/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Wednesday, 3 June 2026

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោត​សរ​សើរអភិបាលខេត្ត និងមេយោធាខេត្តកំពង់ធំ ធ្វើការងារបានល្អពាក់ព័ន្ធនិវត្តជន និងអតីតយុទ្ធ​ជន បង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់លើសុខទុក្ខរបស់ពួកគាត់។

ខេត្តកំពង់ធំជាខេត្តទី១២ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះ​សំណាល​ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​ខេត្ត។ សម្តេចតេជោ បានកត់សម្គាល់ថា ខេត្តកំពង់ធំ ជាខេត្តដំបូង ដែលបានធ្វើរបាយការណ៍ស្តីពីនយោបាយ​គាំពារ​សង្គម។

សម្តេចតេជោ បានបញ្ជាក់ថា និវត្តជន និងអតីតយុទ្ធជនសុទ្ធតែជាអ្នកមានស្នាដៃចំពោះជាតិ​មាតុ​ភូមិ ដូច្នេះមិនត្រូវទុកពួកគាត់ចោលនោះឡើយ។

យោងតាមរបាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា គ្រួសារ​មាន​បណ្ណសមធម៌ ដែលបានពីកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ មានចំនួន ៤៨ ៨៩៣​គ្រួសារ ក្នុងនោះ ក១ មានចំនួន ១៦ ១៩០គ្រួសារ និងក្រ២ មានចំនួន ៣២ ៧០៣គ្រួសារ។ អ្នក​ទទួល់ផលពីកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារមានចំនួន ៤៦ ៤៩៧គ្រួសារ ដែលមាន​ចំនួនទឹកប្រាក់ ៤.៦១៧.៤០៨.០០០រៀល។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា ខេត្តបានបើកផ្តល់​ប្រាក់សោធន​របស់​អតីត​មន្ត្រីរាជ​ការ​ស៊ីវិល (និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ អ្នកក្នុង​បន្ទុក និងកូនកំព្រារបស់សពនិវត្តជន និង​មន្ត្រី​រាជការស៊ីវិល) បានចំនួន ២ ៧០៥នាក់ ស្មើនឹងទឹកប្រាក់ ១.៨៧៧.៩៦៦.៣០៣រៀល។

បើកផ្តល់ប្រាក់សោធនរបស់អតីតយុទ្ធជន (និវត្តជន ពិការ ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនពលី និងជនមរណៈ) មាន ៤.០៤៦នាក់ ស្មើនឹងទឹកប្រាក់ ២.៦៩៧.៣០០.៤៦៦រៀល។

ក្រៅពីនោះបេឡាជាតិសន្តិសុខសង្គម បានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល​សម្រាប់​ស្ត្រីនៅពេលសម្រាលកូនចំនួន ៩.៤៣៣ នាក់ សរុបជាទឹកប្រាក់ ៥.០១១.២០០.០០០រៀល៕អត្ថបទដោយ MET KIM AU

0 Comments:

Post a Comment