/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Thursday, 24 April 2025

ចំនួនអ្នកទស្សនា: Views


ខេត្តកណ្ដាល÷ក្រោមលេស នៃអាជ្ញាប័ណ្ណស្របច្បាប់សិប្បកម្មរណ្តៅដីរបស់ឈ្មួញស្រៀង ផេង កំពុងបង្កឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកន្លែងនៅក្នុងស្រុកខ្សាច់កណ្ដាលក្តៅក្រហាយជាខ្លាំង។ ប៉ុន្តែវាជាការឃុប ឃិតគ្នារវាងអាជ្ញាធរស្រុកខ្សាច់កណ្ដាល ជាមួយឈ្មួញក្នុងផលប្រយោជន៍របស់ពួកគេជាបុគ្គលប៉ុន្មាននាក់នោះប៉ុណ្ណោះ។ ដូច្នេះបើទោះប្រជាពលរដ្ឋ ក្តៅក្រហាយយ៉ាង ណាក៏គ្មានដំណោះស្រាយដែរ។


នៅឯចំណុចវាលបឹងការថុកថាក ស្ថិតក្នុងឃុំព្រះប្រសប់ ទីដែលប្រជាពលរដ្ឋកំពុងធ្វើស្រែ ដីមួយចំនួនត្រូវបានឈ្មួញខាងលើនេះទិញ ដើម្បីកាយយកអាចម៍ដីលក់ឱ្យសិប្បកម្មធ្វើឥដ្ឋ។ ការកាយយកអាចម៍ដីដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស ធ្វើឲ្យដីស្រែជិតខាងរបស់ប្រជាពលរដ្ឋត្រូវបាក់ធ្លាក់ចូលក្នុងរណ្ដៅនោះ។ ដូច្នេះរឿងអីដែលមិនធ្វើឲ្យម្ចាស់ស្រែនៅជិតខាងដែលមិនលក់ឲ្យឈ្មោះ ស្រៀង ផេង ក្តៅក្រហាយ។ បើពិនិត្យមើលពីលើអាកាសស្ថានភាពនៃការជីកយកអាចម៍ដីកំពុងកើតឡើងដូចរន្ធបាយខុំ។

ប្រជាពលរដ្ឋនៅទីប្រជុំជន នៃឃុំព្រះប្រសប់និយាយថា បុគ្គលខាងលើក្រោមលេស នៃអាជ្ញាប័ណ្ណដឹកដី,ជីកយកអាចម៍ដីស្របច្បាប់បង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើនេះជាយូរណាស់មកហើយ។ ប្រជាពលរដ្ឋសង្កេតឃើញថាការដឹកជញ្ជូនអាចម៍ដីតាម រថយន្តធំៗ ដែលមិនគ្របឱ្យបានត្រឹមត្រូវ បណ្ដាលឲ្យជ្រុះធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ ធ្វើឱ្យផ្លូវដីមួយចំនួននៅ ក្នុងមូលដ្ឋានខាងលើរងការខូចខាត ពិបាកក្នុងការធ្វើ ដំណើរ។ រថយន្តធំៗដឹកដីដែលមិនគ្របបង្កឲ្យហុយប៉ះពាល់បរិស្ថាន ....ជាពិសេសបង្កហានិភ័យនៃគ្រោះ ថ្នាក់ចរាចរណ៍ជាញឹកញាប់។

ប្រជាពលរដ្ឋនិយាយថា បុគ្គលស្រៀង ផេង ហាក់ដូចជាអាងអំណាចអ្វីម្យ៉ាងនៅក្នុងមូលដ្ឋាន ដោយមិនគោរពតាមបទដ្ឋានបច្ចេកទេស នៃការដឹកជញ្ជូននិងការជីក រណ្ដៅដីនោះឡើយ។ រីឯអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក មិន បានយកចិត្តទុកដាក់ ឆ្លើយតបចំពោះការលំបាករបស់ប្រជាពលរដ្ឋនោះឡើយ។ មានន័យថា ផ្លូវខូចដោយសាររថយន្តដឹកដី...ផ្លូវហុយទ្រលោមប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ,នៅឯទីវាលរណ្ដៅដីជ្រៅៗប៉ះពាល់ដល់ស្រែចំការអ្នកភូមិជិតខាង....ក៏អាជ្ញាធរមូលដ្ឋានឃុំនិងស្រុកធ្វើមិនដឹងមិនឮ..។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនិយាយថា ឈ្មួញរណ្ដៅដីឈ្មោះ ស្រៀង ផេងដ៏ល្បីល្បាញនេះឈប់គិតត្រូវរូវជាមួយអាជ្ញាធរមិនខ្វល់អំពីការលំបាកហានិភ័យផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះឡើយ។ឈ្មួញខាងលើរកស៊ីយូឆ្នាំមកហើយនៅក្នុងទឹកដីស្រុកខ្សាច់កណ្ដាល ទំនងជំនាញខ្នងបង្អែករឹងមាំ៕
















0 Comments:

Post a Comment