/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Wednesday, 20 May 2026

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានថ្លែងថា ការរៀបចំឲ្យមានគេហទំព័រ នៅតាមខេត្តមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ មានគោលបំណងដើម្បីឲ្យមន្ទីរព័ត៌មាននីមួយៗ មានកន្លែងសម្រាប់ស្តុកទុកឯកសារ ព័ត៌មាន និងទិន្នន័យរបស់ខ្លួន ហើយក៏ជាផ្នែកមួយនៃការចូលរួមកសាងប្រព័ន្ធទិន្នន័យជាតិរួម ដើម្បីភ្ជាប់ និងគ្រប់គ្រងព័ត៌មានឲ្យមានប្រសិទ្ធភាព និងងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ការរៀបចំគេហទំព័រ សម្រាប់មន្ទីរព័ត៌មាន គឺជាជំហានសំខាន់ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការ ឲ្យមានភាពទាន់សម័យ រហ័ស និងមានប្រសិទ្ធភាព។

ភ្ជាប់ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា គេហទំព័រទាំងនេះ នឹងក្លាយជាវេទិកាផ្លូវការសម្រាប់ផ្សព្វផ្សាយព័ត៌មាន សេចក្ដីជូនដំណឹង សកម្មភាពការងារ និងសេវាសាធារណៈផ្សេងៗ ដល់ប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងទូលំទូលាយ។

ចំណុចសំខាន់ៗដែលលោករដ្ឋមន្ត្រី នេត្រ ភក្រ្តា លើកឡើងខាងលើនេះបានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ និងការការពារគេហទំព័រ» ជូនមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីមន្ទីរព័ត៌មានរាជធានី ខេត្តចំនួន ១១២នាក់ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នាសាលមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ទីស្តីការក្រសួង បន្ទាប់ដំណើរការរយៈពេល ២ថ្ងៃរួចមក។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា មន្ទីរព័ត៌មានទាំងអស់ត្រូវតែរៀបចំគេហទំព័ររឹងមាំដើម្បីបង្កើតទិន្នន័យនៅលើវេទិកាឌីជីថល ព្រោះគេហទំព័របម្រើជាឃ្លាំងទិន្នន័យសំខាន់ៗសម្រាប់ព័ត៌មានផ្លូវការ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាព និងភាពងាយស្រួលនៃការផ្ទុកទិន្នន័យ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺជាផ្នែកមួយនៃកិច្ចពង្រឹង និងពង្រីកការងារឲ្យកាន់តែទូលំទូលាយ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានរបស់ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានី ខេត្ត ក្នុងការផ្តល់ព័ត៌មានដែលទុកចិត្តបានដល់សាធារណៈជនទាន់ពេលវេលា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កិច្ចការដែលក្រសួងព័ត៌មានកំពុងធ្វើនេះ ក៏ជាការរួមចំណែកអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងការកែទម្រង់វិស័យព័ត៌មានឲ្យស្របតាមបរិបទបច្ចេកវិទ្យាសម័យថ្មី ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់៕

0 Comments:

Post a Comment