/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Wednesday, 23 September 2026

ចំនួនអ្នកទស្សនា: Views

(ចិន)៖ ក្នុងឱកាសចូលរួមវេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ (Global Sustainable Transport Forum 2026​) ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំពេញអង្គ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លី យ៉ាង (Li Yang) អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន និងដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី/អនុរដ្ឋមន្ត្រីមកពីប្រទេសចំនួន ២៨ តំណាងសា្ថប័នអន្តរជាតិ និងវិស័យឯកជនចំនួនជាច្រើនរូប។

ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តម ប៉េង ពោធិ៍នា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដឹកជញ្ជូនប្រកបដោយចីរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាពធន់នៃសេដ្ឋកិច្ច ការធ្វើសមាហរណកម្មក្នុងតំបន់ ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គវេទិកាថា សម្រាប់កម្ពុជាការដឹកជញ្ជូនប្រកបដោយចីរភាព គឺជាអាទិភាពអភិវឌ្ឍន៍ដ៏សំខាន់មួយ ក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយ កម្ពុជាកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមានផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក កំពង់ផែ អាកាសយានដ្ឋាន ផ្លូវទឹក មជ្ឈមណ្ឌលឡូជីស្ទីក និងប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង។ គោលបំណងសំខាន់ នៃការអភិវឌ្ឍប្រកបដោយចីរភាព គឺដើម្បីពង្រឹងការតភ្ជាប់ កាត់បន្ថយថ្លៃដើមឡូជីស្ទីក សម្រួលពាណិជ្ជកម្ម ពង្រឹងសុវត្ថិភាពចរាចរណ៍ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រជាជន និងធុរកិច្ច។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការផ្លាស់ប្តូរវិស័យដឹកជញ្ជូន ដោយកម្ពុជាកំពុងជំរុញសេវាសាធារណៈឌីជីថល និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។

គួរបញ្ជាក់ថា វេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកល ឆ្នាំ២០២៦ នេះ ផ្តោតលើប្រធានបទ៖ ការដឹកជញ្ជូនប្រកបដោយចីរភាព៖ ការដឹកជញ្ជូនអ្នកដំណើរកាន់តែងាយស្រួល និងរំហូរដឹកជញ្ជូនទំនិញកាន់តែរលូន៕




0 Comments:

Post a Comment