/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Monday, 28 April 2025

ចំនួនអ្នកទស្សនា: Views


ខេត្តកំពង់ស្ពឺ ៖ ទីតាំងជលមាន់តាមអនឡាញកំពុងបើកដំណើរការលេងភ្នាល់ជារៀងរាល់ថ្ងៃ ដោយមិនរំខានពីសមត្ថកិច្ចឡើយ សង្ស័យជាឆ្នាំបាយពួកគាត់។ជាក់ស្តែងទីតាំងទី១ នៅតារាងបាល់ទះ ម្ចាស់ ផ្ទះឈ្មោះ តិល ស្ថិតភូមិចេក ឃុំស្តុក ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។ ទីតាំងទី២ នៅតារាងបាល់ទះម្ចាស់ឈ្មោះ វណ្ណៈ ភូមិត្រពាំងដា ឃុំស្នំក្រពើ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។


 ទីតាំងទី៣.ម្ចាស់ផ្ទះឈ្មោះ លោកស្រី ពៅ អួក ភូមិថ្មស ឃុំស្នំក្រពើ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។ ពាក់ព័ន្ធនិងល្បែងស៊ីសងតាមប្រព័ន្ធអន់ឡាញនេះដែរ ប្រជាពលរដ្ឋសូមសំណូមពរ ទៅលោកជាម ចន្ទ័សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមជួយពិនិត្យមើលផង ពិសេសសូមលោកមេត្តាដុះក្អែលលោកអភិបាលស្រុកគង់ពិសី និងលោក យ៉ាង សុខលី អធិការនគរបាលស្រុកគង់ពិសីផងទាន ដើម្បីពលរដ្ឋមានភាពកក់ក្តៅ ពាក់ព័ន្ធភូមិឃុំមានសុវត្ថិភាព។


 ពលរដ្ឋលើកឡើងថា កន្លងមកស្ងាត់មួយរយៈហើយ ទើបតែពេលនេះកើតមានល្បែងអនឡាញជាថ្មីបើកនៅមូលដ្ឋានរបស់ពួកគាត់ឡើងវិញ។ ប្រជាពលរដ្ឋសូមសំណូមពរដល់មន្ត្រី និងស្ថាប័នពាក់ព័ន្ធ សូមចាត់វិធានការក្តៅ កុំឱ្យមានល្បែងអនឡាញ និងមាន់ជល់អនឡាញស៊ីសងនៅខេត្តកំពង់ស្ពឺ ព្រោះមួយរយៈនេះ មានប្រជាពលរដ្ឋលេងល្បែងស៊ីសងច្រើនណាស់។សូមរំឮកដែរថា កន្លងមក ប្រមុខថ្នាក់ដឹកនាំ ក៏ដូចជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានចេញសេចក្តីប្រកាស ឲ្យអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។

0 Comments:

Post a Comment