/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Monday, 6 January 2025

ចំនួនអ្នកទស្សនា: Views

 

វីវរហើយ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តតាកែវ ម្នាក់ ត្រូវបានលោកចៅហ្វាយស្រុកអង្គរបូរី ព្រមានប្តឹង តាមផ្លូវច្បាប់ ប្រសិនបើធ្វើឲ្យគាត់មានរឿងធំ



ខេត្តតាកែវ ៖ នោះវីវរហើយ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ខេត្តតាកែវ ព្រមានប្តឹងមន្ត្រី នៃមន្ទីរព័ត៌មានខេត្តតាកែវមួយរូប ទៅតាមផ្លូវច្បាប់ ប្រសិនបើមន្ត្រីរូបនេះបង្កររឿង ជាមួយលោកកាន់តែវែងឆ្ងាយជាងនេះទៀត។ នេះបើតាមអ្វីដែលលោកចៅហ្វាយស្រុកអង្គរបូរីរូបនេះផ្តល់ព័ត៌មាន ទៅបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួន។លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គបូរី ដែលល្បីល្បាញខាងស្លៀកពាក់សង្ហាជាងគេក្នុងកម្មវិធីប្រជុំនានានៅសាលាខេត្ត ឥលូវស្រាប់តែចោទមន្ត្រីនៃមន្ទីរព័ត៌មានខេត្តតាកែវម្នាក់ថា ធ្វើជាខ្ញុំបម្រើឲ្យអង្គភាពព័ត៌មានឯកជន។ យោងតាមសម្លេងបែកធ្លាយរបស់លោក រស់ ប៊ុនធឿន ដូចជាតឹងចិត្តឆ្អិតទ្រូងជាយូរណាស់មកហើយ ទើបលោកទ្រាំលែងបានត្រូតែនិយាយ។ លោកនិយាយទៅកាន់មន្ត្រីមន្ទីរព័ត៌មានខេត្តថា យើងជាមន្ត្រីក្របខណ្ឌដូចគ្នា ហេតុអ្វីបានជាមកសុំលុយលោកឲ្យអ្នកកាសែតឯកជនទៅវិញ។ លោកបន្តទៀតថាចឹងមានតែ(មន្ត្រីមន្ទីរព័ត៌មាន)ឯងធ្វើជាខ្ញុំបម្រើរបស់អ្នកកាសែតអង្គភាពឯកជន។


សូមបញ្ជាក់ដែរថា ជាទូទៅអ្នកកាសែតក្នុងខេត្តតាកែវ តែងតែសហកាគ្នា ជាមួយក្រុមមន្ត្រីនៃមន្ទីរព័ត៌មានខេត្តតាកែវ ដើម្បីចូលរួមយកព័ត៌តាមកម្មវិធីផ្សេងៗក្នុងខេត្ត។ ក្រោយយកព័ត៌មានរួចអ្នកកាសែតតែងតែជួបចៅហ្វាស្រុក ឬអធិការស្រុក ក្រែងបានប្រេងសាំងឬបាយទឹកត្រឡប់ទៅផ្ទះវិញ ពេលខ្លះ ចៅហ្វាយស្រុកខ្លះក៏ឲ្យ ខ្លះក៏អត់ទៅ វាជាទឹកចិត្តមនុស្សរៀងៗខ្លូន តែមកចម្លែកអ្វី លោក រស់ ប៊ុនធឿន ចៅស្រុកអង្គរបូរីផ្ញើសារជាសម្លេងឆ្កុយម្នាក់ឯងទៅវិញ។បើយោងតាមប្រភពពីមន្ត្រីសាលាស្រុកអង្គរបូរី សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោក រស់ ប៊ុនធឿន មិនសូវសប្បាយចិត្តជាមួយ និងអ្នកកាសែតទេ មិនថាក្របខណ្ឌ័ ឬឯកជនឡើយ ព្រោះអ្នកកាសែតចេះតែផ្សាយហែករឿងមិនល្អរបស់លោក សូម្បីតែលោកយកមន្ត្រីប្រុសស្រីទៅច្រៀងខារ៉ាអូខេសោះក៏អ្នកកាសែតផ្សាយលោកឡើងផ្អើល៕

0 Comments:

Post a Comment