/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 28 July 2026

ចំនួនអ្នកទស្សនា: Views

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្ត

បាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពន្លឿនការរៀបចំផ្ដល់សេវាជូនអតីតយុទ្ធជនដែលរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦

សាលប្រជុំសាលាខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកថា អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រ

ជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។ លោកបានជំរុញដល់អាជ្ញាធរ មន្ទីរ អង្គភាពត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកជូនអតីតយុទ្ធជន។

លោកបាន ណែនាំដល់មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ពន្លឿនការតភ្ជាប់បណ្ដាញអគ្គិសនី ប្រព័ន្ធទឹកភ្លើង រៀបចំប៉ុស្តិ៍សុខភាព វត្តអារាម និងសាលារៀនដើម្បីសម្រួលដល់ការរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ។

លោក ក្រើនរំឭកដល់ក្រុមការងារត្រូវចុះជំរុញឱ្យអតីតយុទ្ធជនបង្កើនការដាំដុះ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពរស់

នៅប្រចាំថ្ងៃព្រមទាំងបង្កើនការដាំដើមឈើនៅតាមខ្នងផ្ទះដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងមានដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន និងនិវត្តជនចំនួន២ទីតាំង ដែលត្រូវបានរៀបចំឡើងនៅក្នុងស្រុកគាស់ក្រឡ គឺទីតាំងទី១ ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ មានអតីតយុទ្ធជន និងនិវត្ត

ជនចំនួន៣០០គ្រួសារ បានចូលរស់នៅ និងទីតាំងទី២ ស្ថិតនៅភូមិគោករកា ឃុំដូនបាមានអតីតយុទ្ធជន និងនិវត្តជនចំនួន១៨៤គ្រួសារ បានចូលរស់នៅ៕

0 Comments:

Post a Comment