/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 8 September 2026

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញយ៉ាងកម្លាំងសមត្ថកិច្ចទាំងអស់ ឱ្យបន្តពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ខណៈបញ្ហាគ្រឿងញៀននៅតែជាក្តីកង្វល់ដ៏ធំមួយ មិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាក្នុងតំបន់ទាំងមូលផងដែរ។

លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ទោះបីជាកិច្ចខិតខំប្រឹងប្រែងបង្ក្រាប និងដុតបំផ្លាញគ្រឿងញៀនមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ រហូតដល់ជិតមួយតោនក្នុងការចាប់បានម្តងៗក្តី ក៏បទល្មើសនេះនៅតែបន្តកើតមាន និងមានលក្ខណៈស្មុគស្មាញ។

លោកបានលើកទឹកចិត្តឱ្យកម្លាំងសមត្ថកិច្ចប្រើប្រាស់ប្រព័ន្ធចារកម្ម និងរបៀបរបបតាមដានមុខសញ្ញាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព និងស៊ីជម្រៅ ដើម្បីឈានទៅដល់ការបង្ក្រាបបណ្តាញជួញដូរខ្នាតធំ។

លោកបន្ថែមថា ថ្មីៗនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិភ្នំពេញ សមត្ថកិច្ចបានរកឃើញពីការប្រែប្រួល នៃមុខសញ្ញាដែលនាំសារធាតុញៀន ឬកញ្ឆាស្ងួតចេញពីកម្ពុជាទៅក្រៅប្រទេស ដោយបច្ចុប្បន្នមានជនជាតិចម្រុះជនជាតិសាសន៍ដូចជា កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ដែលនឹកស្មានមិនដល់ ថាមានជាប់ពាក់ព័ន្ធនឹងការជួញដូរនេះ៕


0 Comments:

Post a Comment