/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Thursday, 23 January 2025

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ÷ដោយការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មាននិងមន្ទីរព័ត៌មាន ក្នុងអាណត្តិទី៧នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃថា តម្លៃនៃការងាររបស់ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មាន ត្រូវបានមជ្ឈដ្ឋានទូទៅឱ្យតម្លៃខ្ពស់ និងមានតម្រូវការគ្រប់ឱកាសនៃការងារទាំងអស់។


ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់បន្តចូលរួមការងារឱ្យកាន់តែសកម្ម ដើម្បីកសាងតម្លៃក្រសួងព័ត៌មានឱ្យបានទូលំទូលាយបំផុត។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា «ក្នុងក្របខណ្ឌនៃដំបូលក្រសួងព័ត៌មានសម្រាប់ខ្ញុំគឺធ្វើយ៉ាងណាឱ្យយើងទាំងអស់គ្នានេះ មានមោទនភាព ក្នុងនាមជាមន្ត្រីដែលស្ថិតនៅក្រោមដំបូលនៃក្រសួងរបស់យើង ការកោតសរសើរ ការវាយតម្លៃខ្ពស់ ការព្យាយាមនៅក្នុងការរាប់អានរាក់ទាក់និងការទំនាក់ទំនងពីមជ្ឈដ្ឋានខាងក្រៅ និងតម្រូវការរបស់ក្រសួងស្ថាប័ន ដែលថា រឿងអីក៏ដោយគេនឹកឃើញក្រសួងព័ត៌មាន អាហ្នឹងហើយគឺជាចំណុចមួយដែលយើងបានកសាងតម្លៃរបស់យើង ខ្ញុំជឿងថា បងប្អូនមន្ទីរមួយចំនួននៅតាមខេត្តដែលធ្លាប់បាននិយាយប្រាប់ខ្ញុំពេលខ្ញុំជួប ពេលខ្ញុំចុះ រដ្ឋបាលខេត្តខ្លះពេលខ្លះគាត់ ពីមុនមកដែលមុនយើងពង្រឹង ពេលមានការទៅយកព័ត៌មាននៅកន្លែងណាមួយ គេថា យកស្ថាប័នឯកជនមក គេបានភ្លេចមន្ត្រីព័ត៌មានរបស់យើង មន្ទីរព័ត៌មានរបស់យើងត្រូវបានគេភ្លេច ប៉ុន្តែយើងបានកសាងមកវិញនូវជំនឿទុកចិត្តពីថ្នាក់កំពូលរហូតដល់ថ្នាក់ក្រោម ហើយឥឡូវនេះខេត្តប៉ុន្មាន ខេត្តទាំងអស់មានបញ្ហាអី គឺរត់រកមន្ទីរព័ត៌មាន មានបញ្ហាអីគឺហៅក្រសួងព័ត៌មាន មន្ទីរព័ត៌មានទៅ នេះជាចំណុចដែលយើងបានកសាងរួមគ្នា រហូតមកដល់ពេលនេះពីការដែលត្រូវបានគេបោះបង់ ត្រូវបានគេស្ទើរតែភ្លេចនិងត្រូវបានគេចង់តែផាត់ចោល មកជាអ្នកដែលត្រូវដើរតួនាទី យ៉ាងសំខាន់ដែលត្រូវលេចមុខគ្រប់ពេលវេលា គ្រប់ឱកាសនៃការងារនេះជាមោទនភាពរបស់យើង»។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ចំណុចទាំងអស់នេះវាចេញមកពីយើងទាំងអស់គ្នាវាមិនមែនកើតពីនរណាម្នាក់ទេ ជាកិច្ចខិតខំប្រឹងប្រែងរួម។

ទន្ទឹមនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងព័ត៌មានដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងមនសិការខ្ពស់៕

0 Comments:

Post a Comment