/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Friday, 29 November 2024

ខេត្តតាកែវ : នៅវេលាម៉ោង១៩:៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបូរីជលសារ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងតាកែវ កម្លាំងសរុបចំនួន២០នាក់ មធ្យោបាយទូកចំនួនពីរគ្រឿង អាវុធAKចំនួន០៨ដើម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯកឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបជាក់ស្ដែងករណី រក្សាទុកដឹកជញ្ជូន ជួញដូរ កញ្ឆាស្ងួត ដោយខុសច្បាប់ នៅចំណុចប្រឡាយទឹកតាសេក ស្ថិតនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់( ស្រីមួយនាក់) (ប្រុសមួយនាក់)  

      ១.ជនសង្ស័យឈ្មោះ អ៊ុំ សុខ   ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ( សុីឈ្នួលដឹកជញ្ជូនតាមបញ្ជាឈ្មោះ រុន សាវុធ) ពិនិត្យគ្មានសារធាតុញៀន

       ២.ជនសង្ស័យឈ្មោះ សូ រំដួល ភេទ ស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ពិនិត្យគ្មានសារធាតុញៀន)។

     យោងតាមស្ដាប់ចម្លើយឈ្មោះ អ៊ុំ សុខចំពោះឈ្មោះ សូរំដួល មិនពាក់ពន្ធ ឯកឧត្តមព្រះរាជអាជ្ញា បានបង្គាប់មកជំនាញអោយជននេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ។  អ្នកទាំងពីរស្នាក់នៅ ភូមិពងអណ្តើក ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។

      +ដកហូតវត្ថុតាង៖

       ១ - កញ្ឆាក្រៀមចំនួន១១៩កញ្ចប់ យើងកាត់សំបក់ថង់ចេញ ដាក់ស្នោ០៧កេះ ទម្ងន់: ៦០,០៥Kg ( កញ្ឆាស្ងួតសុទ្ធ )

        ២- ទូកកាណូ០១គ្រឿង ប្រវែង៨.១m ម៉ាស៊ីនមួយគ្រឿងម៉ាកHINOTAកម្លាំង១៣សេស

         ៣ -ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកOPPO។

      ក្រោយពីជំនាញធ្វើការសាកសួរស្រាវជ្រាវបន្ថែមរួចមក នៅវេលាម៉ោង២១:១៥នាទី កម្លាំង អ.ហ ស្រុកបូរីជលសារសហការជាមួយកម្លាំងអាវុធហត្ថ ស្រុកកោះអណ្តែត និងកម្លាំងអាវុធហត្ថខេត្ត បន្តទៅឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ រុន សាវុធ ភេទប្រុស អាយុ ៥៨ ឆ្នាំជនជាតិខ្មែរ មុខរបរលក់បាយ ( រក្សាទុកជួញដូរ) ស្ថិតនៅភូមិ តាផាន់ ឃុំ ព្រៃ យុថ្កា ស្រុក កោះអណ្តែត ខេត្តតាកែវ ។  

           + វត្ថុតាងដកហូត៖

      ១- ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកOPPO.Nចុចពិល០១

    បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួននិងរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចំនួនអ្នកទស្សនា: Views

Thursday, 28 November 2024

អភិបាលរងខេត្តកំពង់ស្ពឺលោក តូច ប៉ូលីវ៉ា បានប្រតិកម្មខ្លាំងៗលើម្ចាស់អាជីវកម្មល្បែងអនឡាញដ៏ធំ១កន្លែង ដែលនៅតែបើកលេងលើទីតាំងចាស់ផ្គើន នឹងអាជ្ញាធរ ក្រោយដោះលែងមកវិញ។ ប្រតិកម្មខ្លាំងនេះ ក្រោយមានការសាកសួរពីអ្នកព័ត៌មានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកអភិបាលរងប្រាប់ថា ទីតាំងបើកលេងល្បែងអនឡាញនេះគឺពិតជាមិនឱ្យតំលៃអាជ្ញាធរខេត្តនោះទេ ដូច្នេះលោកនិងឆ្លងយោបល់អភិបាលខេត្តថាគួរយ៉ាង ម៉េចរឿងនឹង ព្រោះទីតាំងនេះលោកធ្លាប់ដឹកនាំបង្ក្រាបរួចម្តងមកហើយ បើបង្ក្រាបម្តងនេះទៀតវា២ដងហើយ។

