/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Monday, 3 February 2025

ចំនួនអ្នកទស្សនា: Views

 

អាវុធហត្ថខេត្តកំពង់ស្ពឺបញ្ជូនក្រុមក្មេងទំនើងចំនួន១០នាក់ ទៅតុលាការខេត្ត


ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បញ្ជូនក្រុមក្មេងទំនើងចំនួន០២ក្រុមមានគ្នា១០នាក់ ដែលបានបើកឆាកប្រយុទ្ធគ្នានៅផ្លូវជាតិលេខ៤ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនបានទាំងអស់ ហើយកសាងសំណុំរឿងបញ្ជូនដល់ដៃតុលាការចាត់ការតាមនីតិវិធីច្បាប់។

ប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឃាត់ខ្លួនក្មេងទំនើងចំនួន២ក្រុម មានគ្នាចំនួន១០នាក់ (ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា) ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ មុខវិទ្យាល័យសុខាផល្លី ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺបានបន្តថា ក្មេងទំនើងទាំង២ក្រុមដែលឃាត់ខ្លួនបាននោះ ក្រុមទី១ មានគ្នាចំនួន៥នាក់៖ ឈ្មោះ ស៊ឹម រិទ្ធី អាយុ២៨ឆ្នាំ ឈ្មោះ ចក់ ណារ៉ាត់ អាយុ២៥ឆ្នាំ ឈ្មោះ ផេង សុឃៀង អាយុ២១ឆ្នាំ ឈ្មោះ យ៉ន កុសល់ អាយុ២០ឆ្នាំ និងឈ្មោះ រិទ្ធ ភារម្យ អាយុ១៩ឆ្នាំ។ ក្រុមទី២ មានគ្នាចំនួន៥នាក់ដូចគ្នា៖ ឈ្មោះ យន វិសាល អាយុ២១ឆ្នាំ ឈ្មោះ សឿន ផាក់ អាយុ២០ឆ្នាំ ឈ្មោះ ស៊ុយ សៅដេត អាយុ២១ឆ្នាំ ឈ្មោះ ប៉ឹង ដារ៉ា អាយុ១៨ឆ្នាំ និងឈ្មោះ ចាន់បូរ សេងហ៊ី អាយុ១៨ឆ្នាំ។ ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតយកវត្ថុតាងជាម៉ូតូចំនួន៥គ្រឿង។

មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថាក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងទាំង១០នាក់រួមជាមួយនឹងម៉ូតូចំនួន៥គ្រឿងជាវត្ថុតាងនោះ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។







0 Comments:

Post a Comment