/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Thursday, 24 April 2025

ចំនួនអ្នកទស្សនា: Views


ទីតាំងល្បែងស៊ីសងឆ្នោតឡូតូក្រុមហ៊ុនអាស៊ានដែលបានបោះទីតាំងនៅឃុំព្រែក កក់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ដែលបានចាប់ផ្ដើមទាក់ទាញប្រជាពលរដ្ឋអតិថិជនចូលលេងយ៉ាងច្រើន។ អាជ្ញាធរមូលដ្ឋានស្រុកស្ទឹងត្រង់ ក៏ដូចជា ឃុំព្រែកកក់មិនទាន់មានចំណាត់ការយ៉ាងណាទេ។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសង្ឃឹមថា អាជ្ញាធរខេត្តកំពង់ចាមពិនិត្យមើលករណីនេះផង។


ប្រជាពលរដ្ឋរស់នៅភូមិអណ្ដូងស្វាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានឲ្យដឹងថា ទីតាំងល្បែងស៊ី សងគីឡូតូខាងលើនេះបានចាប់ផ្តើមដំណើរការនៅក្នុងរយៈពេលថ្មីៗនេះ ដែលមានអ្នកលេងទាំងយប់ទាំងថ្ងៃ។ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងឡូតូអនឡាញក្រុមហ៊ុនអាស៊ាននេះ ស្ថិតនៅតាមបណ្តោយផ្លូវ នៅក្នុងភូមិស្វាយអណ្ដូង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ការល្បែងឡូតូអនឡាញនេះចាប់លេងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៦ល្ងាចនិងពេលយប់ចាប់ ពីម៉ោង៧ រហូតដល់ម៉ោង១២រំលងអាធ្រាត្រ ដែលមានអ្នកញៀនល្បែងចូលលេងយ៉ាង ច្រើន ភ្នាល់លុយចាញ់រាប់រយ,ពាន់ដុល្លារក៏មាន ទាំងលុយរៀលក៏មាន។ ប្រភពបានបន្ថែមថា សមត្ថកិច្ចហាក់ដូចជាមើលរំលងចំពោះទីតាំងល្បែងស៊ីសងតាមកុំព្យូទ័រនេះ។

ប្រភពព័ត៌មានបានបន្តថា ម្ចាស់ទីតាំងល្បែងស៊ីសងអាស៊ានអនឡាញធ្លាប់បានបោះពាក្យសម្តីថា រូបគេមិនខ្លាចក្នុងការបើកលេងល្បែងស៊ីសងអនឡាញនេះទេ ដោយសារតែមានខ្នងបង្អែកនៅពីក្រោយធំៗណាស់ដែរ។ អ្វីដែលប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងអនឡាញខាងលើនេះមានក្តីកង្វល់ និងមានការព្រួយបារម្ភនោះ គឺខ្លាចមានកើតអំពើលួច ឆក់ ប្លន់អំពើហិង្សាក្នុងគ្រួសារនិងអំពើផ្សេង ដោយ សារតែលេងចាញ់ល្បែងនោះ។ ប្រជាពលរដ្ឋចេះតែឆ្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ច ជាពិសេសលោកអធិការនគរបាលស្រុកស្ទឹងត្រង់ ឯម វឌ្ឍនា មើលមិនឃើញល្បែងស៊ីសងក្រុមហ៊ុនអាស៊ានអនឡាញនេះយ៉ាងដូច្នេះ?

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរនិងសមត្ថកិច្ចជំនាញនិងមានវិធានការទប់ស្កាត់ និងចុះបង្ក្រាបទីតាំងល្បែង ស៊ីសងតាមកុំព្យូទ័រ ដែលកំពុងតែបើកដំណើរការលេងទាំងថ្ងៃទាំងយប់ខាងលើនេះ។ ប្រជាពលរដ្ឋសំណូមពរលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត,លោកស្នងការនគរបាលខេត្ត និងលោកអភិបាលខេត្តកំពង់ចាម មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនិងបង្ក្រាប និងបិទទីតាំងល្បែងស៊ីសងអនឡាញនេះផង៕
ដោយសហការី


0 Comments:

Post a Comment