/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 8 September 2026

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត នាំយកអង្ករចំនួន ២តោន មីខ្លាឃ្មុំក្រហម ២០០កេស និងទឹកសុទ្ធ ២០០កេស ឧបត្ថម្ភតាមរយៈឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

ជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លានេះ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ពិធីប្រគល់ទទួលជំនួយនេះ បានប្រព្រឹត្តទៅនៅអគារ The Kampus រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធី "បេះដូងសប្បុរសដើម្បីភូមិរង់ចាំ" តាមរយៈសកម្មភាពសំខាន់ៗមួយចំនួន ជាពិសេសការប្រកួតមិត្តភាពសប្បុរសធម៌ ក្នុងគោលដៅរៃអង្គាសថវិកា និងសម្ភារៈ ដើម្បីចុះទៅឧបត្ថម្ភដល់ភូមិរង់ចាំផ្ទាល់តែម្ដង នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

0 Comments:

Post a Comment