គួរបញ្ជាក់ថា ទីតាំងល្បែងអនឡាញដ៏ធំ១កន្លែងនេះនៅក្រោយទីបញ្ជាការអាវុធហត្ថខេត្ត ក្បែរផ្សារកំពង់ស្ពឺ ភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ កណ្តាលទីប្រជុំជនក្រុងច្បារមន។ ទីតាំងនេះធ្លាប់ត្រូវបានកម្លាំងកងរាជ អាវុធហត្ថខេត្តបង្រ្កាបម្តងរួចមកហើយ ដោយមានការឃាត់ខ្លួនមនុស្សនិងរឹបអូសឧបករណ៍ល្បែង។ តែការណ៍នេះបានត្រឹមតែមួយដង្ហើមចង្រឹតប៉ុណ្ណោះក៏បានដោះ លែងទៅវិញ ដោយមិនបានបញ្ជូនទៅកាន់សាលាដំបូងនោះទេ ហើយករណីនេះឮថាមានការអន្តរាគមន៍ពីថ្នាក់លើ តែមិនដឹងថ្នាក់លើត្រឹម ណានោះទេ។ ក្រោយដោះលែង អាជីវកម្មអនឡាញនេះក៏បានបើកលេងឡើងវិញលើទីតាំងដដែល២៤ម៉ោង លើ២៤ម៉ោង ដោយបិទបាំងវាំងនននិងមានអង្គុយយាមទ្វារយ៉ាងម៉ត់ចត់បំផុតនិងមានអ្នកចូលលេងមិនចេះដាច់។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺនិងជាម្ចាស់ករណីមិនមានការឆ្លើយតបទេ។ រីឯលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានអះអាងថា ចាំឱ្យអធិការក្រុងច្បារមនចុះទៅមើល។ លោក ទឹម ផានូ អភិបាលក្រុងច្បារមនថា ចាំចុះទៅឆែកមើលព្រោះលោកអត់ដែលបានទៅតាមផ្លូវហ្នឹង។

ជុំវិញការបើកអាជីវកម្មអនឡាញដ៏ធំនេះ មហាជនបានរិះគន់ចំៗថា ឱ្យគេខ្លាចអាជ្ញាធរយ៉ាងម៉េច បើបង្ក្រាបបានហើយដោះលែងទៅវិញត្រឹមតែមួយដង្ហើមចង្រឹត សូម្បី តែឧបករណ៍ល្បែងក៏ប្រគល់ឱ្យគ្មានសល់ មិនបញ្ជូនទៅតុលាការ ខុសពីការបង្ក្រាបអ្នកលេង បៀរ អាប៉ោងតាមភូមិដែលលេង តែ៥០០ទៅ១០០០រៀលគឺចាប់ ហើយបញ្ជូនមកតុលាការអនុវត្តទោសរាប់ខែ ហើយខ្លះរត់ការដោះលែងអស់រាប់ពាន់ដុល្លាដើម្បីមានសេរីភាពឡើង វិញ។

ពលរដ្ឋនិយាយនៅតាមតុកាហ្វេថា នេះជាស្តង់ដារច្បាប់ពីរខុសគ្នា ដែលអ្នកច្បាប់បានអនុវត្តមកលើប្រជាពលរដ្ឋ ។ គេថាគួរតែអនុវត្តឱ្យដូចគ្នាដើម្បីឱ្យមានតម្លាភាព ជៀសវាងអ្នកមានលុយមិនខ្លាចអាជ្ញាធរ ដោយដឹងថាលុយអាចសម្រាលសភាពការណ៍និងអាចដោះដូរជាមួយសិរីភាពបាន។

រីឯ ការដំណើរការឡើងវិញទីតាំងខាងលើនេះ គេពិបាកជឿណាស់ថា ម្ចាស់ទីតាំងល្បែងអនឡាញមួយនេះ មិនចំណាយប្រាក់ឲ្យស្ថាប័នណាមួយនោះ៕

