/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Monday, 13 April 2026

ចំនួនអ្នកទស្សនា: Views

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ខិតជិតដល់ ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ លោក លោកស្រី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល និងរាប់បាត្រព្រះសង្ឃ ១៥៩អង្គ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នាសួនសម្ដេចតេជោ ក្រុងស្ទឹងសែន។

ក្នុងពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល និងរាប់បាត្រព្រះសង្ឃនេះមានគោលបំណងផ្សារភ្ជាប់ជាមួយនឹងការគោរពដឹងគុណ និងការគាំទ្រដល់វីរកងទ័ពវីរនគរបាលជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារអធិបតេយ្យភាពជាតិ តាមបណ្តោយព្រំដែន និងការចូលរួមចំណែកសង្គម និងការគោរពដឹងគុណដល់វីរកងទ័ពជួរមុខនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ការចូលរួមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័ន ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងការពង្រឹងស្មារតីសាមគ្គីជាតិ ដើម្បីអភិរក្ស លើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរ ឱ្យកាន់តែរឹងមាំ និងបន្តឱ្យយុវជនជំនាន់ក្រោយបានទទួលនូវបទពិសោធន៍ក៏ដូចជាចំណេះដឹងថ្មីៗក្នុងការអនុវត្តការរស់នៅប្រចាំថ្ងៃ ពិសេសត្រូវមានសីលក្នុងខ្លួន៕

0 Comments:

Post a Comment