/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ កណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ កណ្ដាល / ទំនាក់ទំនងTele: 012984855....

Thursday, 6 November 2025

ចំនួនអ្នកទស្សនា: Views

 ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ពីតួនាទីរបស់កម្ពុជាដែលអាចតភ្ជាប់វិនិយោគិនអាមេរិក ទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារពិភពលោក

(វ៉ាស៊ីងតុន ឌីស៊ី)៖ ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានអញ្ជើញជាអធិបតី ដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចពិភាក្សាការងារតុមូលដែលបានរៀបចំដោយ ក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន (US-ASEAN Business Council – US ABC)។

កិច្ចពិភាក្សាតុមូលបានប្រព្រឹត្តទៅក្នុងបរិយាកាសបើកចំហ និងស្ថាបនា ដោយផ្តោតលើការផ្សារភ្ជាប់ឱកាសវិនិយោគជាក់ស្តែង។

ក្នុងនោះដែរលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនៅទីក្រុងគូឡាឡាំពួរ ប្រេទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ និងកំណែទម្រង់ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់ការលើកទឹកចិត្តពិសេសសម្រាប់វិស័យបច្ចេកវិទ្យា ឧស្សាហកម្មកែច្នៃ និងថាមពលស្អាត ស្របតាមតម្រូវការរបស់វិនិយោគិនសកល។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីតួនាទីរបស់កម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្ម (Manufacturing Hub) ដែលអាចតភ្ជាប់វិនិយោគិនអាមេរិកទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

កិច្ចពិភាក្សាតុមូលនេះ គឺជាស្ពានដ៏សំខាន់ក្នុងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអាម៉េរិក ហើយការចូលរួមរបស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានផ្តល់ឱកាសឱ្យក្រុមហ៊ុនអាម៉េរិកមានទំនាក់ទំនងផ្ទាល់ជាមួយដៃគូក្នុងស្រុកដែលមានបទពិសោធន៍ និងលទ្ធភាពវិនិយោគរួមគ្នា (Joint Ventures)ក្នុងពេលអនាគត។

ជាមួយគ្នានោះដែរ US-ABC បានបង្ហាញឆន្ទៈ.ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្សព្វផ្សាយអំពីឱកាស និងសក្កានុពលវិនិយោគជាក់ស្តែងនៅកម្ពុជា និងបន្តជំរុញឱ្យក្រុមហ៊ុនសមាជិករបស់ខ្លួនបង្កើនវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត៕

0 Comments:

Post a Comment