/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Friday, 6 March 2026

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការ និងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាសហអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ រយៈពេល១ឆ្នាំ ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

ឆ្លងកាត់បទពិសោធក្នុងការអនុវត្តផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចំនួន១០លើកកន្លងទៅ (២០១៧-២០២៥) ពិនិត្យឃើញថា ជាជំហានៗផែនការយុទ្ធនាការនេះ បានក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជា សម្រេចនូវក្តីសង្ឃឹម «កម្ពុជាគ្មានគ្រឿងញៀននាអនាគត»។

ផែនការដែលមានលក្ខណៈជាយុទ្ធសាស្ត្រនេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចាត់តាំងអនុវត្តតាមតួនាទី និងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងទទួលបានលទ្ធផល គួរឲ្យកត់សម្គាល់។

ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ សម្រេចបានកិច្ចការសំខាន់ៗមួយចំនួនដូចជា៖

*១៖ ជំរុញការផ្សព្វផ្សាយ អប់រំយ៉ាងផុលផុស តាមគ្រប់មធ្យោបាយ គ្រប់រូបភាព និងដល់ទីកន្លែងសរុបចំនួន ២០៨,៣១៨លើក ដែលមានអ្នកចូលរួម និងទទួលសារអប់រំក្នុងម្នាក់អាចទទួលសារអប់រំលើសពីម្តង (តួលេខបូកយោងសរុបចំនួន ២៣,៣០១,៤៤២អង្គ/នាក់) ក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រើប្រាស់យុទ្ធវិធី នៃការអប់រំ ផ្សព្វផ្សាយតាមបែបទាន់សម័យ តាមប្រព័ន្ធឌីជីថល និងបានកៀរគរ វិស័យឯកជន សមាគម សិល្បៈ កីឡា និង អង្គការនានា ក្នុងការចូលរួមជាជនបង្គោលក្នុងការងារផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងរៀបចំ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥» យ៉ាងអធិកអធម ប្រកបដោយខ្លឹមសារអត្ថន័យ និងបរិយាបន្ន

*២៖ តាមរយៈការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ទីតាំងអាជីវកម្មសរុបចំនួន១២កន្លែង ត្រូវបានបិទ

*៣៖ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ១០,៧៤៣ករណី ដោយឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ២៧,៨៨៤នាក់ និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទមានទម្ងន់ប្រមាណ ៥,៨៩៧គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៤២,៨១៤គីឡូក្រាម

*៤៖ បានបញ្ជូនអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាល និងស្តារនីតិសម្បទាសរុបចំនួន១៦,២១៦នាក់ បានធ្វើសមាហរណកម្មចូលក្នុងគ្រួសារ និងសហគមន៍វិញ សរុបចំនួន១០៦៤០នាក់៕

0 Comments:

Post a Comment