ខេត្តតាកែវ÷ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តាកែវ បន្ទាប់ពីបែកធ្លាយព័ត៌មាន អំពីការដែលលោកមានគ្រឿងចាក់ផ្ទាល់ខ្លួន សម្រាប់ប្រតិបត្តិការការងារ រកស៊ីនៅក្នុងខេត្តតាកែវ ក៏ដូចជានៅក្នុងមន្ទីរអភិវឌ្ឍន៍ជនបទ និងបញ្ហាលេងល្បែងស៊ីសង ធ្វើអោយមានការរិះគន់យ៉ាងខ្លាំង។ គេមិនដឹងថា តើលោកឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានព័ត៌មាននេះដែលឬទេ?។

ទាក់ទិននិងករណីនេះ មហាជនរិះគន់ចំៗ ទៅលើលោកលីវ សំណាង ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវថា ជាបុគ្គលញៀននឹងល្បែងជាពិសេស គឺល្បែងជល់មាន់ មិនថា តាមកាស៊ីណូ ឬតាមមូលដ្ឋានឡើយ។ ក្រុមមន្ត្រីនៅក្រោមឱវាទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានចោទសួរទៅថ្នាក់ដឹកនាំក្រសួងថា នៅពេលដែលប្រធានមន្ទីរ ក្លាយជាអ្នកលេងល្បែងស៊ីសង តើគាត់អាចដឹកនាំការងារនៅក្នុងមន្ទីរបានយ៉ាងដូចម្ដេចទៅ? សូម្បីតែមន្ត្រីនៅក្នុងមន្ទីរ ក៏នាំគ្នាគ្រវីក្បាលចំពោះរបៀបរបបនៃការដឹកនាំការងាររបស់លោកលីវ សំណាងប្រធានមន្ទីរនេះផងដែរ។

ប្រភពបន្តទៀតថា លោកលីវ សំណាង ក្នុងនាមជាប្រធានមន្ទីអភិវឌ្ឍន៌ជនបទ មិនមានប្រាក់ខែច្រើនអស្ចារ្យនោះទេ តែគាត់មានលុយជាច្រើនសម្រាប់លេងល្បែងរាល់ចុងសប្តាហ៍ជារៀងរហូតមិនដឹងថា បានលុយមកពីណាយកទៅលេងនោះទេ។ មិនត្រឹមតែលេង ល្បែងនោះទេ,លោកប្រធានខាងលើក៏មានគ្រឿងចក្រផ្ទាល់ខ្លួន សម្រាប់ដេញថ្លៃតាមគម្រោងនានាជាពិសេសរាល់គម្រោងធ្វើផ្លូវរបស់មន្ទីអភិវឌ្ឍន៏ជនបទតែម្ដង ក៏ប៉ុន្តែ បើតាមមន្ត្រីនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវនិយាយថា បញ្ហាមានលុយលេងល្បែងគឺជារឿងឯកជនរបស់លោកប្រធានតែប៉ុណ្ណោះ មិនពាក់ព័ន្ធជាមួយមន្ទីរឡើយ។

ទាក់ទិន និងករណីខាងលើនេះ លោកលីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ អង្គភាពគេហទំព័រ(សាន់ដេ)មិនអាចសុំការបកស្រាយបំភ្លឺលំអិតបាននោះទេ?តាមសារប្រព័ន្ធTelegram ដោយលោកលីវ សំណាង បានចូលមើលសារTelegram ចំនួន២ដង តែលោកលីវ សំណាង មិនធ្វើការបំភ្លឺឬឆ្លើយតប មកអង្គភាពគេហទំព័រ(សាន់ដេ)នោះទេ?។មហាជនរង់ចាំមើល តើលោកវី សំណាង ចៅហ្វាយខេត្តតាកែវ លោកឆាយ ឬទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសស្ថាប័ន អង្គភាពប្រឆាំង អំពើពុករលួយ មិនគួរមើលរំលង នូវទង្វើនិងសកម្មភាព របស់លោកលីវ សំណាង ករណីបែកធ្លាយព័ត៌មាន ករណី លោកលីវ សំណាង ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តតាកែវ លេងល្បែងស៊ីសង និងមានក្រុមហ៊ុនគ្រឿងចក្រឯកជនផ្ទាល់ខ្លួន សម្រាប់រកស៊ី។

