/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 1 April 2025

ចំនួនអ្នកទស្សនា: Views


យុវជន ងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត ដែលព័ត៌មានក្លែងក្លាយទាំងនោះមានដូចជា ការញុះញុង ធ្វើអោយអសណ្ដាប់ធ្នាប់ក្នុងសង្គមជាដើម ។ នេះជាប្រសាសន៍របស់ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលបានរៀបចំឡើងនារសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន ។


ឯកឧត្ដម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដែលវាបង្ហាញពីសកម្មភាព ញុះញង់ លាបពណ៌មិនល្អដល់សង្គម ក្នុងចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាផ្នែកអាជីវកម្ម និង នយោបាយ ជាដើម ។ ហើយស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើន ទៀតនោះ យុជនគឺជាក្រុមមនុស្ស ដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត ។

ឯកឧត្ដម នេត្រ ភក្ត្រា បានបន្តថា ដូច្នេះហើយ ក្រសួងព័ត៌មាន នឹងអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលចាប់ផ្ដើមបើកជាផ្លូវការណ៍នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទរបស់ប្រជាជន ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញថា អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិការ គឺជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយ ហើយតាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» យុវជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមទូទៅ នឹងទទួលបានចំណេះដឹងដែលជាមូលដ្ឋានគ្រឹះដើម្បីអាចផ្ទៀងផ្ទាត់បែងចែករវាងព័ត៌មានពិត និងក្លែងក្លាយ ៕





0 Comments:

Post a Comment