នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញជួបប្រជុំជាមួយក្រុមការងារគណៈប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ ដើម្បីស្វែងយល់អំពីទិដ្ឋភាព សេដ្ឋកិច្ច និងកិច្ចការក្នុងវិស័យជាសម្ថកិច្ចរបស់គណៈកម្មការ។
កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ ប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធក្នុងគណៈកម្មការ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។



















































0 Comments:
Post a Comment