/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Friday, 31 January 2025

(ភ្នំពេញ)៖មានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៣១ ខែ មករាឆ្នាំ២០២៥ដែលខ្លះថាជាដែកធ្លាក់ពីយន្តហោះនិងខ្លះថាពីលើមេឃនោះ ពេលនេះត្រូវបានបញ្ជាក់ច្បាស់ថា គឺចេញពីម៉ូទ័រទីតាំងឧកញ៉ាមួយកន្លែង។

ករណីដែកធ្លាក់ត្រូវផ្ទះប្រជាពលរដ្ឋ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ គឺជាករណីផ្ទុះម៉ូទ័រចេញពីទីតាំងស្ដុកប្រេងរបស់ឧកញ៉ា ឡុង ហួ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង​ការនគរបាលរាជធានីភ្នំពេញ។

លឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឲ្យដឹងថា ហេតុការណ៍ធ្លាក់ដែកពីលើមេឃនោះ គឺជាករណីផ្ទុះស្ថានីយ៍ស្ដុកប្រេង របស់ឧកញ៉ា ឡុង ហួ។ ក្នុងនោះ បានបណ្ដាលឲ្យត្រូវចំផ្ទុះប្រជាពលរដ្ឋចំនួន២ទីតាំង ដែលមានម្ចាស់ឈ្មោះ មាស ស្រីណាត អាយុ៤៥ឆ្នាំ និងឈ្មោះ ញ៉ែម ស្រីម៉ាច អាយុ៣៥ឆ្នាំ និងត្រូវចំផ្លូវបេតុងភូមិអង្គ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឱ្យដឹងថា បន្ទាប់ពីហេតុការណ៍កើតឡើង ដោយមានការសម្របសម្រួលពីអាជ្ញាធរ និងសមត្ថកិច្ច ម្ចាស់ទីតាំងស្ដុកប្រេងឧកញ៉ា ឡុង ហួ បានសងសំណងទៅឱ្យភាគីជនរងគ្រោះដើម្បីបញ្ចប់រឿង៕

ចំនួនអ្នកទស្សនា: Views

ខេត្តឧត្តរមានជ័យ÷ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យត្រូវធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្តលើការងារព័ត៌មាន និងសាធារណមតិ ដោយបន្តយកចិត្តទុកដាក់ពិនិត្យរាល់ព័ត៌មានមិនពិត ព្រមទាំងទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។

ការថ្លែងរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា នេះបានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តក្រុមការងារព័ត៌មាន និងសាធារណមតិរបស់មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ឱ្យបន្តផលិត និងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើនដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបជូនដល់សាធារណជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយសូមយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបង្កើនការផលិតពីព័ត៌មានវិជ្ជមាននានាទាក់ទងនឹងសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញក្នុងការបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ។

លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

ទន្ទឹមនេះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ចំពោះការបានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗដែលបានកើតឡើង។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ឱ្យប្រកាន់ខ្ជាប់នូវអភិក្រមបុរេសកម្ម សកម្ម និងអន្តរសកម្ម ក្នុងការបំពេញតួនាទីរបស់ខ្លួន ជាពិសេសដើម្បីពង្រឹងបន្ថែមទៀតលើការងារផ្សព្វផ្សាយ គ្រប់គ្រង និងឆ្លើយតបព័ត៌មានប្រកបដោយប្រសិទ្ធភាព ជាសេនាធិការរបស់រដ្ឋបាលខេត្តក្នុងការងារព័ត៌មាន និងសាធារណមតិ៕

Thursday, 30 January 2025

កម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាបបទល្មើសជួញដូរដោយខុសច្បាប់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់នៅស្រុកបាធាយ

https://t.me/+mHDOWbQT-RgwMmNl

ខេត្តកំពង់ចាម÷កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយវត្តទំនប់ ស្ថិតនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់។

ជនសង្ស័យទាំង ៣នាក់ដែលបានឃាត់ខ្លួននោះ
១.ឈ្មោះ រី ចំរ៉ុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយខេត្តកំពង់ចាម។

២.ឈ្មោះ ហៀង ស៊ាងហៃ ហៅស៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

៣.ឈ្មោះខៃ ខែ ហៅតែ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រឹង្គ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបាមដកហូតវត្ថុតាងសរុបរួមមាន÷ម្សៅក្រាមសថ្លា ៤កញ្ចប់ទម្ងន់ ៤.០៩ ក្រាម ថ្លឹងទាំងសំបកថង់ ទូរសព្ទដៃចំនួន១ គ្រឿង (iPhone6)-ម៉ូតូ០១គ្រឿង ម៉ាកអិចសាយទ័រ អត់ស្លាកលេខឧបករណ៍សេពគ្រឿងញៀនមួយចំនួន បច្ចុប្បន្នបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី៕

ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់ឯកឧត្តម ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈឯកឧត្តម អគ្គនាយកប្រព័ន្ធ ទឹកក៏ខ្វក់ កន្លងមកឯកឧត្តម បានជួយហើយ ដោយបានស្ដារប្រឡាយ កំពុងសីមា ១០ គីឡូម៉ែត្រ ហើយពេលនេះ ឯកឧត្តមបានជួយដាក់លូ ប្រអប់នេះ ហើយតាមរយៈលូប្រអប់នេះ យើងសង្ឃឹមថា និងរំដោះទឹកជំនន់ ទឹកទន្លេ ក៏ដូចជាទឹកភ្លៀង ក្នុងក្រុងបាត់ដំបង បានយ៉ាងល្អប្រសើរ ដោយបានធ្វើឲ្យប្រជាពលរដ្ឋយើង រួចផុតពីការលំបាក។

កន្លងមកយើងបានទទួល គម្រោងហិរញ្ញប្បទាន ពីធនាគារ អភិវឌ្ឍន៍អាស៊ី ដើម្បីស្ដារប្រព័ន្ធ រំដោះទឹកកខ្វក ទាំងខាងលិច និងខាងកើតស្ទឹងសង្កែ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានមករស់នៅលើ ប្រឡាយចំនួន ២៦ គ្រួសារ ដែលបានចូលរួមជាមួយអាជ្ញាធរ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ដោយបងប្អូនព្រម រុះរើលំនៅឋាន ទៅរស់នៅទីកន្លែង ដែលរដ្ឋបាលខេត្ត បានរៀបចំដោះស្រាយជូនពួកគាត់។ ហើយការងារអភិវឌ្ឍន៍នេះ គឺយើងនៅធ្វើជាបន្តទៀត ព្រោះនៅក្នុងក្រុងបាត់ដំបងរបស់យើង មានផ្លូវច្រើន រហូតដល់ ១៧៤ ខ្សែ ហើយផ្លូវភាគច្រើនជាផ្លូវចាស់ខ្ទេចខ្ទាំ ទាមទារជួសជុលកសាងឡើងវិញ។ ឯកឧត្តមបានលើកឡើងទៀតថា រដ្ឋបាលខេត្តបានប្ដេជ្ញា ជាមួយគេដាក់អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក៏ដូចជារដ្ឋបាលក្រុងបាត់ដំបង ដែលមានមន្ទីរជំនាញជាសេនា និងសូមឱ្យ ចៅសង្កាត់ទូទាំងក្រុងបាត់ដំបង ត្រូវរក្សាដីចំណីផ្លូវ ឲ្យបានស្ថេរគង់វង្ស ចៀសវាង អាចកើតមានឡើង នៅពេលដែលយើងរៀបចំ សោភណភាពក្រុង ឱ្យស្រស់បំព្រង តាមរយៈការដាំដើមឈើ ផ្ទះមួយខ្នងដើមឈើមួយដើម ដែលអាចធ្វើឱ្យក្រុងបាត់ដំបងរបស់យើង ក្លាយទៅជាទីក្រុងមួយ អាចទាក់ទាញ ភ្ញៀវទេសចរណ៍ ឱ្យមកលេខកម្សាន្ត កាន់តែច្រើនថែមទៀត ពិសេសធ្វើឲ្យក្រុងបាត់ដំបងរបស់យើង ក្លាយទៅជាទីក្រុងវ័យឆ្លាត នាពេលខាងមុខ។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ របស់លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត បានលើកឡើងពីបញ្ហាប្រឈម អំពីការរំដោះ ទឹកជំនន់ចេញពីក្រុង បាត់ដំបង ផ្នែកខាងលិចស្ទឹងសង្កែ ដោយក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍន៍ទីក្រុង មើលទៅគួរជាទីទាក់ទាញ ។ ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេស អគ្គនាយក នៃអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ បានសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះសិក្សាពីលទ្ធភាព ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធ និងស្ដារប្រព័ន្ធរំដោះទឹក ចេញពីក្រុង បាត់ដំបងយើងថែមទៀតផង៕ 

(ខេត្តកំពង់ស្ពឺ) ៖ ក្រុមជនសង្ស័យចំនួន១០នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈពួកគេបានធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូជនរងគ្រោះ យ៉ាងសកម្ម ហើយនាំគ្នារត់គេចលាក់ខ្លួន ។

ការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់នេះធ្វើឡើងកាលពីល្ងាច ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០២៥​ នៅចំណុចដីឡូតិ៍ឡេងណាវ៉ាត់ត្រា​ស្ថិតនៅភូមិស្តុកស្លាត​ ឃុំភ្នំតូច​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​។

នគរបាលស្រុកបាននិយាយថា នៅមុនពេលកើតហេតុមានករណីស្ទាក់វាយជនរងគ្រោះយកម៉ូតូ១គ្រឿងម៉ាក​ ហុងដាC125​ ស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កំពង់ស្ពឺ​ 1W-5580 ជាកម្មសិទ្ធិរបស់ជនរងគ្រោះមានគ្នាចំនួន២នាក់៖ ទី១.ឈ្មោះ​ ក្រិត​ ធីម​ ភេទប្រុស​ អាយុ១៩ឆ្នាំ និងទី២.ឈ្មោះ​ ក្រិត​ ធី​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ អ្នកទាំង២នាក់​ រស់នៅភូមិស្តុកស្លាត​ ឃុំភ្នំតូច​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ។

នគរបាលបានបន្តថា ក្រោយកេីតហេតុនៅវេលាម៉ោង០៣និង១០នាទី​រសៀលថ្ងៃទី២៩ ខែមករា នេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុជួបជនរងគ្រោះ​សាកសួរព័ត៌មានករណីខាងលេី​ ស្រាវជ្រាវឃាត់មុខសញ្ញា១នាកក្នុងចំណោម១០នាក់​ ដែលយកម៉ូតូជនរងគ្រោះទៅផ្លុងចោលនៅផ្លូវលំខាងត្បូងបុរីTLLស្ថិតនៅភូមិត្រពាំងរុន​ ឃុំដំណាក់រាំង​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ។

-ជនសង្ស័យមានឈ្មោះដូចខាងក្រោម​ ១.ឈ្មោះ​ ណ ថ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ភូមិព្រៃពាយ​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ​ ២.ឈ្មោះ​ រ ស គ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ភូមិច្រក​ ឃុំ​បន្ទាយមាស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ ៣.ឈ្មោះ​ ប ​ ស ខ​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ភូមិច្រក​ ឃុំបន្ទាយមាស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ ៤.ឈ្មោះ​ ស​ រ ឌ ភេទប្រុស អាយុ១៩ឆ្នាំ​ ភូមិតាជ័យ​ ឃុំកំពុងចម្លង​ ស្រុកស្វាយជ្រុំ​ ខេត្តស្វាយរៀង​ (អ្នកទាំង៤នាក់ខាងលេីជនដៃដល់)​ ៥.ឈ្មោះ​ ថ​ វ​ ភេទប្រុស​ អាយុ២៦ឆ្នាំ​​ ភូមិអណ្តូងរវៀង​ ឃុំអញ្ចាយរូង​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ ៦.ឈ្មោះ​ ដ​ អ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ភូមិស្នេហ៍មាន់​ ឃុំកោះកន្លរ​ ស្រុកកោះកន្លរ​ ខេត្តបាត់ដំបង​ ៧.ឈ្មោះ​ រ ច រ​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ភូមិស្លា​ ឃុំក្រាំងត្រយ៉ង​ ស្រុកពាមជរ​ ខេត្តព្រៃវែង​ ៨.ឈ្មោះ​ រ ខ​ ភេទប្រុស​ អាយុ១៧​ឆ្នាំ​ ភូមិច្រក ឃុំបន្ទាយមាស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ ៩.ឈ្មោះ​ ដ​ អ​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ភូមិស្នេហ៍មាន់​ ឃុំបន្ទាយមាស​ ស្រុកបន្ទាយមាស​ ខេត្តកំពត​ ១០.ឈ្មោះ​ ម ច ថ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ភូមិថ្មី​ ឃុំត្នោតជុំ​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ (ដែលជាបក្សពួក)​ ជាកម្មករសំណង់ស្នាក់នៅក្នុងបុរីTLL។

ក្រោយឃាត់ខ្លួននគរបាលបានដកហូតម៉ូតូចំនួន០៦គ្រឿង​ ម៉ូតូជនរងគ្រោះ០១គ្រឿង​និងទូរស័ព្ទដៃចំនួន០៤គ្រឿង:​​ ១.ម៉ូតូហុងដា​C125 ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កំពង់ស្ពឺ​ 1W-5580 (ម៉ូតូជនរងគ្រោះ)។

នគរបាលបានបញ្ជាក់ថាតាមចម្លេីយសារភាពរបស់ក្រុមបក្ខពួកខាងលេីបានឆ្លេីយថា​ ពួកគេបានយកម៉ូតូរបស់ជនរងគ្រោះទៅផ្លុងចោលនៅចំណុចខាងលេី​ ដោយធ្វេីសកម្មភាពវាយកម្ទេចផ្លាកលេខនិងសម្ភារះម៉ូតូ។

