយនឹងការផ្អាកការផ្តល់ជំនួយតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ គឺមិនបានធ្វើឱ្យប៉ះពាល់ដល់វិស័យសុខាភិបាល លើការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងឡើយ។ 

មន្ទីរសុខាភិបាលខេត្តកណ្តាលបញ្ជាក់ទៀតថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានកង្វល់ព្រោះនៅគ្រប់មូលដ្ឋានសុខាភិបាល ក្នុងខេត្តកណ្តាល (គ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព) គឺមានថ្នាំរបេងគ្រប់គ្រាន់សម្រាប់ព្យាបាលជូនដល់ អ្នកជំងឺរបេង ហើយដែលឱសថសម្រាប់ព្យាបាលជំងឺរបេង ដែលកំពុងប្រើប្រាស់តាមមូលដ្ឋានសុខាភិបាលខេត្តកណ្តាល សព្វថ្ងៃនេះ គឺត្រូវការផ្គត់ផ្គង់ដោយថវិកាជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA Khmer)ខាងលើ មន្ទីរសុខាភិបាលខេត្តកណ្តាលសូមបដិសេធនូវខ្លឹមសារវិទ្យុអាស៊ីសេរី (RFA Khmer) ដែលបានចេញផ្សាយព័ត៌មានថា ពលរដ្ឋដែលកើតជំងឺរបេង នៅខេត្តកណ្តាល មួយចំនួនជួបការលំបាក់ ក្រោយរដ្ឋាភិបាលថ្មី អាមេរិកផ្អាក ផ្តល់ជំនួយ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID)។ 

ជាមួយនេះ  មន្ទីរសុខាភិបាលខេត្តកណ្តាលស្នើវិទ្យុអាស៊ីសេរី (RFA Khmer) ធ្វើការកែតម្រូវខ្លឹមសារ ដែលបានចុះផ្សាយព័ត៌មានខុសពីការពិតឡើងវិញ៕

Wednesday, 19 February 2025

(បន្ទាយមានជ័យ) ៖អគ្គីភ័យបានឆាបឆេះក្លឹបកំសាន្ត​ យីហោ​ ស៊ីន​ ជាន់​ ហួយបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបណ្តាលឱ្យរងការខូចខាតដែលកើតឡើងនៅព្រឹកថ្ងៃពុធទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នៅក្បែបុរីដួងច័ន្ទស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

កម្លាំងបង្កានិងពន្លត់អគ្គីភ័យក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅពេលអគ្គីភ័យបានឆាបឆេះក្លឹបកំសាន្តយីហោ

ស៊ីន​ ជាន់ហួយ​ ទាំងព្រឹកព្រលឹមហើយកម្លាំងបានចេញអន្តរាគមន៍ពន្លត់មានកម្លាំងនគរបាល,កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែតដែលមានរថយន្តពន្លត់អគ្គីភ័យ៥គ្រឿង,ររថយន្តអធិការដ្ឋាននគរបាលក្រុង១គ្រឿង,រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនកាស៊ីណូត្រូពីកាណា១គ្រឿង​,រថយន្តកាស៊ីណូស្តារហ្គោល១គ្រឿង​ ,រថយន្តកាស៊ីណូប៉ោយប៉ែតរីសត១ គ្រឿង​ និងរថយន្តពន្លត់អគ្គីភ័យខ្នាតតូចចល័ត១គ្រឿងរបស់ក្រុមសង្គ្រោះរបស់នួននីគីដា។

កម្លាំងរូបនោះបានបញ្ជាក់ថា អគ្គីភ័យដែលឆាបឆេះអាចបង្កដោយឆ្លងចរន្តអគ្គីសនីម៉ាស៊ីនត្រជាក់ផ្នែកខាងក្រៅ ក្លិប​ រាលដាលឆាបឆេះដេគ័រជញ្ជាំងផ្នែកខាងមុខក្លឹបកំសាន្តត្រូវបានកម្លាំងអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យបានបាញ់ពន្លត់ទាំងស្រុងហើយតែខូចខាតដេគ័រផ្នែកខាងមុខប្រមាណ២០ទៅ៣០ម៉ែត្រក្រឡា​តែប៉ុណ្ណោះ។យ៉ាងណាក៏ដោយមិនទាន់ដឹងអំពីទំហំនៃការខូចខាតនៅឡើយទ៕

