/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Tuesday, 13 January 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់មុខតំណែងលោក សៀង ឡាប្រេស្ស ជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជំនួសលោក នុត សាអាន អតីតប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលោក ម៉ក់ សម្បត្តិ ជាអនុប្រធាន។

ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំសមាជិក និងសមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ព្រមទាំងតំណាងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាចំនួន ១៥០រូប។

នាឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ ការយល់ដឹងបន្ថែមទៀតអំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃអនុសញ្ញានិងលិខិតុបករណ៍អន្តរជាតិផ្សេងៗទៀតពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ច្បាប់ជាតិជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីកំពុងបំពេញតួនាទី ជាអ្នកគ្រប់គ្រងកន្លែងឃាត់ខ្លួន និងឃុំខ្លួនជនដែលត្រូវបានដកហូតសេរីភាព។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏សកម្មនាពេលកន្លងមក និងបន្តមកដល់បច្ចុប្បន្ន រវាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានបញ្ជូនមន្ត្រីជំនាញ មកជួយបណ្តុះបណ្តាលដល់មន្ត្រីលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពីនីតិវិធីសំខាន់ៗក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេតករណីសង្ស័យថា មានទារុណកម្ម។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ ក៏បង្ហាញក្តីរីករាយ និងសាទរលោក សៀង ឡាប្រេស្ស ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងលោក ម៉ក់ សម្បត្តិ ជាអនុប្រធាន។ ជាងនេះទៅទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ជឿជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងមានសមត្ថភាពកាន់តែរឹងមាំ និងសកម្ម ក្នុងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកម្ពុជា ចូលជារដ្ឋភាគីនៃពិធីសារបន្ថែមនិងអនុសញ្ញាប្រឆាំងទារុណកម្ម ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

គួររំលឹកថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ហៅកាត់ថា (គ.ជ.ប.ទ) គឺជាគណៈកម្មាធិការថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។

គណៈកម្មាធិការនេះ មានគោលដៅបង្ការ និងប្រឆាំងរាល់ការធ្វើទារុណកម្ម និងអំពើផ្សេងៗទៀត ដើម្បីពង្រឹងការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម។ គ.ជ.ប.ទ មានវិសាលភាពអនុវត្តសកម្មភាពរបស់ខ្លួននៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា៕

ចំនួនអ្នកទស្សនា: Views

រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពីដំណើរការសាងសង់រយៈពេលមួយឆ្នាំ។ រោងចក្រផលិតសំកង់រថយន្តដែលសម្ពោធនាព្រឹកថ្ងៃនេះ វិនិយោគដោយក្រុមហ៊ុន វ៉ាន់លី ថាយអឺរ របស់ចិន ជាមួយទុនដំណាក់កាលដំបូងជិត ៣០០លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋកម្ពុជាជាង ៦០០កន្លែង។

Thursday, 6 November 2025

 ប.ស.ស. នៃក្រសួងការងារ របស់កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ពីអាស៊ាន

(ព្រុយណេ)៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១៥នេះ ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ស្ដីពី «ការដាក់ឯកសារទាមទារតាវកាលិកតាមរយៈកម្មវិធីទូរស័ព្ទ (Online Benefit Claim through NSSF Member App)» ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ នៅប្រទេសព្រុយណេ។

 ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ពីតួនាទីរបស់កម្ពុជាដែលអាចតភ្ជាប់វិនិយោគិនអាមេរិក ទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារពិភពលោក

(វ៉ាស៊ីងតុន ឌីស៊ី)៖ ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានអញ្ជើញជាអធិបតី ដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចពិភាក្សាការងារតុមូលដែលបានរៀបចំដោយ ក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន (US-ASEAN Business Council – US ABC)។

កិច្ចពិភាក្សាតុមូលបានប្រព្រឹត្តទៅក្នុងបរិយាកាសបើកចំហ និងស្ថាបនា ដោយផ្តោតលើការផ្សារភ្ជាប់ឱកាសវិនិយោគជាក់ស្តែង។

