/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Saturday, 11 January 2025

ចំនួនអ្នកទស្សនា: Views


ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋជាស្ត្រីមេផ្ទះ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ចំពោះអាជ្ញាធរស្រុកមេមត់ជាពិសេសកម្លាំងនគរបាល ដែលបិទភ្នែកដោយរក្សាភាពស្ងៀមស្ងាត់ ឲ្យមានទីតាំងល្បែងជល់មាន់អនឡាញកំពុងដំណើរការយ៉ាងសកម្ម នៅភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ ដែល បុរសជាមេគ្រួសារមួយចំនួនកំពុងវក់នឹងល្បែងជល់មាន់តាមអនឡាញនេះដោយបានបំផ្លាញ ពេលវេលានិងទ្រព្យសម្បត្តិអស់ជាច្រើន។ រីឯលោកប៉ោង ស៊ីណាត អធិការនគរបាលស្រុកមេមត់ធ្វើមិនដឹងមិនឮ ទំនងជាពាក់ព័ន្ធនឹងបញ្ហាអ្វីមួយ។


គូបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋរាយការណ៍ជូនក្រុម ការងារព័ត៌មាន ហើយក្រុមការងារក៏បានចុះដល់ទីតាំងខាងលើពិតជាឃើញមានlaptop កុំព្យូទ័រអនឡាញលេងល្បែងស៊ីសងមាន់ជល់ពិតប្រាកដ ហើយក្រុមអ្នក កាសែតក៏ថតរូបភាពនៅថ្ងៃទី០៤ ខែ មករាឆ្នាំ២០២៥ វេលាម៉ោង២និង៥១នាទី ក៏បានរាយការណ៍ជូនលោកមេប៉ុស្តិ៍ទន្លូង ហើយលោកក៏បានបញ្ជាឲ្យកម្លាំងចុះមក ដល់ទីតាំងផ្ទាល់តែម្ដង ប៉ុន្តែមុនពេលដែលកម្លាំងចុះមុខដល់ទីតាំងក្រុមអ្នកបើកមាន់អនឡាញ ហាក់បីដូចជាបានដឹងខ្លួនមុន ក៏បានបិទប្រមូលកុំព្យូទ័រចេញអស់ពីទីតាំងខាងលើតែម្ដង ហើយកម្លាំងប៉ុស្តិ៍នគរបាល ក៏បានណែនាំដ៏ម្ចាស់តារាងបាល់ខាងលើនិងធ្វើកិច្ចសន្យា ផងដែរ។


ក៏ប៉ុន្តែ មកដល់ថ្ងៃទី៨ខែមករា វេលាម៉ោងជិត៣រសៀលក្រុមអ្នកកាសែតក៏បានចុះមកទីតាំងខាងលើម្ដងទៀតស្រាប់តែឃើញល្បែងស៊ីសងខាងលើនៅបើកដំណើរការលេងមាន់អនឡាញជាធម្មតា ។ ក្រុមអ្នកកាសែតក៏បានផ្តល់ដំណឹងជូនលោកមេប៉ុស្ដិ៍ម្ដងទៀត។ ម្ដងនេះលោកមេប៉ុស្តិ៍បានឆ្លើយថា កំពុងតែរវល់នៅព្រំដែន ហើយរហូតមកដល់ថ្ងៃទី៩ខែ មករាឆ្នាំ២០២៥ វេលាម៉ោង៣ និង៣០ នាទីឃើញថា នៅតែបន្តសកម្មភាពបើកលេងល្បែងសុីសងមាន់ជល់ភ្នាល់ខុសច្បាប់តាមអនឡាញ ឡេបថប យ៉ាងគឃ្លឺនដោយមិនខ្លាចញញើតច្បាប់ និងមិនខ្វល់ពីអនុសាសន៍ថ្នាក់ដឹកនាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកន្លងទៅនោះទេ។


ករណីនេះហាក់ដូចជាផ្គើនខ្លាំងណាស់ទៅនឹងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ទាំងនាយប៉ុស្តិ៍រដ្ឋបាលទន្លូង,លោកប៉ោង ស៊ីណាត អធិការនគរបាលស្រុកមេមត់ក៏ដូចជាលោកចិន នីស្នងការនគរបាលខេត្តត្បូងឃ្មុំដែលទង្វើបែបនេះគឺជាការឃុបឃិតឲ្យមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ប្រសិនបើអាជ្ញាធរមូលដ្ឋានមានចេតនាចង់បំបាត់ល្បែងស៊ីសងអនឡាញនៅក្នុងមូលដ្ឋានខាងលើនោះគឺពិតជាមិនលំបាកទេ៕

0 Comments:

Post a Comment