នេះគឺជាសៀវភៅបំពេញបន្ថែមរបស់ក្រសួងអប់រំ ដែលនិយាយពីប្រវត្តិសាស្រ្តខ្មែរតាមដំណាក់កាល ដែលបានកើតឡើង។ ទី១ សម័យបុរេ រហូតដល់សម័យអង្គរ, ទី២ ខ្មែរ (សម័យចតុមុខ) និងការឆ្ពោះទៅក្រោមអាណានិគមបារាំង និងទី៣ គឺសម័យសង្គមរាស្រ្តនិយម រហូតដល់ព្រះរាជាណាចក្រទី២ នាពេលបច្ចុប្បន្ន”។

(រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥)

ខេត្តរតនគិរី៖ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានកើតឡើងរវាងរថយន្តយីឌុបដឹកដី និងរថយន្តកាមរីបាឡែនបើកបរបញ្ច្រាសទឹសគ្នាបណ្តាលឲ្យមនុស្ស៥នាក់ ក្នុងនោះមន្រ្តីអាវុធហត្ថចំនួន៤នាក់ស្លាប់នឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៥លើកំណាត់ផ្លូវពាក់កណ្តាលក្នុងក្រុមហ៊ុន «ថាកូអាគ្រី»ចំការចេក ស្ថិតក្នុងភូមិស្រែឈូកឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

តាមការឲ្យដឹងពីកម្មករដាំចេកក្នុងចំការខាងលើបានប្រាប់ថា ពួកគាត់បានឃើញរថយន្តដឹកដីបើកឆ្លងកាត់ផ្លូវ លុះរថយន្តរងគ្រោះខាងលើបើកបរមកដល់ចំណុចនោះក៏បុកគ្នាពេញទំហឹងតែម្តង។

ក្នុងករណីនោះបង្ក ឡើងដោយរថយន្ដម៉ាកHYUNDAI.ពណ៌សពសក់ផ្លាកលេខ ភ្នំពេញ3D-4650 ទឹសដៅពីលិចទៅកើតហើយអ្នកបើកបររត់គេចខ្លួនបាត់ភ្លាមៗពីកន្លែងកើតហេតុ។

ឯរថយន្ដរងគ្រោះម៉ាកCAMARYបាឡែន ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2N- 0340មានទឹសដៅពីកើតទៅលិច។

ជនរងគ្រោះទី១.អ្នកបើកបរឈ្មោះ ប្រាក់ សក្ខី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថមានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។

ទី២.អ្នករួមដំណើរឈ្មោះ ម៉ុន ម៉េងលាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កងរាជអាវុធហត្ថមានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។

ទី៣.អ្នករួមដំណើរឈ្មោះ អេង ពិសី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ ទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។

ទី៤អ្នករួមដំណើរឈ្មោះ អ៊ុក ផាន្នី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថមានទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។

និងទី៥.អ្នករួមដំណើរឈ្មោះ TRUONG VAN THANH ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ បុគ្គលិកក្រុមហ៊ុនចំការចេកស្នាក់នៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី (ស្លាប់នៅកន្លែងកើតហេតុ)។

មូលហេតុដឬលនាំឲ្យមានករណីគ្រោះថ្នាក់យ៉ាងរន្ធត់នោះកើតឡើងគឺបណ្ដាលមកពីអ្នកបើកបររថយន្ដកាមេរីបាឡែនឆ្លងចូលទៅគន្លងផ្លូវខាងស្ដាំរបស់រថយន្ដបែនដឹកដីទើបបុកពេញទំហឹងតែម្តង។