ក្នុងនោះដែរលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនៅទីក្រុងគូឡាឡាំពួរ ប្រេទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ និងកំណែទម្រង់ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់ការលើកទឹកចិត្តពិសេសសម្រាប់វិស័យបច្ចេកវិទ្យា ឧស្សាហកម្មកែច្នៃ និងថាមពលស្អាត ស្របតាមតម្រូវការរបស់វិនិយោគិនសកល។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីតួនាទីរបស់កម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្ម (Manufacturing Hub) ដែលអាចតភ្ជាប់វិនិយោគិនអាមេរិកទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

កិច្ចពិភាក្សាតុមូលនេះ គឺជាស្ពានដ៏សំខាន់ក្នុងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអាម៉េរិក ហើយការចូលរួមរបស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានផ្តល់ឱកាសឱ្យក្រុមហ៊ុនអាម៉េរិកមានទំនាក់ទំនងផ្ទាល់ជាមួយដៃគូក្នុងស្រុកដែលមានបទពិសោធន៍ និងលទ្ធភាពវិនិយោគរួមគ្នា (Joint Ventures)ក្នុងពេលអនាគត។

ជាមួយគ្នានោះដែរ US-ABC បានបង្ហាញឆន្ទៈ.ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្សព្វផ្សាយអំពីឱកាស និងសក្កានុពលវិនិយោគជាក់ស្តែងនៅកម្ពុជា និងបន្តជំរុញឱ្យក្រុមហ៊ុនសមាជិករបស់ខ្លួនបង្កើនវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត៕

Tuesday, 4 November 2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Michael G. DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាសុីបូព៌ា និងប៉ាសុីហ្វិក ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕

Monday, 3 November 2025

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកនិងមន្រ្តីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូរីជលសារ ខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា មកផ្តល់ជូនគ្រួសារប្រជាពលរដ្ឋចំនួន២៦៣គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ នៅឃុំចំនួន៤ ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ នៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់ ឱ្យបង្កើនការប្រុងប្រយ័ត្នឲ្យបានជាអតិបរមា ក្នុងអំឡុងរដូវវស្សានេះ ជាពិសេសត្រូវ មើលថែទាំក្មេងតូចៗ កុំឲ្យលេងទឹកផ្ដេសផ្ដាស ដើម្បីចៀសវាងគ្រោះថ្នាក់ដែលមិនអាចស្មានដល់។ ក្រៅពីនេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់រក្សា អនាម័យជានិច្ច ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗក្នុងរដូវទឹកឡើងនេះផងដែរ។

អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ មី១កេស ប្រេងឆា១លីត្រ នំ១ប្រអប់ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាមួយចំនួនទៀត៕

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២៥) ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ»។

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖

Saturday, 1 November 2025

(ពោធិ៍សាត់)៖ 
ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥ ឈានចូល ២០២៦ និងក្នុងឱកាសខេត្តពោធិ៍សាត់ ត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ឆ្នាំ២០២៦ឆាប់ៗខាងមុខ អាជ្ញាធរខេត្តពោធិ៍សាត់ បានត្រៀមលក្ខណៈ បង្កើតព្រឹត្តិការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ ដោយចាប់ផ្តើមដំបូងត្រូវរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ ការតុបតែងផ្កាភ្ញី លម្អភ្លើងចម្រុះព័ណ៌ និងបង្កើតរូបនិម្មិតសញ្ញា នៅតាមដងផ្លូវ តាមច្រាំងស្ទឹង និងនៅលើបូរីវប្បធម៌កោះសំពៅមាស ដើម្បីចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

(ម៉ុងត្រេអាល់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសកាណាដា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា និងស្ថានអគ្គកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់ ចូលរួមក្នុងជំនួបពិភាក្សាការងារតុមូល ជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចធំៗរបស់កាណាដា ដែលមានចំណាប់អារម្មណ៍លើទីផ្សារកម្ពុជា។