/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 1 September 2026

ចំនួនអ្នកទស្សនា: Views

កណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល ដែលបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ការប្រកាសសមាសភាពគណៈកម្មាធិការ អ.ន.ក. ក្រុង-ស្រុក នាពេលនេះ គឺជាការអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់ មហាសន្និបាតវិសាមញ្ញសមាគមអតីតយុទ្ធជនកម្ពុជា តំណាងទូទាំងប្រទេស កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ដោយមហាសន្និបាតវិសាមញ្ញនេះ បានសម្រេចអនុម័តលក្ខន្តិកៈថ្មីរបស់សមាគម និងបានដាក់ចេញនូវការកែសម្រួលសំខាន់ៗចំនួន ៣ រួមមាន៖ ទី១. ដាក់បញ្ចូលមុខសញ្ញា និវត្តជនជាមន្ត្រីរាជការ ឱ្យចូលជាសមាជិកសមាគម។ ទី២. ប្តូរឈ្មោះពី «សមាគមអតីតយុទ្ធជនកម្ពុជា» មកជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» (អ.ន.ក.) និងទី៣. កែសម្រួល និងរៀបចំរចនាសម្ព័ន្ធថ្មីរបស់សមាគមនៅតាមក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក រហូតដល់ឃុំ-សង្កាត់ ដើម្បីធានាឱ្យការគ្រប់គ្រង ការថែទាំ និងការបម្រើអតីតយុទ្ធជន និងនិវត្តជន កាន់តែមានប្រសិទ្ធភាព ជិតស្និទ្ធ និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់សមាជិក។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការកែសម្រួលនេះ បានបង្ហាញពីចក្ខុវិស័យរយៈពេលវែង និងការយកចិត្តទុកដាក់របស់សមាគម ចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជន ពីព្រោះពួកគាត់បានធ្វើពលិកម្មយ៉ាងធំធេង ទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ នៅក្នុងគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រកម្ពុជា។ មួយវិញទៀត គឺការរៀបចំសមាគមនេះ ជាការរៀបចំផ្លូវសម្រាប់មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់រូបនាពេលអនាគតផងដែរ ព្រោះនៅពេលឈានដល់វ័យចូលនិវត្តន៍ យើងក៏នឹងក្លាយជានិវត្តជនដូចគ្នា ដូច្នេះ ការយកចិត្តទុកដាក់ចំពោះនិវត្តជននាពេលបច្ចុប្បន្ន គឺជាការរៀបចំប្រព័ន្ធសុខុមាលភាពសង្គមមួយដែលអាចផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់មន្ត្រីរាជការគ្រប់រូបសម្រាប់ថ្ងៃអនាគត៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail


0 Comments:

Post a Comment