Monday, 25 November 2024

ភ្នំពេញ៖  ប្រជាពលរដ្ឋដែលមានផ្ទះរស់នៅ និងដីចំការ ចាប់ពីដើមគីឡូតិ៍ម៉ែត្រលេខ១៣៦ ជិតដល់ស្ពានលេខ ៣៥ មិនដល់ចុងគីឡូតិ៍ម៉ែត្រលេខ ១៣៧(មិនឋិតក្នុងផ្លូវអន្ទង់អាំង ភ្នំ១៥០០) ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់បានដាក់ពាក្យស្នើសុំដល់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌, ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន សូមឲ្យអន្តរាគមន៍ជួយពួកគាត់ដែលត្រូវបានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្តឹងចោទប្រកាន់ទៅតុលាការ លើទីតាំងដីដែលមិនត្រូវបានហាមឃាត់ និងបណ្តេញចេញ ដូចមានកំណត់នៅក្នុង លិខិតលេខ១១០០ សជណ.ដប ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងសេចក្តីជូនដំណឹងលេខ ៣៧/២០ សជណ.រពស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តពោធិ៍សាត់។ នេះបើយោងតាមពាក្យសុំឲ្យជួយអន្តរាគមន៍ពីប្រជាពលរដ្ឋដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

នៅក្នុងពាក្យសុំឲ្យជួយអន្តរាគមន៍ ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ចាប់ពីពាក់កណ្តាលខែសីហា មកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងអយ្យការ និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់បានធ្វើការចោទប្រកាន់យើងខ្ញុំជាប្រជាពលរដ្ឋចំនួន២៨នាក់នៃ២០សំណុំរឿងធ្វើឡើងយ៉ាងលឿនដោយខ្វះការស៊ើបអង្កេតលើអង្គហេតុ និងមិនពិនិត្យលើភស្តុតាង ជឿតែទៅតាមកំណត់ហេតុបទល្មើសដែលកសាងឡើងដោយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដោយគ្មានមូលដ្ឋានច្បាប់ និងគ្មានអង្គហេតុជាក់ស្តែង។តុលាការបានកោះហៅយើងខ្ញុំជាបន្តបន្ទាប់ និងបានចាប់ឃុំខ្លួនប្រជាពលរដ្ឋម្នាក់ដាក់ពន្ធនាគាខេត្តពោធិ៍សាត់។ ក្នុងខ្លឹមសារនៃកំណត់ហេតុបទល្មើសរបស់មន្ទីរបរិស្ថានខេត្ត គឺ(ទី១). ចោទថា យើងខ្ញុំកាប់ឆ្កាព្រៃឈើ រុករានដីព្រៃយកជាកម្មសិទិ្ធ ទាំងការពិតដីផ្ទះយើងខ្ញុំជាភូមិករចាស់ជាង ២០ឆ្នាំ ជាដីវាល គ្មានព្រៃឈើនោះទេនិង(ទី២). ចោទថា យើងខ្ញុំរស់នៅចុងគីឡូតិ៍ម៉ែត្រលេខ ១៣៧ ស្ពានលេខ ៣៥ ឡើងទៅលើ ទាំងការពិតយើងខ្ញុំមិនរស់នៅទីនោះទេ គឺរស់នៅចន្លោះពីស្ពានលេខ៣៥ ចុះក្រោម ដល់គីឡូតិ៍ម៉ែត្រលេខ ១៣៦។ ដូច្នេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ តំណាងអយ្យការ និងសាលាដំបូងខេត្តពោធិ៍សាត់ ធ្វើការចោទប្រកាន់ និងចាប់ឃុំខ្លួនប្រជាពលរដ្ឋ ដោយមិនស៊ើបអង្កេតលើអង្គហេតុ មិនពិនិត្យភស្តុតាងជា លិខិតលេខ ១១០០ សជណ.ដប ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី និងសេចក្តីជូនដំណឹងលេខ ៣៧/២០ សជណ.រពស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តពោធិ៍សាត់។

