/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Monday, 24 August 2026

ចំនួនអ្នកទស្សនា: Views


**ខេត្តតាកែវ ៖** ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ក្នុងមូលដ្ឋាន ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់ទិន្នផលត្រីធម្មជាតិឲ្យកាន់តែសម្បូរបែប។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួមពិធីបញ្ចេញត្រីចម្រុះជាង ២០ ម៉ឺនក្បាល ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ នៅអាងទំនប់ទឹកខ្ពបត្របែក ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានសង្កត់ធ្ងន់ថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដូចជា ដងឆក់ ស្បៃមុងក្រឡាញឹក ថ្នាំពុល និងឧបករណ៍ផ្ទុះគ្រប់ប្រភេទ ពិតជាបានបំផ្លាញកូនត្រី និងជីវចម្រុះក្នុងទឹកយ៉ាងធ្ងន់ធ្ងរ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ និងចូលរួមសហការជាមួយអាជ្ញាធរ ព្រមទាំងគោរពតាមការណែនាំរបស់មន្ត្រីជលផល ដើម្បីរក្សាប្រភពធនធានមច្ឆាជាតិ ទ្រទ្រង់ជីវភាពគ្រួសារ និងបន្សល់ទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបន្តចុះល្បាតជាប្រចាំ និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គលណាដែលនៅតែបន្តលួចប្រព្រឹត្តបទល្មើសជលផលខុសច្បាប់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យចូលរួមរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរជិតបំផុត នៅពេលជួបប្រទះនឹងសកម្មភាពនេសាទខុសច្បាប់ណាមួយ ដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕

0 Comments:

Post a Comment