ក្រោយកើតហេតុជំនាញចរាចរណ៍បានធ្វើកំណតុហេតុប្រគល់សាកសពទាំង៥នាក់ឲ្យទៅក្រុមគ្រួសារសាច់ញាត្តិយកទៅធ្វើ បុណ្យតាមប្រពៃណី។

វត្ថុតាងបង្ករថយន្ដទាំង២គ្រឿងខាងលើកម្លាំងជំនាញបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

Tuesday, 18 February 2025

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានកម្លាំងនគរបាលហៅផ្លុំអាល់កុល រហូតកើតជាជម្លោះពាក្យសម្តី។

លោក សុខ ទូច បានរៀបរាប់លើបណ្តាញសង្គមរបស់លោកថា ក្រោយពីចុះស្រាវជ្រាវអស់រយ:ពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែរីករាយណាស់បានទៅដល់ទិសដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្រ្តប្រជុំថ្ងៃស្អែក បន្ទាប់មកក៏បានចូលហូបបាយ និងបានហូបបីយ៉ែមួយកំប៉ុងប៉ុណ្ណោះដើម្បីរំសាយការហត់នឿយ ហូបរួចបានបើកឡានជូនមន្រ្តីដែលទៅជាមួយទៅយកម៉ូតូនៅ កន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះនៅបាសិត។

លោកបណ្ឌិតសភាចារ្យបន្តថា នៅតាមផ្លូវមកផ្ទះបានជួបសមត្តកិច្ចអនុវត្តន៍ច្បាប់ត្រួតពិនិត្យជាតិអាល់កុល ពួកគាត់ឃាត់ឡាន និងឱ្យរូបលោកផ្លុំវាស់កម្រិតជាតិអាល់កុល។ ពេលនោះ បានចុះទៅសហការ តែលោកស្នើសុំហែកទុយោថ្មី ព្រោះខ្លាចរបស់អ្នកចាស់ឆ្លងរោគ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បញ្ជាក់ថា សំណើរបស់លោក ត្រូវបានសមត្ថកិច្ចស្រែកកំហកថា «ហែងស្អីបានមកបញ្ជាកងកម្លាំង»។

លោក សុខ ទូច បានរៀបរាប់ថា កំពុងតែហត់នឿយផង ឮបែបនេះ លោកទប់មិនជាប់ក៏ឆេវឆាវកើតជារឿង តែក្រោយមក សហការផ្លុំចំនួន៣ដង តែមិនឃើញកម្រិតជាតិអាល់កុលដែលសមត្ថកិច្ចចង់បាន សមត្ថកិច្ចចោទថា ផ្លុំមិនត្រឹមត្រូវ ហើយឱ្យរូបលោកផ្លុំម្តងទៀត។

ដោយផ្លុំច្រើនដងមិនចេញ លោក សុខ ទូច ក៏លែងសហការ។ ពេលនោះ លោកក៏បាននិយាយថាបើលោកខុសចង់ដាក់ខ្នោះដាក់ទៅ។

លោក សុខ ទូច បានបញ្ជាក់ថា កាយវិការច្រលោតរបស់លោក ព្រោះខឹងណាស់ ហត់ណាស់ លោកបានប្រាប់ថា រូបលោក សុខ ទូច ទើបមកពីព្រំដែនទេ តែគេចោទថាស្រវឹងជោកជាំ ប្រហែលឃើញភ្នែកក្រហម។

លោក សុខ ទូច បានឱ្យដឹងថា ភ្នែកក្រហម ព្រោះលោកដើរផង បើកឡានដោយខ្លួនឯងជាង៦០០គីឡូម៉ែត្រ និងមានបញ្ហាភ្នែកស្ងួត លុបមុខញីភ្នែកជាច្រើនដង ហត់នឿយជាប់មិនមានបានសម្រាក។

