/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Saturday, 4 July 2026

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា រដ្ឋបាលខេត្ត នឹងបើកការដ្ឋានស្ថាបនាផ្លូវក្រុង បំបែកចេញពីផ្លូវជាតិលេខ២ ត្រង់គីឡូ ១៥+៣៧០ តភ្ជាប់ទៅផ្លូវប្រលានយន្តហោះថ្មី ដោយក្រាលកៅស៊ូAC ប្រវែង១,១០០ម៉ែត្រ ទទឹង១២.៥ម៉ែត្រ ស្ថាបនាលូប្រអប់កាត់ទទឹងផ្លូវ ទំហំ២ម៉ែត្រ គុណ២ម៉ែត្រ​ ប្រវែង២០ម៉ែត្រ ដោយគូសគំនូសចរាចរណ៍ និងបំពាក់បរិក្ខាផ្លូវថ្នល់ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះតទៅ រហូតដល់គម្រោងត្រូវបានបញ្ចប់។

រដ្ឋបាលខេត្តកណ្ដាល បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវនេះ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដល់បណ្តាការរំខានដែលបង្កដោយការងារស្ថាបនាផ្លូវ ព្រមទាំងជួយចូលរួម សហការដើម្បីឱ្យគម្រោងខាងលើនេះ អនុវត្តបានលទ្ធផលល្អ សម្រេចតាមផែនការ។

សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល៖



0 Comments:

Post a Comment