/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 24 December 2024

ចំនួនអ្នកទស្សនា: Views

 កណ្ដាល)៖ រោងចក្រមួយកន្លែងនៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅបានលួចបង្ហូរទឹកកង្វក់មានក្លិនស្អុយ មានសារធាតុគីមី និងកាកសំណល់ចូលក្នុងប្រឡាយស្វាយរលំអស់ជាយូរយាររាប់ថ្ងៃខែឆ្នាំមកហើយ ដែលជាមូលហេតុអាចធ្វើឲ្យមានប៉ះពាល់ដល់សុខភាពសាធារណៈជាពិសេសប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិនៅក្បែរៗប្រឡាយនេះជារៀងរាល់ថ្ងៃនិងអាចប្រឈមបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរទៀតផង ប៉ុន្តែមកទល់នឹងពេលនេះ គេឃើញនៅមិនទាន់មានអាជ្ញាធរពាក់ព័ន្ធណាចុះទៅបង្ក្រាបនៅឡើយនោះទេ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន Phally News ទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

បើតាមប្រភពពីពលរដ្ឋបានឲ្យដឹងថា ប្រឡាយនេះគឺឈ្មោះប្រឡាយស្វាយរលំ ហើយទឹកស្អុយនេះ គេបង្ហូរមកពី «រោងចក្រផលិតខោខូវប៊ូយ ម៉េងវ៉ាន​ អុិនវេសមិន»​ ដែលគេនិយមហៅថា​ «រោងចក្រ​ដើមខ្វិត» ស្ថិតនៅភូមិលេខ២​ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពលរដ្ឋបានខ្សឹបឲ្យដឹងបន្តថា ទឹកស្អុយនេះ ខាងរោងចក្រគេបង្ហូរចូលប្រឡាយស្វាយរលំនេះរាប់ឆ្នាំមកហើយ មើលទៅគឺអាចប៉ះពាល់ដល់សុខភាពណាស់ គាត់ហាមមិនឲ្យកូនចៅចុះលេងឬយកទឹកប្រើប្រាស់ទេ។ ម្យ៉ាងទៀត គាត់រកតែទឹកស្រោចដំណាំមិនបានផង បើហ៊ានយកទឹកក្នុងប្រឡាយនេះទៅស្រោច គឺងាប់ដំណាំអស់។ ប្រភពដដែលបន្តថា ពីមុននៅក្នុងប្រឡាយនេះសំបូរត្រីណាស់ តែឥឡូវត្រីមានដែរធំតែក្បាលខ្លួនស្គមស្ដូច។

ប្រភពបានបន្តទៀតថា អាជ្ញាធរភូមិ សង្កាត់ ក្រុងតាខ្មៅ និងមន្ទីរបរិស្ថានខេត្តកណ្ដាលគួរមានចំណាត់ការហាមឃាត់ឬចុះត្រួតពិនិត្យជាប្រចាំដើម្បីការពារសុខភាពសាធារណៈជាពិសេសសុខភាពរបស់ប្រជាជនក្នុងមូលដ្ឋាន ព្រោះបញ្ហានេះ ប៉ះពាល់មិនត្រឹមសុខភាពសាធារណៈមួយមុខទេ ប្រឡាយក៏អ្នកភូមិអាស្រ័យអត់កើត ទឹកស្អុយ ខ្មៅ រមាស់ និងប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់បរិស្ថាន ដោយសារគេបង្ហូរចូលប្រឡាយ ចេញពីប្រឡាយចូលបឹង និងចូលក្នុងដីទៀត បើចង់បង្កបង្កើនផលក៏មិនបានផលល្អ។

ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋសំនូមពរដល់អាជ្ញាធរពាក់ព័ន្ធ មន្ទីរបរិស្ថានខេត្តកណ្ដាល លោកអភិបាលខេត្ត ជាពិសេសលោករដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាចុះមកពិនិត្យផ្ទាល់ភ្នែក និងមានវិធានការឲ្យបានតឹងរឹងជាមួយក្រុមហ៊ុនឬជនបង្កលើបញ្ហាបង្ហូរទឹកស្អុយ ទឹកមានសារធាតុគីមី និងកាកសំណល់ផ្សេងៗចូលក្នុងប្រឡាយស្វាយរលំនេះឲ្យបានឆាប់រហ័សផង៕      

0 Comments:

Post a Comment