ប្រជាពលរដ្ឋបានបន្តថា ទីតាំងដី និងផ្ទះរបស់យើងខ្ញុំស្ថិតនៅអមសងខាងផ្លូវជាតិលេខ ៥៥ ចន្លោះពីដើមគីឡូតិ៍ម៉ែត្រលេខ ១៣៦ ជិតដល់ស្ពានលេខ ៣៥ មិនដល់ចុងគីឡូតិ៍ម៉ែត្រលេខ១៣៧ នោះទេ ហើយក៏មិនមែនជាទីតាំងត្រូវបានហាមឃាត់ និងជាការតាំងទីលំនៅមិនស្របច្បាប់នោះដែរ។ ផ្អែកតាមលិខិតជូនដំណឹងលេខ ៣៧/២០ សជណ.រពស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តពោធិ៍សាត់ មានខ្លឹមសារចាត់វិធានការរដ្ឋបាលបោសសម្អាតទីតាំងរស់នៅមិនស្របច្បាប់ គិតចាប់ពីចំណុច “ស្ពានអូរ១៧ (បច្ចុប្បន្នស្ពានលេខ ៣៥) រហូតដល់លើភ្នំ១៥០០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធ៍សាត់។” ក្រោយមក ជាការឆ្លើយតបទៅនឹងការផ្តល់ជូនឱ្យយើងខ្ញុំតាមពាក្យបណ្តឹងស្នើសុំរបស់យើងខ្ញុំ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតលេខ ១១០០ សជណ.ដប ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅកថាខណ្ឌទី២ បានបញ្ជាក់យ៉ាងច្បាស់ថា “មិនអនុញ្ញាតឱ្យមានការរស់នៅ និងអាស្រ័យផល នៅក្នុងទីតាំងភូមិដីក្រហម ស្ថិតនៅចុងគីឡូម៉ែត្រលេខ ១៣៧ (ស្ពានលេខ ៣៥) តំបន់អន្ទង់អាំងភ្នំ១៥០០ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។” ដូច្នេះ បញ្ជាក់ថា រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តពោធិ៍សាត់កាលជំនាន់ ឯកឧត្តម ម៉ៅ ធនិន បានហាមឃាត់ និងចាត់ទុកជាការតាំងទីលំនៅមិនស្របច្បាប់ តែចំណុចចាប់ពីចុងគីឡូតិ៍ម៉ែត្រលេខ ១៣៧ ស្ពានលេខ ៣៥ (ស្ពានអូរ ១៧) ឡើងទៅលើតំបន់ផ្លូវអន្ទង់អាំង ភ្នំ១៥០០។ បែបនេះ មិនប៉ះពាល់ដល់ទីតាំងដី និងផ្ទះរបស់យើងខ្ញុំដែលរស់នៅខាងក្រោមស្ពានលេខ ៣៥ ចុះមកដល់ដើមគីឡូតិ៍ម៉ែត្រលេខ ១៣៦ នោះទេ។
ដើម្បីពិនិត្យលទ្ធភាពចេញប័ណ្ណកម្មសិទិ្ធស្របច្បាប់ តាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ភូមិបាល និងលិខិតបទដ្ឋានជាធរមាន។ ដូច្នេះ ករណីមន្ទីរបរិស្ថានខេត្ត និងតុលាការខេត្តពោធិ៍សាត់ ចោទទោសយើងខ្ញុំទាំង ២៨ នាក់ និងមានការចាប់ឃុំខ្លួនឈ្មោះ សេន ពិសី ដាក់ពន្ធនាគារ ដោយចោទថា យើងខ្ញុំ កាប់ឆ្កាឈូសឆាយដីព្រៃ រុករានទន្ទ្រានដីព្រៃកាលអំឡុងខែសីហា ខែកញ្ញា ឆ្នាំ២០២៤ ជាការមិនពិតមូលបង្កាច់អង្គហេតុ ខុសទីតាំងដី ផ្ទុយស្រឡះពីគុណធម៌ និងមិនមានភាពយុត្តិធម៌។ នេះជាភាពមិនប្រក្រតីនៃដំណើការស៊ើបអង្កេត។ ការចោទប្រកាន់យើងខ្ញុំ និងការឃុំខ្លួន គឺជាការអនុវត្តផ្ទុយពីស្មារតីនៃលិខិតលេខ ៧៨៥ សជណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលមានខ្លឹមសារបង្ហាញជំហរទន់ភ្លន់ និងសម្របសម្រួលដោយសន្តិវិធី មិនចាប់បង្ខំនោះទេ ហើយបានចាត់ទុកយើងខ្ញុំគឺជាប្រជាពលរដ្ឋ មិនមែនជាក្រុមជនល្មើសដែលត្រូវបង្រ្កាប និងផ្តន្ទាទោសនោះដែរ។ ឈ្មោះ សេន ពិសី ទិញដីលំនៅឋាន (បើកហាងលក់បាយ) ពីនាយទានហានម្នាក់ អំឡុងឆ្នាំ២០១៧ និងមានលិខិតផ្ទេរកម្មសិទិ្ធដី ធ្វើឡើងក្នុងឆ្នាំ២០១៩ មានមេភូមិ មេឃុំ ប្រថាប់ត្រាទទួលស្គាល់ថាមិនខុសច្បាប់ តែឥឡូវឈ្មោះ សេន ពិសីត្រូវបានចោទថាបានកាប់ឆ្កាព្រៃឈើលើដីលំនៅឋានគ្មានព្រៃ ហើយឃុំខ្លួនក្នុងពន្ធនាគារ ខណៈមេភូមិមេឃុំ ប្រថាប់ត្រា និងទាហានដែលលក់ដីឱ្យមិនមានទោស។ នៅព្រឡប់យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់រាប បានប៉ុនប៉ងចាប់ខ្លួនឈ្មោះ ឈន ឃាង និងអ្នកមួយចំនួនផ្សេងទៀត។

