/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 4 August 2026

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤,៩២៣បណ្ណ ជូនប្រជាពលរដ្ឋចំនួន ២,៦២៦គ្រួសារ នៅភូមិដំណាក់បេង ដំណាក់ក្សាន្តអូរដា និងភូមិបួរ នៃឃុំបួរ ស្រុកភ្នំព្រឹក។

ពិធីនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការធានាសន្តិសុខដីធ្លីជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានណែនាំប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ ឱ្យថែរក្សាបណ្ណឱ្យបានល្អ និងមិនត្រូវលក់ដី ឬដាក់បញ្ចាំនោះទេ គួររក្សាទុកសម្រាប់ចែកតកូនតចៅ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលចេញដោយក្រសួងផែនការ ត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី។ ចំណែកគ្រួសារទូទៅត្រូវបង់សេវា ១ម៉ែត្រការ៉េ ៤រៀល សម្រាប់ដីកសិកម្ម និង ១ម៉ែត្រការ៉េ ៣០រៀល សម្រាប់ដីសាងសង់។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំឭកប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ថែរក្សាអនាម័យបរិស្ថាន បង្កើនការដាំដើមឈើ និងដំណាំហូបផ្លែនៅជុំវិញផ្ទះ។

ឯកឧត្តម សុខ លូ បានដាស់តឿនដល់ប្រជាពលរដ្ឋឱ្យមានស្មារតីរួបរួមសាមគ្គីឯកភាពគ្នាជាធ្លុងមួយ គាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រជាពលរដ្ឋទាំងអស់បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដ៏មានតម្លៃនេះសម្រាប់ប្រើប្រាស់ជាប្រយោជន៍ និងចែកតកូនតចៅ៕

0 Comments:

Post a Comment