/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 21 January 2025

ចំនួនអ្នកទស្សនា: Views


ខេត្តកណ្តាល ÷ប្រជាពលរដ្ឋនៅសង្កាត់ព្រែកតាកូវក្រុងអរិយក្សត្របានប្រាប់អ្នកសារព័ត៌មានកាលថ្មីៗនេះថា ដីផ្លូវរបស់រដ្ឋមួយខ្សែ ត្រូវបានក្រុមហ៊ុនស្រាបៀរហ្គេនស៍ស៊្បើគរំលោភយកធ្វើជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន។ ប៉ុន្តែរដ្ឋបាលសង្កាត់ព្រែកតាកែវបដិសេធថា មិនមានការលក់ដូរទេ,ផ្ទុយទៅវិញជាការព្រមព្រៀងតាមសំណើរបស់ប្រជាពលរដ្ឋ។

ប្រភពបានឲ្យដឹងថា ដីផ្លូវខាងលើនេះមានទទឹង៦ម៉ែត្រនិងបណ្តោយជាង៣០០ម៉ែត្រស្ថិតនៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

សេចក្តីរាយការណ៍ដដែលបានបន្តទៀតថា ដីផ្លូវខាងលើនេះ ពិតជាបានលក់និងដោះដូរ ទៅឱ្យក្រុមហ៊ុនស្រាបៀរ ហ្គេនស្បើគពិតប្រាកដមែន ប៉ុន្តែគេមិនទាន់ដឹងថា ការលក់និងការដោះដូរដីផ្លូវនេះយកថវិកា ទៅធ្វើអ្វីខ្លះនោះទេ? ប្រជាពលរដ្ឋនៅតំបន់ខាងលើនេះមិនដឹងអំពីបញ្ហាលុយកាក់នោះទេ នៅគ្រាដែលអាជ្ញាធរនិងក្រុមហ៊ុនហាក់ដូចជាបិទបាំងចំពោះរឿងនេះ។

ផ្លូវនេះបច្ចុប្បន្នក្រុមហ៊ុនបានចាក់អាចម៍ដីលុបអស់មួយ ចំនួន ហើយក្រុមហ៊ុនបាននឹងកំពុងសាងសង់សំណង់រឹងលើផ្លូវថ្មីជាថ្នូរទៅនឹងផ្លូវចាស់។

លោកអឿន សំអ៊ន ចៅសង្កាត់ព្រែកតាកូវបដិសេធចំពោះពាក្យថា "លក់"ប៉ុន្តែវាគឺជាការ"ដោះដូរ" ។ លោកបញ្ជាក់ថា មិនមែនជាការលក់ដូរអ្វីទេប៉ុន្តែក្រុមហ៊ុនបានចែកចូវជាមួយប្រជាពលរដ្ឋដោយឯកភាពជាមួយលោកអភិបាលក្រុង(អរិយក្សត្រ)ហើយខាងក្រុមហ៊ុនធ្វើផ្លូវថ្មីជូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។ លោកចៅ សង្កាត់បានបន្ថែមថា ប្រជាពលរដ្ឋបានផ្ដិតមេដៃស្នើសុំឲ្យមានការដោះដូរផ្លូវនេះ។

ប៉ុន្តែបើតាមប្រជាពលរដ្ឋនៅក្បែរខាងផ្លូវនោះខ្សឹបខ្សៀវថាគឺអាជ្ញាធរជាអ្នករៀបចំសេនារីយ៉ូឲ្យមានការលក់ដូរផ្លូវនោះ ក្នុងផលប្រយោជន៍ផ្ទាល់ខ្លួនពួកគេ។ ប្រជាពលរដ្ឋមិនដឹងមិនឮមិនបានរួមចំណែកនៅក្នុងការលក់ឬដោះ ដូរផ្លូវនេះទេ។ ដូច្នេះសូមកុំយកឈ្មោះប្រជាពលរដ្ឋទៅបាំងពីមុខក្នុងផលប្រយោជន៍របស់បុគ្គលមួយចំនួននៅសង្កាត់ព្រែកតាកូវនិងក្រុងអរិយក្សត្រ។

ភាគីក្រុមហ៊ុនស្រាបៀរហ្គេនស្បើគពុំអាចសុំការពន្យល់បានទេនៅព្រឹកថ្ងៃទី២១ខែមករា  ឆ្នាំ២០២៥នេះ៕






0 Comments:

Post a Comment