(កណ្តាល)៖ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានជំរុញឱ្យអាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវឆ្លើយតបចំតម្រូវការជាក់ស្តែង និងប្រើប្រាស់ធនធានថវិកាប្រកបដោយតម្លាភាព គណនេយ្យភាព ដើម្បីជំរុញការអភិវឌ្ឍនៅមូលដ្ឋាន។
ការជំរុញបែបនេះក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក-ឃុំ(២០២៧-២០២៩) នៅថ្នាក់ស្រុកឆ្នាំ២០២៦ ដែលប្រព្រឹត្តទីនាពេលកន្លងទៅថ្មីៗនេះ។ ពិធីនេះក៏មាមវត្តមានចូលរួមពីសំណាក់ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកកណ្ដាលស្ទឹង តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការដៃគូអភិវឌ្ឍន៍ សប្បុរសជន និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក ប្រាក់ សារ៉ាត បានឱ្យដឹងថា គម្រោងដែលក្រុង-ស្រុក ឃុំ-សង្កាត់ ទូទាំងខេត្តបានស្នើឡើងក្នុងឆ្នាំ២០២៥ សម្រាប់អនុវត្តឆ្នាំ២០២៦នេះសរុប ៤៣២៥ គម្រោងក្នុងនោះវិស័យកសិកម្មមាន ២៦២គម្រោង វិស័យអាជីវកម្ម ៥១៩គម្រោង វិស័យវិស័យអប់រំ ៤៣៩គម្រោង វិស័យសុខភាព ១ ១០៣គម្រោង វិស័យភាពងាយរងគ្រោះ ១៧០គម្រោង វិស័យបរិស្ថាន ៦៤៧គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ១ ១៨៥គម្រោង ទទួលបានការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២ ០៦៨គម្រោង ស្មើ៤៨ភាគរយ។
លោកបានគូសបញ្ជាក់ថា ផែនការអភិវឌ្ឍន៍ គឺជាត្រីវិស័យមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចមូលដ្ឋាន និងបានជំរុញមន្ទីរ-អង្គភាព គ្រប់ភាគីពាក់ព័ន្ធ បន្តកិច្ចសហការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕



















ប្រភព៖ https://pormeansangkum.blogspot.com/2026/10/blog-post_26.html

0 Comments:
Post a Comment