-តាមការពិនិត្យនៅក្នុងបន្ទប់ផ្ទះបុរីឃេីញមាន:

កាបាំងម៉ូតូ​ កញ្ចក់ម៉ូតូ​ កាងម៉ូតូ​ កូនសោ​រ ញញួរ​ ដំបងឈេី​និងសម្ភារះសម្រាប់ធ្វេីសកម្មភាពមួយចំនួនទៀត​។

បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាងខាងលេីត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Wednesday, 29 January 2025

ខេត្តតាកែវ÷ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្មក់ចុះជួបសួរសុខទុក្ខប្រជាកសិករ ដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាមប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ។

សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។

ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង២,០០០ហិកតា តែប្រជាពលរដ្ឋធ្វើដល់ ៤,០០០ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានកាស្វែងរកកិច្ចអន្តរាគមន៍។

ក្រោយកើតមានបាតុភាពស្វែងរកកិច្ចអន្តរាគមន៍នោះ អាជ្ញាធរពាក់ព័ន្ធក៏បានចុះពិនិត្យលទ្ធភាព ដើម្បីទាញយកទឹកមកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ។ ពេលនេះ ទឹកបានបូមដាក់ប្រឡាយ ហើយប្រជាកសិករកំពុងបូមដាក់ស្រែ ដើម្បីបន្តដង្ហើមស្រូវ ប្រកបដោយក្តីត្រេកអរ៕

Monday, 27 January 2025

១/ នៅក្នុងព្រៃមានមន្ត្រីឧទ្យានុរក្ស។

២/ នៅក្រៅព្រៃមានមន្ត្រីរដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថ ប៉ូលិសសេដ្ឋកិច្ច និងមានគយចល័ត។
៣/ នៅតាមច្រកព្រំដែនមាននគរបាលអន្តោប្រវេសន៍នៅចាំយាមទាំងអស់។

សំនួរសួរថា តើឈើទាំងអស់នោះធ្វើយ៉ាងអាចទើបអាចឆ្លងកាត់ដំណាក់កាលជាច្រើនខាងលើបានដោយរលូន?

រូបភាពពីខេត្តមណ្ឌលគិរី

Saturday, 25 January 2025

ក្មេងទំនើង ០៩នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបជាបន្តបន្ទាប់ ព្រមទាំងបានអនុវត្តវិធានការច្បាប់បញ្ជូនទៅតុលាការលើក្រុមដែលមានបទល្មើស និងអនុវត្តវិធានការរដ្ឋបាលចំពោះក្រុមមិនមានបទល្មើស ប្រកបដោយភាពម៉ឹងម៉ាត់បំផុត ក្នុងនោះរួមមាន៖ ឈ្មោះ វង់ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ, ឈ្មោះ ខន រិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោៈ វង្ស ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ, ឈ្មោះ អេង កុសល ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យចុះអន្តរាគមន៍ឃាត់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខណៈក្រុមនេះ ចេញពីក្លឹបកំសាន្តមួយកន្លែង ស្ថិតនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ហើយទាស់ពាក្យសម្តីដាក់គ្នាកើតជាអំពើហិង្សា និងត្រូវបានបញ្ជូនទៅតុលាការក្នុងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ រីឯឈ្មោះ ឈ្មោះ និត វឌ្ឍនា ភេទប្រុស អាយុ១៤ ឆ្នាំ មុខរបរ​ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៨B1 ឈ្មោះ ម៉ៅ ដារ៉ូ ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរ​ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៨B1 ឈ្មោះ ប៉ូច សុវណ្ណចិត្ត្រា ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរ​ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៨B1 ឈ្មោះ ណំ សុវណ្ណឧត្តម ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរ​ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៨B1 ឈ្មោះ បុល ពេញបូណ៍មី ភេទប្រុស អាយុ១៣ ឆ្នាំ មុខរបរ​ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៧D1 ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ ធ្វើការបង្រ្កាបក្នុងយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ខណៈពួកគេកំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ និងត្រូវបានដាក់វិន័យរដ្ឋបាល ដោយកោសក់ហាត់កីឡា លើកម៉ូតូដើរក្នងទីបញ្ជាការដោយស្រែកថា "ខ្ញុំក្មេងទំនើងបង្ហោះម៉ូតូ កុំយកតម្រាប់តាមខ្ញុំ ពីពេលនេះទៅ ខ្ញុំឈប់បង្ហោះម៉ូតូហើយ" ព្រមទាំងដកហូតម៉ូតូ០៤គ្រឿង រក្សាទុក ០៣ខែ ផងដែរ។ 

សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