ពួកគាត់បានបន្តទៀតថា យើងខ្ញុំជាប្រជាពលរដ្ឋ ស្មោះស្ម័គ្រតាំងតែពីដើមរៀងមក ដើរតាមមាគ៌ាឥតងាករ ក្រោមការដឹកនាំដ៏ល្អរបស់សម្តេចស្ថាបនិកសន្តិភាព និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ យើងខ្ញុំបានមើលឃើញថា ក្នុងរយៈពេលជាង០១ ឆ្នាំនេះ ត្បិតតែពេលខ្លី និងក្នុងកាលៈទេសៈលំបាក ប៉ុន្តែសម្តេចមហាបវរធិបតី បានប្រឹងប្រែងខ្លាំងណាស់ ឱ្យប្រជាពលរដ្ឋបានសុខ បានរីកចម្រើន មានសុវត្ថិភាពទាំងផ្លូវចិត្ត និងផ្លូវកាយក្នុងសង្គមសន្តិភាព និងមិនឱ្យមានការរងគ្រោះព្រោះការអនុវត្តគោលនយោបាយរដ្ឋនោះទេ។ សមទ្ធិផលជាច្រើន ត្រូវបានពង្រីក និងបង្កើតឡើង ដូចជាការអនុគ្រោះពន្ធដែលផ្តល់ផលដល់ការប្រកបអាជីវកម្ម និងប្រជាពលរដ្ឋ, ការពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ, ការពង្រីកការអនុវត្តគោលនយោបាយកិច្ចគាំពារសង្គម ដូចជាការចែកដីដល់អ្នកក្រីក្រ ការឧបត្ថម្ភប្រាក់ដល់គ្រួសារក្រីក្រ ការពង្រឹងប្រសិទិ្ធភាពសេវាដល់អ្នកមានប័ណ្ណក្រីក្រ និងពង្រីកកាន់តែទូលំទូលាយដល់អ្នកដែលអាចចុះឈ្មោះប្រើប័ណ្ណ ប.ស.ស, ការពង្រាយមន្ត្រីជំនាញកសិកម្មដល់មូលដ្ឋាន, ការកែទម្រង់ល្អ និងមានប្រសិទិ្ធដល់ការប្រឡងជ្រើសរើសមន្ត្រីរាជការ, ការធ្វើឱ្យប្រសើរឡើងនូវប្រសិទិ្ធភាពនៃការផ្តល់សេវាសាធារណៈ, ការធ្វើឱ្យកាន់តែប្រសើរឡើងនូវក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីសាធារណៈ និងការបោសសម្អាតមន្ត្រីប្រព្រឹត្តខុសច្បាប់។ល។ យើងខ្ញុំគាំទ្រ និងពេញចិត្តនូវរបៀបរបបធ្វើការតាមបែបគុណភាព ច្បាស់លាស់ និងប្រកាន់គោលការណ៍ត្រឹមត្រូវ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមិនអនុញ្ញាតឱ្យបុគ្គលណាមួយឆ្លៀតឱកាសពង្រីកទំហំបទបញ្ជានាំបង្កើតបញ្ហាឱ្យប្រជាពលរដ្ឋលំបាកបន្ថែមនោះទេ។

