/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Thursday, 6 November 2025

 ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ពីតួនាទីរបស់កម្ពុជាដែលអាចតភ្ជាប់វិនិយោគិនអាមេរិក ទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារពិភពលោក

(វ៉ាស៊ីងតុន ឌីស៊ី)៖ ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានអញ្ជើញជាអធិបតី ដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចពិភាក្សាការងារតុមូលដែលបានរៀបចំដោយ ក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន (US-ASEAN Business Council – US ABC)។

កិច្ចពិភាក្សាតុមូលបានប្រព្រឹត្តទៅក្នុងបរិយាកាសបើកចំហ និងស្ថាបនា ដោយផ្តោតលើការផ្សារភ្ជាប់ឱកាសវិនិយោគជាក់ស្តែង។

ក្នុងនោះដែរលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនៅទីក្រុងគូឡាឡាំពួរ ប្រេទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ និងកំណែទម្រង់ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់ការលើកទឹកចិត្តពិសេសសម្រាប់វិស័យបច្ចេកវិទ្យា ឧស្សាហកម្មកែច្នៃ និងថាមពលស្អាត ស្របតាមតម្រូវការរបស់វិនិយោគិនសកល។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីតួនាទីរបស់កម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្ម (Manufacturing Hub) ដែលអាចតភ្ជាប់វិនិយោគិនអាមេរិកទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

កិច្ចពិភាក្សាតុមូលនេះ គឺជាស្ពានដ៏សំខាន់ក្នុងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអាម៉េរិក ហើយការចូលរួមរបស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានផ្តល់ឱកាសឱ្យក្រុមហ៊ុនអាម៉េរិកមានទំនាក់ទំនងផ្ទាល់ជាមួយដៃគូក្នុងស្រុកដែលមានបទពិសោធន៍ និងលទ្ធភាពវិនិយោគរួមគ្នា (Joint Ventures)ក្នុងពេលអនាគត។

ជាមួយគ្នានោះដែរ US-ABC បានបង្ហាញឆន្ទៈ.ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្សព្វផ្សាយអំពីឱកាស និងសក្កានុពលវិនិយោគជាក់ស្តែងនៅកម្ពុជា និងបន្តជំរុញឱ្យក្រុមហ៊ុនសមាជិករបស់ខ្លួនបង្កើនវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត៕

ចំនួនអ្នកទស្សនា: Views

Tuesday, 4 November 2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Michael G. DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាសុីបូព៌ា និងប៉ាសុីហ្វិក ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕

Monday, 3 November 2025

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកនិងមន្រ្តីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូរីជលសារ ខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកផ្តល់ជូនគ្រួសារប្រជាពលរដ្ឋចំនួន២៦៣គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ នៅឃុំចំនួន៤ ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ នៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់ ឱ្យបង្កើនការប្រុងប្រយ័ត្នឲ្យបានជាអតិបរមា ក្នុងអំឡុងរដូវវស្សានេះ ជាពិសេសត្រូវ មើលថែទាំក្មេងតូចៗ កុំឲ្យលេងទឹកផ្ដេសផ្ដាស ដើម្បីចៀសវាងគ្រោះថ្នាក់ដែលមិនអាចស្មានដល់។ ក្រៅពីនេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់រក្សា អនាម័យជានិច្ច ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗក្នុងរដូវទឹកឡើងនេះផងដែរ។

អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ មី១កេស ប្រេងឆា១លីត្រ នំ១ប្រអប់ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាមួយចំនួនទៀត៕

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២៥) ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ»។

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖

Saturday, 1 November 2025

(ពោធិ៍សាត់)៖ 
ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥ ឈានចូល ២០២៦ និងក្នុងឱកាសខេត្តពោធិ៍សាត់ ត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០២៦ឆាប់ៗខាងមុខ អាជ្ញាធរខេត្តពោធិ៍សាត់ បានត្រៀមលក្ខណៈ បង្កើតព្រឹត្តិការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ ដោយចាប់ផ្តើមដំបូងត្រូវរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ ការតុបតែងផ្កាភ្ញី លម្អភ្លើងចម្រុះព័ណ៌ និងបង្កើតរូបនិម្មិតសញ្ញា នៅតាមដងផ្លូវ តាមច្រាំងស្ទឹង និងនៅលើបូរីវប្បធម៌កោះសំពៅមាស ដើម្បីចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

