/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Saturday, 25 April 2026

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅទីក្រុងបានដា ស៊េរីបេហ្គាវ៉ាន់ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសប្រ៊ុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោក ដាតូ អឺរីវ៉ាន់ ពើហ៊ុន យូសូហ្វ រដ្ឋមន្ត្រី ការបរទេសទី២ នៃប្រទេសប្រ៊ុយណេដារូស្សាឡាម។

យោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា អាស៊ាន និងសហភាពអឺរ៉ុបនឹងប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនានៅឆ្នាំ២០២៧ ខាងមុខនេះ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងពេលវេលាសមស្របមួយ ដោយផ្តល់នូវកាលានុវត្តភាពដ៏ មានតម្លៃ សម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប ដើម្បីពិនិត្យឡើងវិញនូវការរីកចម្រើននៃកិច្ច សហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងកំណត់ទិសដៅនាពេលអនាគត ក្នុងគោលបំណងពង្រឹង បន្ថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។

បណ្តារដ្ឋមន្ត្រីការបរទេសក៏នឹងផ្លាស់ប្តូរទស្សនៈ គ្នាផងដែរ លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម សំដៅលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងក្រៅតំបន់។ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវការនេះ លោក ប្រាក់ សុខុន នឹងអញ្ជើញចូលគាល់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអីហ្សាឌីន វ៉ាទូឡាហ៍ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រី ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីការបរទេស នៃប្រទេសប្រ៊ុយណេដារូស្សាឡាម។

លោកឧបនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ជាតូ ស៊ីរីវ៉ាន់ ពើហ៊ុន យូសូហ្វ ដើម្បីពិភាក្សាអំពីការជំរុញចំណងមិត្តភាព ដ៏ជិតស្និទ្ធបន្ថែមទៀត ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនរវាងប្រទេសទាំងពីរ។ ខណៈដែលប្រទេសកម្ពុជា និងប៊្រុយណេនឹងប្រារព្ធខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំក្រោយ ដំណើរទស្សនកិច្ចដ៏សំខាន់នេះ នឹងផ្តល់សនៈថ្មី ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមកអាងប្រទេស និងប្រជាជនទាំងពីរ៕

0 Comments:

Post a Comment