/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Monday, 18 May 2026

ចំនួនអ្នកទស្សនា: Views

  

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី ៧១ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៃសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយមា នការចូលរួមពីអនុប្រធាន សមាជិក សមាជិកា នៃសាខាកាកបាទក្រហមខេត្តតាកែវ និងសប្បុរជន យ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទិវានេះប្រារព្ធធ្វើឡើងក្នុងគោលដៅរួមចំណែកលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការនានាក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេសការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងហានិភ័យពីគ្រោះមហន្តរាយ និងគ្រោះអាសន្ននានាជាយថាហេតុ ហើយត្រូវការជំនួយមនុស្សធម៌។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងអំពាវនាវដល់ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនជាតិ-អន្តរជាតិ បន្តចូលរួមចំណែកនិងផ្តល់ការគាំទ្រ ទាំងស្មារតី សម្ភារនិងថវិកាដល់ចលនានិងសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដើម្បីបន្តសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋ ជាពិសេសការជួយសម្រាលទុក្ខលំបាករបស់វីរកងទ័ព និងបងប្អូនភៀសសឹក ដែលរងគ្រោះដោយការឈ្លានពានពីសំណាក់កងទ័ពថៃ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថាបងប្អូនប្រជាពលរដ្ឋពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភាពខ្លាំងរបស់កម្ពុជា តាមរយៈការជួយគាំទ្រផលិតផលក្នុងស្រុក ដែលនឹងជួយបង្កើនគុណភាពនិងផលិតផលក្នុងស្រុក ឱ្យកាន់តែល្អប្រសើឡើង។

បន្ថែម ពីនេះឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់សមាជិក សមាជិក នៃអង្គពិធីទាំងអស់ចូលរួមប្រើប្រាស់បណ្ណបើកបរឌីជីថល ដែលអាចស្នើសុំបានដោយងាយស្រួល លឿនរហ័ស និងមានសុវត្ថិភាពខ្ពស់៕ អត្ថបទដោយ NOU SEYHA

0 Comments:

Post a Comment