/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 21 January 2025

ចំនួនអ្នកទស្សនា: Views


ទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ១កន្លែងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្ត សៀមរាប កំពុងតែបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងស្ទើរគ្រប់កន្លែងមកលេងនៅទីនេះដោយមិនខ្លាចញញើតសមត្ថកិច្ចសោះឡើយ។ ការដែរអាជ្ញាធមានសមត្ថកិច្ចមិនបង្ក្រាបទីតាំងល្បែងជល់មាន់ខាងលើនេះធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យ។

ប្រជាពលរដ្ឋជាច្រើននៅក្បែរមូលដ្ឋានខាងលើឆ្ងល់ថា ទីតាំងល្បែងស៊ីសង មាន់ជល់អនឡាញ មួយកន្លែងនេះហេតុអី្វនៅដំណើរការបានយ៉ាងរលូន ឬមួយមានអ្វីអាថ៌កំបាំងពិសេស? ដូច្នេះសូមលោកមេប៉ុស្តិ៍សាលាកម្រើក និងលោកអធិការក្រុងសៀមរាប ជួយពិនិត្យផង ទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់កម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

លោក សោម ណារិទ្ធ នាយប៉ុស្តិ៍សាលាកម្រើកបានថ្លែងថា មិនអីទេចាំអោយកម្លាំងចុះទៅមើល។ ប៉ុន្តែគេមិន ឃើញមានចំណាត់ការយ៉ាងណា ពីអាជ្ញាធរមូលដ្ឋានសង្កាត់និងក្រុងនោះឡើយ។

យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សូមបញ្ជាក់ផងដែរថាមិនមែនមានតែមួយកន្លែងនេះទេគឺមានជាច្រើនកន្លែងទៀតសឹងគ្រប់សង្កាត់ទាំងអស់ក្នុងក្រុងសៀមរាបដូច្នេះសូមលោក ហ៊ួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មេត្តាជួយពិនិត្យដើម្បីឈានដល់ការទប់ស្កាត់បង្រាបផង៕

0 Comments:

Post a Comment