/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 22 April 2025

ចំនួនអ្នកទស្សនា: Views

បើតាមអភិបាលរងខេត្តកណ្តាល លោក ណុប ដារ៉ា បានប្រាប់ឲ្យអ្នកកាសែត នៅព្រឹកនេះថា ជាដំបូងយើងត្រូវចុះមកពិនិត្យ និងជូនដំណឹងដល់បងប្អូនអាជីវករ លក់ដូរ ដែលមានលំនៅដ្ឋានតាមសងខាងផ្លូវ២០៥ជាមុនសិន បន្ទាប់មកអញ្ជើញគាត់ទៅប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីផលប៉ះពាល់តាមបណ្ដោយផ្លូវ២០៥ដែលមានការរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ និងបន្ទាប់មកទុកពេលឲ្យពួកគាត់រុះរើចេញដោយខ្លួនឯង បើមិនដូច្នេះទេ អាជ្ញាធរនឹងចាត់ការតាមនីតិវិធីច្បាប់ ព្រោះក្រោមការដឹកនាំរបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល គឺលោកមានភាពទន់ភ្លន់តែម៉ឺងម៉ាត់។

លោកអភិបាលរងខេត្តក៏បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ សង្កាត់តាខ្មៅនិងមន្ត្រីជំនាញត្រូវធ្វើការវាស់វែងទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ចំពោះផ្ទះអាជីវករណាខ្លះដែលបានរំលោភលើដីចិញ្ចើមផ្លូវ និងទ្រូង។ លោកបន្តថា លោកនឹងយកមកវិញដើម្បីធ្វើឲ្យមានសណ្ដាប់ធ្នាប់រៀបរយល្អឡើងវិញ។

បើតាមអាជីវករលក់នំពងទាបានឲ្យដឹងថា គាត់នឹងធ្វើតាមការណែនាំរបស់អាជ្ញាធរឲ្យរុះរើចេញពីចិញ្ចើមផ្លូវ ព្រោះគាត់ក៏ចង់បានបរិស្ថានស្អាត មានសណ្ដាប់ធ្នាប់ល្អដែរ។

បើតាមម្ចាស់ផ្ទះថតរូបក៏បានសម្ដែងការរីករាយចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តកណ្ដាលក្នុងការរៀបចំឲ្យមានសណ្ដាប់ធ្នាប់ល្អផងដែរ ពួកគាត់រីករាយនឹងធ្វើតាមដោយស្ម័គ្រចិត្ត។

ពាក់ព័ន្ធករណីនេះ អាជីវករលក់មាសបានប្រាប់ឲ្យដឹងដែរ មុនពួកគាត់ចាប់ផ្ដើមសាងសង់ គាត់បានសុំច្បាប់ពីអាជ្ញាធរមូលដ្ឋានសង្កាត់តាខ្មៅរួចរាល់ ហើយក៏គាត់មានឯកសារដែរ។

ជុំវិញករណីខាងលើនេះ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅបានគូសបញ្ជាក់ថា ចំពោះក្រុងគឺលោកមិនដែលបានអនុញ្ញាតឲ្យទេ។ លោកនឹងស្រាវជ្រាវករណីនេះថាតើអាជ្ញាធរណាអ្នកអនុញ្ញាតឲ្យសាងសង់រំលោភលើចិញ្ចើមផ្លូវបែបនេះ។

គួរជម្រាបថា នៅតាមបណ្ដោយផ្លូវ២០៥ ខាងកើតផ្សារតាខ្មៅចាស់មានក្រុមអាជីវករជាច្រើននាក់បានសង់សំយ៉ាប ធ្វើស្លាកយីហោ សង់តូប សង់ហាងដោយបានរំលោភយកទាំងដីចិញ្ចើមផ្លូវ និងទ្រូងផ្លូវយ៉ាងអាណាធិបត្តេយ្យបំផុត ជាពិសេសក្រុមអាជីវករលក់មាស លក់ពេជ្រតែម្ដង





















0 Comments:

Post a Comment