/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ កណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ កណ្ដាល / ទំនាក់ទំនងTele: 012984855....

Thursday, 30 October 2025

ចំនួនអ្នកទស្សនា: Views

 នាព្រឹកថ្ងៃព្រហស្បតិ៍៨កើត ខែកត្កិក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៧ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈ អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត តំណាងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងស្វាយរៀង​ លោក លោកស្រី ប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក​ទាំង៨​ លោក​ លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត។

របៀបវារៈនៃកិច្ចប្រជុំ៖

១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦

-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី២

២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែតុលា និងទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត

៣-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងឯកសារសម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៥។

៤-អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែតុលា ឆ្នាំ២០២៥។

៥-ស្តាប់របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃរដ្ឋបាលខេត្ត។

៦-ស្តាប់របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៥ របស់ គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។

៧-ស្តាប់របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៥ របស់ ការិយាល័យប្រជាពលរដ្ឋខេត្ត។

៨-សេចក្តីផ្សេងៗ។

0 Comments:

Post a Comment