/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Friday, 21 August 2026

ចំនួនអ្នកទស្សនា: Views

  

(តាកែវ)៖ ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងត្រូវបានកសាងឡើងដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ចុះប្រគល់ជូនដល់លោក ម៉ាន សុខ ដែលជាអតីតយុទ្ធជន រស់នៅភូមិអណ្តែងសាំងជ្វា ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា សម្ដេចតេជោ និងសម្ដេចមហាបវរធិបតី តែងតែគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខ ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ គ្រួសារអតីតយុទ្ធជន។ សម្ដេចទាំងទ្វេតែងតែចាត់ទុកការជួយដល់បងប្អូនអតីតយុទ្ធជនថា គឺជាការតបស្នងសងគុណចំពោះការលះបង់ និងធ្វើពលីកម្មរបស់បងប្អូនចំពោះប្រទេសជាតិ និងប្រជាជន។

លោក ម៉ាន សុខ ដែលជាអតីតយុទ្ធជន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសាងសង់ផ្ទះថ្មីជូនដល់រូបលោក បានរស់នៅសមរម្យនៅថ្ងៃនេះ។ លោកក៏បានគោរពជូនពរសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ ដើម្បីបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងបន្ថែមទៀត។

ការយកចិត្តទុកដាក់នេះ ឆ្លុះបញ្ចាំងពីការដឹងគុណដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំចំពោះវីរភាព និងការលះបង់របស់អតីតយុទ្ធជន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការកសាង និងការពារជាតិមាតុភូមិ៕

0 Comments:

Post a Comment