/ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូមស្វាគមន៍ គេហទំព័រ សម្លេងខ្មែរពិត អេសខេភី / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855
សូមស្វាគមន៍ www.k-samlengkhmerpitskp.com.kh / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល / ទំនាក់ទំនងTele: 012984855....

Saturday, 15 March 2025

ចំនួនអ្នកទស្សនា: Views


(កណ្ដាល)៖ លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ និងកូនប្រុសស្រីចំនួន២នាក់ទៀត រួមជាមួយឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ត្រូវបានលោកវរសេនីយ៍ត្រី ហោ សំអុល អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅមានទីលំនៅផ្ទះលេខ៦៥ ផ្លូវលេខ២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ប្ដឹងទៅលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើតាមស.ជ.ណ. ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃដែលអង្គភាព Phally News ទើបទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។


ប្រភពបានឲ្យដឹងថា ក្រោយក្រសួងមហាផ្ទៃបានទទួលពាក្យបណ្ដឹងសុំប្តឹង៖ ១.លោក ជៀម សំរិតធី មន្ត្រីនគរបាល គ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ២.លោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ៣.លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ និង៤.លោកស្រី ជៀម សំរិតសោភា ជាអ្នក សរសេរលើសំបុត្រកំណើត(កាន់ឯកសាររត់ការ)ពីបទ«រំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ»។

បន្ទាប់មកក្រសួងមហាផ្ទៃបានចាត់មន្ត្រីធ្វើអធិការកិច្ចនិងពិនិត្យឯកសារពាក់ព័ន្ធរួចមក ក្រសួងមហាផ្ទៃប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាលធ្វើលិខិតណែនាំទៅរដ្ឋបាលសង្កាត់តាខ្មៅឱ្យ «បញ្ចប់មុខងារលោកស្រី ជៀម សំរិតសោភា ជាជំនួយការរដ្ឋបាលសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល»។

ទាក់ទិនករណីនេះ ក្រសួងក៏បានឲ្យអនុវត្តនីតិវិធីច្បាប់ទៅលើលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានចេញសំបុត្របញ្ជាក់កំណើតឱ្យជនជាតិវៀតណាម ដែលជាជនបរទេសអន្តោប្រវេសន៍ផងដែរ។

ទន្ទឹមនេះ ក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ឲ្យអភិបាលខេត្តកណ្តាល ត្រូវតែអនុវត្តតាមការណែនាំខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕



0 Comments:

Post a Comment