(ម៉ុងត្រេអាល់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា និងស្ថានអគ្គកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់ ចូលរួមក្នុងជំនួបពិភាក្សាការងារតុមូល ជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចធំៗរបស់កាណាដា ដែលមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា។

Thursday, 30 October 2025

 ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ នេះ៖ លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង និង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងព្រៃវែង នៅសាលប្រជុំធំសាលាក្រុងព្រៃវែង។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅ ការិយាល័យកណ្តាលនៃ ក្រុមហ៊ុនសាជីវកម្ម Manulife Financial Corporation ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា ដើម្បីសិក្សាស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធការងារបែបទំនើប និងប្រតិបត្តិការប្រចាំថ្ងៃ ក្រោមការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ លោកនាយកប្រតិបត្តិ Phil Withering ព្រមទាំងបន្តដោយកិច្ចពិភាក្សាការងារតុមូលជាមួយស្ថាប័នជាដៃគូរបស់ Manulife និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia)​ ដែលបានរួមចំណែកអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា ​ដែលស្របទៅនឹងចក្ខុវិស័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

 នាព្រឹកថ្ងៃព្រហស្បតិ៍៨កើត ខែកត្កិក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៧ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈ អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត តំណាងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងស្វាយរៀង​ លោក លោកស្រី ប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក​ទាំង៨​ លោក​ លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត។

ទោះបីក្នុងពេលអញ្ជើញបំពេញបេសកកម្មការទូតសភានៅក្នុងប្រទេសបារំាងយ៉ាងណាក្តី ក៏សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសមាជិករដ្ឋសភាដែលកំពុងបំពេញបេសកកម្មការទូតសភានៅក្រៅប្រទេស រួមទំាងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារំាង និងសហការី បានប្រារព្ធពិធីថ្វាយព្រះពរព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគម្រប់ខួប ២១ ព្រះវស្សា នៃការគ្រងរាជសម្បត្តិរបស់ព្រះអង្គ នៅស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ។

Sunday, 26 October 2025

(ភ្នំពេញ)៖ លោក គីតាមឹរ៉ា តូស៊ីហ៉ីរូ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ ស្វាគមន៍វឌ្ឍនភាព នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៉ី។

យោងតាមសេចក្ដីថ្លែងការណ៍៣ចំណុច ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃដដែលនេះ បានបញ្ជាក់ថា៖

*ទី១៖ រដ្ឋាភិបាលជប៉ុន សូមស្វាគមន៍ចំពោះវឌ្ឍនភាពកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានធ្វើឡើង នាថ្ងៃទី២៣ ខែតុលា នៅប្រទេសម៉ាឡេស៊ី ដែលបានពិភាក្សាអំពីការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងឯកភាពគ្នាលើការបង្កើតក្រុមសង្កេតការណ៍អាស៊ាន (AOT) ដែលជាការរួមចំណែក ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់ កាន់តែមានភាពច្បាស់លាស់។

* ទី២៖ រដ្ឋាភិបាលជប៉ុន ក៏សូមសម្តែងនូវការគោរព ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន ដែលបានគាំទ្រដល់ការពិភាក្សារវាងប្រទេសកម្ពុជា និងថៃ។

* ទី៣៖ ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា ប្រទេសទាំងពីរ នឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនា។ ក្នុងន័យនេះ ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា៕

(ភ្នំពេញ)៖ កិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី ដែលកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានផ្លូវការ៖

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនាដើមខែវិច្ឆិកា ខាងមុខនេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែង។

(ព្រះវិហារ)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងបន្តផ្គត់ផ្គង់ម្ហូបប្រចាំថ្ងៃចំនួន ២ពេលដល់ជនភៀសសឹកក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។