/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 28 July 2026

ចំនួនអ្នកទស្សនា: Views

  

(ភ្នំពេញ)៖ គណ:បញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅថ្ងៃទី២៧ ខែកក្កដា បានចុះបង្ក្រាបទីតាំង Online Scames នៅអគារ PRINCE HUAN YU ផ្លូវបើកថ្មី ភូមិ១៥ សង្កាត់ទន្លេបាសាក់។

កម្លាំងចម្រុះបានរកឃើញមនុស្សបម្រើការងារ និងសម្ភារមួយចំនួន៖

* អគារA1

ជាន់ទី១៥ បន្ទប់លេខ ១៥-៣៣ រកឃើញមនុស្ស ១៦នាក់ ស្រី ០១នាក់ ជនជាតិវៀតណាម។ សម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ចំនួន ១០គ្រឿង ទូរស័ព្ទដៃ ចំនួន ៣១គ្រឿង All in one ចំនួន ០៨គ្រឿង ដុំwifi ចំនួន ០១គ្រឿង។

ជាន់ទី១៦ បន្ទប់លេខ ១៦-៣៥ រកឃើញមនុស្ស ១១នាក់ ស្រី ០១នាក់ ជនជាតិវៀតណាម។ សម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ចំនួន ១៣គ្រឿង ទូរស័ព្ទដៃ ចំនួន ៤៤គ្រឿង ដុំwifi ចំនួន ០១គ្រឿង។

ជាន់ទី១៧ បន្ទប់លេខ ១៧-៣៦ រកឃើញមនុស្ស ១៥នាក់ ស្រី ០៣នាក់ ជនជាតិវៀតណាម។ សម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ចំនួន ២១គ្រឿង ទូរស័ព្ទដៃ ចំនួន ៥៨គ្រឿង ដុំwifi ចំនួន ០១គ្រឿង។

ជាន់ទី១៩ បន្ទប់លេខ ១៩-១៥ រកឃើញមនុស្ស ១០នាក់ ស្រី ០២នាក់ ជនជាតិវៀតណាម។ សម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ចំនួន ១០គ្រឿង ទូរស័ព្ទដៃ ចំនួន ២៧គ្រឿង ដុំwifi ចំនួន ០១គ្រឿង។

* អគារA2

ជាន់ទី០៧ បន្ទប់លេខ ០៧-១១ មិនមានមនុស្ស ។ សម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ចំនួន ០៨គ្រឿង ទូរស័ព្ទដៃ ចំនួន ៣០គ្រឿង ដុំwifi ចំនួន ០១គ្រឿង។

ជាន់ទី០៧ បន្ទប់លេខ ០៧-២៥ មិនមានមនុស្ស ។ សម្ភារៈរួមមាន កុំព្យូទ័រយួរដៃ ចំនួន ០៧គ្រឿង ទូរស័ព្ទដៃ ចំនួន ១៩គ្រឿង ដុំwifi ចំនួន ០១គ្រឿង។

សរុបរួមមាន ទូរស័ព្ទដៃចំនួន ២០៩គ្រឿង កុំព្យូទ័រយួរដៃចំនួន ៦៩គ្រឿង All in One ចំនួន ០៨គ្រឿង ដុំwifi ចំនួន ០៦គ្រឿង។

យោងតាមលទ្ធផលកោសល្យវិច័យ ជនសង្ស័យខាងលើប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(OnlineScams) ក្រោមរូបភាពអូសទាញលួងលោមស្នេហា Romances Scams ដែលមានគោលដៅទៅប្រទេសវៀតណាម ។

ជនបរទេសសរុប ចំនួន ៥៤នាក់ ស្រី ០៧នាក់ ០២សញ្ជាតិ (គ្មានលិខិតឆ្លងដែន ១៤នាក់ ស្រី០១នាក់) ជនជាតិវៀតណាម ៥២នាក់ ស្រី ០៧នាក់ (គ្មានលិខិតឆ្លងដែន ១២នាក់ ស្រី០១នាក់) ជនជាតិចិន ០២នាក់ ប្រុស (គ្មានលិខិតឆ្លងដែន)៕


0 Comments:

Post a Comment