/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Monday, 30 March 2026

ចំនួនអ្នកទស្សនា: Views


កំពត៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរ ដែលមាន សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ក្នុងខេត្តកំពត និងសហគមន៍នេសាទ អូក្រសារខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានសហគមន៍នេសាទចំនួន៩ ក្នុងនោះមាន៖ សហគមន៍នេសាទត្រពាំងរពៅ, សហគមន៍នេសាទព្រែកត្នោត, សហគមន៍នេសាទចង្ហោន, សហគមន៍នេសាទកែបថ្មី, សហគមន៍នេសាទទទឹងថ្ងៃ, សហគមន៍នេសាទត្រពាំងសង្កែ, សហគមន៍នេសាទកំពង់សាមគ្គី, សហគមន៍នេសាទកោះគ្រឹះស្នា និងសហគមន៍នេសាទលក។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការបង្កើតឱ្យមានសហគមន៍នេសាទនេះ គឺជាគោលបំណងរបស់រាជរដ្ឋាភិបាលនៅក្នុងការផ្ទេរសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឱ្យចូលរួមគ្រប់គ្រងធនធានជលផលនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយចីរភាព និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ ហើយឈានទៅចាត់ទុកថាខ្លួនជាម្ចាស់ផ្ទាល់លើធនធានទាំងនោះ ដើម្បីទទួលបានផលប្រយោជន៍ពីធនធានទាំងនោះប្រកបដោយសមធម៌៕

ប្រភព៖ រដ្ឋបាលខេត្តកំពត


0 Comments:

Post a Comment