/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Monday, 11 May 2026

ចំនួនអ្នកទស្សនា: Views

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ និង FASMEC ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគម ចូលជួបសម្ដែងការគួសម និងទទួលនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកឧកញ៉ា តែ តាំងប៉ បានសម្តែងនូវសេចក្តីត្រេកអរ និងមហាកិត្តិយសយ៉ាងខ្ពង់ខ្ពស់បំផុត ដែលសម្ដេចកិត្តិសង្គហបណ្ឌិត បានអនុញ្ញាតឱ្យប្រតិភូសមាគមចូលជួបសម្ដែងការគួសមនាពេលនេះ។ លោកឧកញ៉ា ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ដែលជានិច្ចកាល សម្ដេចតែងតែផ្ដល់នូវក្ដីមេត្តា និងការគាំទ្រដល់សហគ្រិនក្នុងស្រុក ជាពិសេសវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

ក្នុងជំនួបនោះ ឧកញ៉ាប្រធាន ក៏បានជម្រាបជូនសម្ដេចអំពីវឌ្ឍនភាពការងារ សមិទ្ធផលសម្រេចបាន និងទិសដៅការងារបន្តរបស់សមាគម ក្នុងការជំរុញចលនា «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកឧកញ៉ា តែ តាំងប៉ ក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានខិតខំប្រមូលផ្ដុំសហគ្រិន និងជួយជ្រោមជ្រែងដល់ការផលិតផលិតផលក្នុងស្រុកឱ្យមានគុណភាព និងស្ដង់ដារ។ សម្ដេចបានសង្កត់ធ្ងន់ថា វិស័យ SMEs គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដូច្នេះការពង្រឹងសមត្ថភាពសហគ្រិនក្នុងស្រុក គឺជាកត្តាចាំបាច់បំផុត។

ទន្ទឹមនឹងនោះ សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដល់នូវអនុសាសន៍ណែនាំដ៏មានតម្លៃដល់ថ្នាក់ដឹកនាំ FASMEC ឱ្យបន្តសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់សហគ្រិន ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ៕⁩អត្ថបទដោយ Nou Seyha

0 Comments:

Post a Comment