«មានប៉ូលីស ដៀលខ្ញុំធ្វើដល់បណ្ឌិតចារិកអីចឹង ខ្ញុំជាពលរដ្ឋម្នាក់បើខ្ញុំខុស,ខ្ញុំទទួលទោស បើខ្ញុំមិនបានទទួលទានដល់កម្រិតដែលបង្កបញ្ហាផងតើឱ្យខ្ញុំផ្លុំរបៀបម៉េចទៀត? គេថតខ្ញុំបាន តែពេលខ្ញុំឱ្យគ្រួសារខ្ញុំថតវិញ គេមិនឱ្យថតទេ»។ នេះជាការបញ្ជាក់របស់លោក សុខ ទូច។

បើតាមការរៀបរាប់របស់លោក សុខ ទូច បានឱ្យដឹងថា ក្រោយមានបញ្ហានោះ លោកបានទុកឡាននៅទីនោះ រួចដើរមកផ្ទះ គ្រួសារលោក ហៅកង់បីជិះបានបន្តិច ទើបដឹងថាផ្ទះឆ្ងាយគេមិនដឹកទេ ក្រោយមកទើបមានកង់បីមួយទៀតព្រមដឹកមកផ្ទះ ព្រោះគេបានស្គាល់រូបលោក។

លោក សុខ ទូច បានបញ្ជាក់ថា លោកមិនចង់បង្ហោះរឿងរ៉ាវនេះទេ ប៉ុន្តែមកដល់ផ្ទះហើយដេកមិនលក់ ទើបរៀបរាប់ជាសាធារណ:បែបនេះ។

ក្នុងសាររបស់លោក សុខ ទូច មានប្រជាពលរដ្ឋជាច្រើន ចេញមកលាតត្រដាងរឿងរ៉ាវរបស់ពួកគេ និងលើកឡើងពីភាពខ្វះសីលធម៌ពេលបំពេញការងារ និងប្រៀបខ្លួនដូចរាជសីក្នុងពេលអនុវត្តន៍ច្បាប់របស់មន្ត្រីនគរបាល។

សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

នៅវេលាម៉ោង១១:៥៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ខណៈនោះមានរថយន្ត១គ្រឿង ម៉ាក FORT ពណ៌ទឹកប្រាក់ ផ្លាកលេខរដ្ឋ 052-0431 បានធ្វើដំណើរក្នុងរថយន្តមានគ្នា២នាក់ (ប្រុស ០១នាក់ ស្រី ០១នាក់) ឆ្លងកាត់គោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចខាងលើ ខណៈននោះសមត្ថកិច្ចបានឃាត់រថយន្តនេះឱ្យអ្នកបើកបរចូលមកសហការជាមួយសមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹង។

បន្ទាប់មកសមត្ថកិច្ចបានឃើញអ្នកបើកបរចុះមកសហការជាមួយសមត្ថកិច្ចដោយសមត្ថកិច្ចនៅគោលដៅនោះមិនបានស្គាល់លោកបណ្ឌិត សុខ ទូច នោះទេ នៅពេលនោះគាត់មានកាយវិកា និងពាក្យសម្តីមិនសមរម្យ មិនព្រមសហការផ្លុំរកជាតិអាល់កុល ហើយសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការត្រួតពិនិត្យជាតិអាល់កុល។ បន្ទាប់មកគាត់បានយល់ព្រមផ្លុំខ្យល់៤ ទៅ ៥ដង ប៉ុន្តែការផ្លុំខ្យល់នោះមិនដល់កម្រិតខ្យល់ដែលម៉ាស៊ីនចេញទិន្នន័យនោះទេ ហើយគាត់មិនព្រមសហការផ្លុំទៀត និងមានសកម្មភាពច្រងេងច្រងាងទាញកញ្ជក់ម៉ាស៊ីនផ្លុំខ្យល់ពីដៃសមត្ថកិច្ច ដោយចោទថាដាក់បំពង់ផ្លុំខ្យល់ចាស់ឱ្យគាត់ផ្លុំ ប៉ុន្តែសមត្ថកិច្ចបានពន្យល់ណែនាំគាត់ថាបំពង់ផ្លុំខ្យល់នេះ គឺផ្លុំមួយប្តូរបំពង់មួយថ្មី មិនប្រើបំពង់ផ្លុំហើយយកប្រើប្រាស់ទៀតនោះទេ រួចគាត់ក៏បែរជាចោទសមត្ថកិច្ចហៅគាត់(អា) ទៅវិញ និងចោទថាប្រើប្រាស់កាយវិកាមិនសមរម្យដាក់គាត់ទៀតផង ខណៈដែលសមត្ថកិច្ចស្នើសុំឱ្យគាត់សហការផ្លុំរកជាតិអាល់កុល។

