/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 5 November 2024

ចំនួនអ្នកទស្សនា: Views

 


ក្មេងទំនើងស្រុកព្រៃកប្បាសនិងស្រុកបាទីមានវាសនាខុសគ្នា

ខេត្តតាកែវ៖មហាជនតាមទាមកាហ្វេក៏ដូចជាមន្រ្តីរាជការបានលាន់មាត់តៗគ្នាថាហេតុអ្វីក្មេងទំនើងជាសិស្សសាលានៅស្រុកព្រៃកប្បាសនិងស្រុកបាទីបែជាមានវាសនាខុគ្នាទៅវិញក្មេងទំនើងជាសិស្សសាលានៅស្រុកព្រៃកប្បាសចាប់ដាក់ពន្ធធនាគាទាំងមិនទាន់បានបង្ករបួសស្នាមផងចំណែកក្មេងទំនើងជាសិស្សសាលានៅស្រុកបាទីបានបង្ករបួសស្នាមរួចហើយបែជាអធិការនគរបាលស្រុកត្រឹមតែអប់រំហើយអោយទៅផ្ទះយ៉ាងរំភើយ។
ប្រភពបានបញ្ជាក់ថាកាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ក្មេងទំនើងជាសិស្សសាលាមានគ្នាចំនួន៥នាក់បានជិះម៉ូតូដេញធាក់គ្នាតាមផ្លូវជាតិលេខ២ខាងជើងអធីការស្រុកបាទីប្រហែល១៥០មែត្រក្រោយធ្វើសកម្មភាពរួចកំលាំងអធិកាដ្ឋានស្រុកបានឃាត់ខ្លូនក្មេងទំនើងទាំង៥នាក់មកសាសួរក្រោយពេសាកសួសមត្ថកិច្ចបានហៅអាណាព្យាបាលមកធានានិងអប់រំរួចក៏ដោះលែងអោយទៅផ្ទះវិញ។
ពាក់ពន្ធ័ករណីខាងលើនេះលោកឃុត ឡូអធិការងទទួលផែនព្រហ្មទណ្ឌស្រុកបាទីបានអោយកាសែតកោះសន្តិភាពដឹងថាកំលាំងរបស់លោកពិតជាបានឃាត់ខ្លូនក្មេងទំនើងជាសិស្សសាលាចំនួន៥នាក់យកមកសាកសួរពិតមែនក្រោយសាកសួទើបដឹងថាក្មេងៗខាងលើនេះពិតជាបានធ្វើសកម្មភាពជិះមូតូដេញធាក់គ្នាពិតដោយសារតែរឿងទាស់ពាក្យសម្ដីចំពោះរឿងដោះលែងអោយទៅផ្ទះវិញលោកបានឆ្លងយោបលទៅថ្នាក់លើនិងមានកិច្ចអន្តរាគមន៏ពីលោកអភិបាលស្រុកបាទីត្រឹមតែអោយអាណាព្យាបាលមកធានានិងអប់រំទៅបានហើយ។
អ្វីដែរមហាជននិងមន្រ្តីមួយចមនួនធំហួសចិត្តកាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០២៤គឺក្មេងទំនើងជាសិស្សសាលាដូចគ្នានៅស្រុកព្រៃប្បាសចំនួន៨នាក់បម្រុងធ្វើសកម្មភាពវៃគ្នាក្នុងសាលាវិទ្យាល័យហេងសំរិន្ទព្រៃល្វាតែត្រូវកំលាំងសមត្ថកិច្ចទប់ស្កាត់ទាន់ពេលវេលាគឺឃាត់ខ្លូននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវនិងបន្តទៅដាក់ពន្ធធានាគារហូតមកដល់ពេលបច្ចុប្បន្នមិនទាន់ដោះលែងនៅឡើយទេ។



0 Comments:

Post a Comment