/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Friday, 29 November 2024

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ : នៅវេលាម៉ោង១៩:៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបូរីជលសារ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងតាកែវ កម្លាំងសរុបចំនួន២០នាក់ មធ្យោបាយទូកចំនួនពីរគ្រឿង អាវុធAKចំនួន០៨ដើម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯកឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបជាក់ស្ដែងករណី រក្សាទុកដឹកជញ្ជូន ជួញដូរ កញ្ឆាស្ងួត ដោយខុសច្បាប់ នៅចំណុចប្រឡាយទឹកតាសេក ស្ថិតនៅភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ ។

 

ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់( ស្រីមួយនាក់) (ប្រុសមួយនាក់)  

      ១.ជនសង្ស័យឈ្មោះ អ៊ុំ សុខ   ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ( សុីឈ្នួលដឹកជញ្ជូនតាមបញ្ជាឈ្មោះ រុន សាវុធ) ពិនិត្យគ្មានសារធាតុញៀន

       ២.ជនសង្ស័យឈ្មោះ សូ រំដួល ភេទ ស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ពិនិត្យគ្មានសារធាតុញៀន)។

     យោងតាមស្ដាប់ចម្លើយឈ្មោះ អ៊ុំ សុខចំពោះឈ្មោះ សូរំដួល មិនពាក់ពន្ធ ឯកឧត្តមព្រះរាជអាជ្ញា បានបង្គាប់មកជំនាញអោយជននេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ។  អ្នកទាំងពីរស្នាក់នៅ ភូមិពងអណ្តើក ឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។

      +ដកហូតវត្ថុតាង៖

       ១ - កញ្ឆាក្រៀមចំនួន១១៩កញ្ចប់ យើងកាត់សំបក់ថង់ចេញ ដាក់ស្នោ០៧កេះ ទម្ងន់: ៦០,០៥Kg ( កញ្ឆាស្ងួតសុទ្ធ )

        ២- ទូកកាណូ០១គ្រឿង ប្រវែង៨.១m ម៉ាស៊ីនមួយគ្រឿងម៉ាកHINOTAកម្លាំង១៣សេស

         ៣ -ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកOPPO។

      ក្រោយពីជំនាញធ្វើការសាកសួរស្រាវជ្រាវបន្ថែមរួចមក នៅវេលាម៉ោង២១:១៥នាទី កម្លាំង អ.ហ ស្រុកបូរីជលសារសហការជាមួយកម្លាំងអាវុធហត្ថ ស្រុកកោះអណ្តែត និងកម្លាំងអាវុធហត្ថខេត្ត បន្តទៅឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះ រុន សាវុធ ភេទប្រុស អាយុ ៥៨ ឆ្នាំជនជាតិខ្មែរ មុខរបរលក់បាយ ( រក្សាទុកជួញដូរ) ស្ថិតនៅភូមិ តាផាន់ ឃុំ ព្រៃ យុថ្កា ស្រុក កោះអណ្តែត ខេត្តតាកែវ ។  

           + វត្ថុតាងដកហូត៖

      ១- ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកOPPO.Nចុចពិល០១

    បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួននិងរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕








0 Comments:

Post a Comment