/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Thursday, 27 August 2026

ចំនួនអ្នកទស្សនា: Views

(ឧត្តរមានជ័យ)៖​ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី Rosie Winterton រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក នៅសាលាបឋមសិក្សាគោកប្រាសាទ​ ស្ថិតនៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ជាការផ្តល់ក្តីសង្ឃឹម និងឱកាសរៀនសូត្រដល់កុមារដែលរងគ្រោះដោយសារតែទម្ងន់គ្រាប់ផ្លោងរបស់ទាហានថៃ។

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី Rosie Winterton រួមជាមួយមន្ត្រីការទូតជាច្រើនរូប បានចុះពិនិត្យដោយផ្ទាល់ស្ថានភាពសាលា​បឋមសិក្សាគោកប្រាសាទ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណង ពិនិត្យដោយផ្ទាល់អំពីស្ថានភាពអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធអប់រំដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតំបន់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងស្វែងយល់ពីការអនុវត្តកម្មវិធីអប់រំ ដែលទទួលបានការគាំទ្រពីចក្រភពអង់គ្លេស ជាពិសេសការផ្តល់ការគាំទ្រ និងឱកាសសិក្សាដល់កុមារដែលត្រូវបានផ្លាស់ទីលំនៅដោយសារស្ថានភាពជម្លោះ។

ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានលើកឡើងថា វត្តមានរបស់លោកស្រី Rosie Winterton មកកាន់ខេត្តឧត្តរមានជ័យ និងការចុះពិនិត្យដោយផ្ទាល់នៅសាលាបឋមសិក្សាគោកប្រាសាទ គឺជាសក្ខីភាពបង្ហាញ ពីស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ចំពោះការស្តារឡើងវិញ និងការពង្រឹងវិស័យអប់រំនៅកម្ពុជា។

លោកអភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការគាំទ្រទាំងនេះ មានសារៈសំខាន់ណាស់ក្នុងការជួយនាំយកក្តីសង្ឃឹម និងបន្តផ្តល់ឱកាសរៀនសូត្រដល់កុមារដែលរងផលប៉ះពាល់ដោយសារជម្លោះ។ លោកបានសង្កត់ធ្ងន់ថា៖ «កម្ពុជាត្រូវការសន្តិភាពជាចាំបាច់ ដើម្បីធានាថា គ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសរៀនសូត្រ ឬការអភិវឌ្ឍខ្លួន ដោយសារបញ្ហាជម្លោះឡើយ»។

ការចុះពិនិត្យរបស់លោកស្រីរដ្ឋមន្ត្រីចក្រភពអង់គ្លេសនាពេលនេះ មិនត្រឹមតែជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះការស្តារ និងពង្រឹងវិស័យអប់រំនៅតំបន់រងផលប៉ះពាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញ ពីសារៈសំខាន់នៃការការពារសិទ្ធិទទួលបានការអប់រំរបស់កុមារ ទោះបីស្ថិតក្នុងស្ថានភាពប្រឈម ឬតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះក៏ដោយ។

ដំណើរទស្សនកិច្ចនេះ ក៏ជាសារដ៏មានអត្ថន័យមួយទៅកាន់សហគមន៍អន្តរជាតិ អំពីសារៈសំខាន់នៃការរួមគ្នារក្សាសន្តិភាព ការពារកុមារ និងធានាឱ្យការអប់រំនៅតែបន្តដំណើរការ ដើម្បីឱ្យកុមារនៅតាមតំបន់ព្រំដែនអាចបន្តការសិក្សា អភិវឌ្ឍសមត្ថភាព និងឈានទៅរកអនាគតដ៏ប្រសើរប្រកបដោយក្តីសង្ឃឹម៕


0 Comments:

Post a Comment