បន្ទាប់មកគាត់ក៏បានរើយកអីវ៉ាន់ វ៉ាលី និងសម្ភារ ចេញពីក្នុងរថយន្ត រួចហៅផាស់អេប ជិះចេញទៅបាត់ដោយបន្សល់ទុករថយន្តនៅគោលដៅត្រួតពិនិត្យជាតិស្រវឹង បន្ទាប់សមត្ថកិច្ចយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំអ្នកបើកបរចូលមកដោះស្រាយ៕

Monday, 17 February 2025

(ភ្នំពេញ) ÷សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់តាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប។

សម្តេចបវរធិបតីបានបន្តថាយើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការកើនឡើងនៃទិន្នផលត្រីឆ្នាំ នេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផលដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយ ចំនួន។

តាមសម្តេចធិបតី នាយករដ្ឋមន្ត្រី លទ្ធផលនេះទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទរបស់យើង ដែលកន្លងទៅបទល្មើសនេសាទទ្រង់ទ្រាយធំ បានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលត្រីសម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិ និងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ដែលបានរួមគ្នាធ្វើកិច្ចការនេះដើម្បីផលប្រយោជន៍សម្រាប់ប្រជានេសាទយើង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានត្រីនៅកម្ពុជា៕

Friday, 14 February 2025

(កណ្ដាល)៖ ថៅកែទូកដម្នាក់ឈ្មោះ ហួត រតនា ត្រូវបានប្រភពបញ្ជាក់ថា បានលួចធ្វើអាជីវកម្មកំពង់ចម្លងកោះថ្មី ស្ថិតនៅឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលជាង១ឆ្នាំ ដោយមិនមានច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ។ តើម្ចាស់កំពង់ចម្លងអត់ច្បាប់រូបនេះ មានទុកច្បាប់នៅក្នុងភ្នែកខ្លះទេ?។ នេះបើតាមប្រភពដែលអង្គភាពPhally News ទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

បើតាមប្រភពដែលPhally  News ទទួលបាន ថា ពីមុនឈ្មោះ ហួត រតនា ធ្លាប់ទទួលបានការឯកភាពពីរដ្ឋបាលស្រុកស្អាងឱ្យធ្វើអាជីវកម្មរយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣  ប៉ុន្តែបុគ្គលរូបនេះ មិនបានបំពេញនីតិវិធីហិរញ្ញវត្ថុសាធារណៈទេ។ កន្លងមកការធ្វើអាជីវកម្មរបស់បុគ្គលរូបនេះក៏គ្មានសៀវភៅបន្ទុកសម្រាប់អនុវត្តត្រឹមត្រូវនោះដែរ ហើយបុគ្គលរូបនេះបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានថែមទៀតផង ដោយសារការប្រើពាក្យសម្តីមិនសមរម្យ។

ប្រភពបានបញ្ជាក់ថា បុគ្គលឈ្មោះ ហួត រតនា នេះ នៅតែបន្តលួចធ្វើអាជីវកម្មកំពង់ចម្លងខាងលើដដែល បើទោះបីដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានសម្រេចផ្នែកហិរញ្ញវត្ថុផ្តល់ជូនឈ្មោះ ឆាន់ កុសល និងឈ្មោះ ម៉ុង សុទ្ធាវី ឲ្យធ្វើវិនិយោគ និងធ្វើអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ នៅស្រុកស្អាង ខេត្តកណ្តាលនេះរយះពេល១៥ឆ្នាំហើយក៏ដោយ។

