/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 7 January 2025

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ​ ៖​ អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធខេត្តតាកែវ បានចុះពិនិត្យសំណង់ រូបបដិមារមួយចំនួននៅទីតាំងផ្ទះរបស់លោក ធាន វុទ្ធី និងសម្រេចផ្អាកការសាងសង់សំណង់នានាព្រោះគ្មានច្បាប់អនុញ្ញាត និងគ្មានបច្ចេកទេស។

លោក ម៉ឹង វុធី អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៥ បានដឹកមន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការ និងសាសនា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរព័ត៌មាន និងអាជ្ញាធរស្រុកព្រៃកប្បាស ឃុំចំប៉ា ភូមិចំប៉ា ដើម្បីពិនិត្យសំណង់ និងរូបបដិមារមួយចំនួនដែលបាននឹងកំពុងសាងសង់ និងបានសម្រេចផ្អាកភ្លាមៗនូវការសាងសង់សំណង់នានា ព្រោះតែគ្មានច្បាប់អនុញ្ញាត និងគ្មានលក្ខណៈត្រឹមត្រូវតាមបច្ចេកទេសសំណង់ ។

លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ ដែលបានដឹកនាំមន្រ្តីជំនាញចុះពិនិត្យទីតាំងនេះ បានគូសបញ្ជាក់ថា ទីតាំងនេះសាងសង់នេះ សង់លើផ្ទៃដីទំហំប្រមាណសរុប១៤ហិកតា សាងសង់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន ហើយមានរូបបដិមាករជាច្រើន មិនសមស្របតាមលក្ខណៈរចនាបទបច្ចេកទេសរបស់វប្បធម៌ខ្មែរ ការសាងសង់សំណង់នានា(អគារគុណមាតាមិតា ប្រាសាទជល់មុន្នី១៨សែនកោដ អគារកម្ពស់៥ជាន់)មិនបានឆ្លងកាត់ជំនាញវិស្វករ ត្រួតពិនិត្យ និងមិនមានច្បាប់អនុញ្ញាត(ធ្វើតាមការបញ្ជាពី លោក ធាន វុទ្ធី) និងរូបបដិមាករគ្មានការពិនិត្យពីជំនាញ និងមិនមានក្បួនខ្នាតត្រឹមត្រូវ ឡើយ។

លោក ម៉ឹង វុធី បានបន្ថែមទៀតថា ក្រោយពីក្រុមការងារជំនាញ បានចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ និងល្អិតល្អន់ ក៏បានសម្រេចណែនាំឱ្យផ្អាករាល់ការសាងសង់ទាំងអស់ និងសូមឱ្យម្ចាស់ការដ្ឋានសាងសង់សហការជាមួយអាជ្ញាធរ និងមន្ទីរអង្គភាពជំនាញ ដើម្បីសហការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស រូបបដិមា សំណង់នានា ការគ្រប់គ្រងកម្មករសាងសង់ ឲ្យស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវវិញ។

សូមរំឮកដែរថា​ លោក​ ធាន​ វុទ្ធី​ កន្លងមកធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងការតាំងខ្លួនធ្វេីជាព្រះសិអាមេត្រី ធ្វេីឱ្យព្រះសង្ឃបួសក្នុងព្រះពុទ្ធសាសនាថ្វាយបង្គំ​ គោរពគាត់ទៀតផង៕






0 Comments:

Post a Comment