នៅក្នុងពាក្យសុំឲ្យជួយអន្តរាគមន៍ខាងលើនេះ ប្រជាពលរដ្ឋក៏បានសំណូមពរឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌, ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ដូចខាងក្រោម៖

១៖ សូមមេត្តាជួយដល់ឈ្មោះ សេន ពិសី ឱ្យបាននៅក្រៅឃុំពីការឃុំខ្លួនបណ្តោះអាសន្នរបស់សាលាដំបូងខេត្តពោធិ៍សាត់ ដែលបានឃុំខ្លួនកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទីតាំងដីរបស់ឈ្មោះ សេន ពិសី មិនឋិតនៅតំបន់ហាមឃាត់ (ស្ពានលេខ ៣៥ ចុងគីឡូតិ៍ម៉ែត្រលេខ ១៣៧) នោះទេ។

២៖ សូមជួយអន្តរាគមន៍ឱ្យមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គោរពស្មារតីនៃលិខិតលេខ ១១០០ សជណ.ដប ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី និងសេចក្តីជូនដំណឹងលេខ ៣៧/២០ សជណ.រពស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តពោធិ៍សាត់។

៣៖ សូមជួយអន្តរាគមន៍ឱ្យមន្ទីរបរិស្ថានខេត្ត ដកពាក្យបណ្តឹងព្រហ្មទណ្ឌពីតុលាការខេត្តពោធិ៍សាត់ ឈប់ប្តឹងយើងខ្ញុំជាប្រជាពលរដ្ឋ ព្រោះយើងខ្ញុំក៏ជាជនរងគ្រោះពីអាជ្ញាធរមូលដ្ឋានភូមិឃុំ និងសេចក្តីជូនដំណឹងលេខ ៣៧/២០ សជណ.រពស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តពោធិ៍សាត់។ សូមមេត្តាប្រើវិធានការ រដ្ឋបាល និងការអប់រំពន្យល់ណែនាំឱ្យអស់លទ្ធភាពដល់ប្រជាពលរដ្ឋ និងប្រើបេះដូងគុណធម៌។

៤៖ សូមជួយអន្តរាគមន៍ទៅតុលាការខេត្តពោធិ៍សាត់ មេត្តាកុំចាប់ និងឃុំខ្លួនប្រជាពលរដ្ឋបន្ថែមទៀតពាក្យសុំឲ្យជួយអន្តរាគមន៍៕

Sunday, 24 November 2024

កំពង់ចាម÷នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញ ប្រកាសតែងតាំង អភិបាលស្រុកស្រីសន្ធរ លោក ប៊ិន ឡាដា ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកស្រីសន្ធរ ជំនួសលោកសុីម គង់ ដែលត្រូវទទួលភារកិច្ចថ្មី ដែលពិធីនេះត្រូវបានធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកស្រីសន្ធរ ដោយមានការចូលរួមពីគណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណៈអចិន្ត្រៃយ៍គណបក្សស្រុក/ឃុំ និងសមាជិក សមាជិកាជាច្រើនរូបទៀត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរស្រុកកំពង់សៀម ជាពិសេសលោក ប៊ិន ឡាដា ដែលទើបទទួលភារកិច្ចថ្មីនេះត្រូវយកចិតទុកដាក់ខ្ពល់ លើផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អ ពិសេសគឺបន្តរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តអនុវត្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ការលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន និងអំពើអនាចារ ឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ ។

ជាមួយគ្នានោះ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានជំរុញឱ្យបន្តការលើកកម្ពស់ការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព គ្មានអំពើរពុករលួយ រួមទាំង រហ័សទាន់ចិត ដើម្បីបង្កើនការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសពីបាតដៃទទេ រហូតមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនឥតឈប់ឈរ និងនាំឲ្យកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ៕