ប្រភពបានបញ្ជាក់ឲ្យដឹងទៀតថា បុគ្គលឈ្មោះ ហួត រតនា នេះ កន្លងមក ធ្លាប់ត្រូវបានរដ្ឋបាលស្រុកស្អាងបានចេញលិខិតផ្អាកអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ និងធ្លាប់លិខិតជូនដំណឹងឲ្យបញ្ឍប់ធ្វើអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែបុគ្គលរូបនេះនៅតែលួចបន្តធ្វើអាជីវកម្មកំពង់ចម្លងខុសច្បាប់ ដោយអះអាងថា ខ្លួនចម្លងលក្ខណៈគ្រួសារ។ 

ជុំវិញករណីថៅកែកំពង់ចម្លងអត់ច្បាប់ខាងលើនេះ មជ្ឍដ្ឋានបានខ្សឹបឲ្យដឹងថា បើអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-ស្រុក-ខេត្តកណ្ដាលនៅតែបណ្ដែតបណ្ដោយឲ្យបុគ្គលឈ្មោះ ហួត រតនា បន្តលួចធ្វើអាជីវកម្មចម្លងមនុស្សទាំងអត់ច្បាប់បែបនេះ បើក្នុងករណីមានហានិភ័យលិចទូកឬមានបញ្ហាណាមួយកើតឡើងដោយយថាហេតុ តើបានអ្នកណា ជាអ្នកទទួលខុសត្រូវលើអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។ អាជ្ញាធរគួរមានវិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងចំពោះបុគ្គលទាំងឡាយណាដែលមិនគោរពច្បាប់ហើយយកអាយុជីវិតប្រជាពលរដ្ឋទៅលេងសើច។

គួរជម្រាបថា ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋបាលខេត្តកណ្តាលបានសម្រេចផ្តល់ជូនឈ្មោះ ឆាន់ កុសល និងឈ្មោះ ម៉ុង សុទ្ធាវី ជំនួសវិញ ដោយបានគោរពស្នើសុំការសម្រេចផ្នែកហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីធ្វើវិនិយោគ និងធ្វើអាជីវកម្មកំពង់ចម្លងក្បាលកោះ-រកាក្រោម និងកំពង់ចម្លងកោះថ្មី-ព្រែកតាឡៃ នៅស្រុកស្អាង ខេត្តកណ្តាល។ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានសម្រេចផ្នែកហិរញ្ញវត្ថុលើសំណើសុំវិនិយោគ ដោយអនុញ្ញាតឱ្យវិនិយោគ និងធ្វើអាជិវកម្មរយៈពេល១៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ តទៅដោយចំណាយទុនមុនចំនួន ២៥០លានរៀល និងបង់ចំណូលជូនថវិកាខេត្ត ៣.៥០០.០០០រៀល ក្នុងមួយឆ្នាំ នឹងត្រូវបង្កើន ៥%រៀងរាល់ ៥ឆ្នាំម្តង ព្រមទាំងអនុវត្តការបង់ពន្ធដារស្របតាមច្បាប់ជាធរមាន។ ក្រោយពីទទួលបានលិខិតលេខ ៨៥២០ សហវ.ល.ស.អទច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកណ្តាលបានរៀបចំសៀវភៅបន្ទុក និងកិច្ចសន្យា និងធ្វើអាជីវកម្មកំពង់ចម្លងខាងលើ ដោយមានចុះហត្ថលេខាពីមន្ទីរជំនាញពាក់ព័ន្ធ និងមានការឯកភាពពីអតីតលោកអភិបាលខេត្តចាស់ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីអនុវត្ត៕